តារាចម្រៀងខ្មែរ ទៅសម្តែងនៅកូរ៉េ រាំច្រៀងតាមបែបកូរ៉េ ឲ្យអ្នកកូរ៉េទស្សនា (វីដេអូ)

តារាចម្រៀងខ្មែរ 4Nix បានទៅដល់ប្រទេសកូរ៉េ និងសម្ដែងលក្ខណៈរាំច្រៀងបែបកូរ៉េ ដល់អ្នកទស្សនានៅប្រទេសកូរ៉េ ដែលបង្ហោះចែកចាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បង្កឲ្យមានការរិះគន់ជាខ្លាំងដល់អ្នកលេងបណ្ដាញសង្គមពិសេសនៅខ្មែរ ។

បើតាម Page ខ្មែរមួយជីវិត បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រុមតារាចម្រៀងដែលមានឈ្មោះថា 4Nix បាននាំយកចម្រៀងខ្មែរកន្ត្រាក់អារម្មណ៍ រាំច្រៀង និងស្លៀកពាក់តាមបែបកូរ៉េ បង្ហាញសាច់ភ្លៅសខ្ចី នូវបទកន្ត្រាក់អារម្មណ៍នៅលើឆាក ក្រោមការហ៊ោកញ្ចៀវពីអ្នកទស្សនា ។

បើតាមមតិរិះគន់មួយចំនួននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ពួកគេមិនពេញចិត្តឡើយខណៈជាតារាចម្រៀងខ្មែរ គួរណាស់តែយកសិល្បៈខ្មែរ ដែលជាសិល្បៈល្អរបស់ខ្លួន ទៅផ្សព្វផ្សាយឯបរទេស ជាជាងធ្វើតម្រាប់តាមបរទេស ហើយសម្ដែងឲ្យគេមើលដដែលៗ ។

មតិផ្សេងទៀតក៏បានរិះគន់ផងដែរថា ការធ្វើបែបនេះជាទង្វើឥតអៀនខ្មាសទៅវិញ ដោយសារតែការរាំច្រៀងបែបនេះ ជាការចម្លងកូរ៉េរួចស្រេចទៅហើយ ហើយការសម្ដែងបែបនេះ នៅកូរ៉េមានច្រើនណាស់ទៅហើយ ហេតុអ្វីបានជាយកលំនាំកូរ៉េ ទៅធ្វើឲ្យកូរ៉េមើលទៅវិញ?

បញ្ចេញមតិយោបល់អ្នក