រូបមួយសន្លឹកស្រីខ្មែរនៅកូរ៉េ ២នាក់ចេញរន្ធផ្សិត ត្រូវអ្នកអភិរក្សវប្បធម៌ខ្មែរ រិះគន់ដូចព្យុះ

នាពេលថ្មីៗនេះ បណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើរូបថតមួយសន្លឹក ដែលបង្ហោះទំនងស្រីខ្មែរពីរនាក់ នោះនៅកូរ៉េខាងត្បូង ដែលបណ្ដាលឲ្យល្បីសាយនៅក្នុងបណ្ដាញ សង្គមដោយបង្កជាសម្ដីតូចធំដាក់គ្នានៅលើ Comment រវាងអ្នកអភិរក្សវប្បធម៌ខ្មែរ និងអ្នកសេរីនិយម ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក Page Facebook ឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក និងបានសរសេរថា ៖

បងប្អូននៅកូរ៉េចូលឆ្នាំនៅឯណាដែរ​ ខមមេនមួយមក​
14-មេសា​ មហាសង្រ្កាននៅទីក្រុងអានសាន​ 안산시
14-មេសា​ ចូលឆ្នាំទីក្រុងឆាំងវ៉ុន​ 창원시
14-មេសា​ ចូលឆ្នាំនៅអ៊ូលសាន 울산광역시
21-ចូលឆ្នាំនៅទីក្រុងក្វាងជូធំ 광주광역시
28-ចូលឆ្នាំនៅទីក្រុងគីមហេ 김해시
មានគូររាំជាមួយរីនៅ​ ? ឆ្នាំនេះតេីអ្នកណាបានពានរាំស្អាតជាងគេ​ ខមមេនមួយមក​….ក្រមុំ​ នឹងអាជូម៉ា​ តំបន់ណាស្អាតជាងគេ​ ?

បន្ទាប់ពីបានបង្ហោះមិនទាន់បាន ១០ម៉ោងផង ក៏មានអ្នកចូល Comment រិះគន់ និងជេរប្រទេចទៅ លើអ្នករាំក្នុងរូប ដោយចាត់ទុកថាជាមនុស្សដែលបាត់បង់មោទនភាពជាតិខ្លួន និងចូលចិត្តតែធ្វើអ្វី ដែលជារបស់គេ ដោយមានអ្នកខ្លះសរសេររិះគន់ចំៗទៅលើស្រីខ្មែរទាំងនោះ ដែលបានទៅដល់ប្រទេសគេធ្វើការរកលុយសោះ បែរជាតុបតែងខ្លួនជាសាសន៍គេ ហើយអ្នករិះគន់ខ្លះក៏បានសរសេរថា បើសិនជាស្លៀកសម្លៀកបំពាក់ខ្មែរ មិនដឹងជាស្អាតប៉ុណ្ណាទេ ។

មានមនុស្សដែលជាអ្នកសេរីនិយម ក៏បានធ្វើការបញ្ចេញមតិផងដែរ ដែលការដែលស្លៀកពាក់នេះ ថាមិនបានប៉ះពាល់ដល់ស្រីខ្មែរអ្វីទេ គឺគ្រាន់តែជាការស្លៀកពាក់ដែលជនជាតិកូរ៉េជាច្រើនក៏ស្លៀក បែបនេះដែរ ទោះជាចាស់ៗក៏នៅតែធ្វើបែបនេះ ។

វប្បធម៌គឺមានសារៈសំខាន់ណាស់សម្រាប់ឲ្យប្រទេសដទៃបានស្គាល់ពីប្រទេស មួយដោយឡែកមនុស្សបានធ្វើការវិវត្តបន្ដិចម្ដងៗ ទៅរកអ្វីដែលជាការចូលចិត្តរបស់ខ្លួន និងលះបង់ភាពជារបស់ខ្លួន ដែលអាចធ្វើឲ្យសម្គាល់ថាជារបស់ខ្លួនបាន ធ្វើឲ្យជនបរទេស យល់ច្រឡំកាន់តែច្រើនទៅលើវប្បធម៌របស់គេដែលចារក្នុងសៀវភៅ និងសិលាចរិត និងពេលបច្ចុប្បន្ន ។

ខាងក្រោមនេះជាមតិរិះគន់ទាំងអស់ដែលបានថតបាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះរូបខាងលើ ៖

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក