អ្នកផលិតមីល្ពៅ គីម វ៉ាង បាត់ដំបង ធ្លាក់កូដយ៉ាងខ្លាំងហើយ ដោយសារមូលហេតុនេះ!

បន្ទាប់ពីមានភាពមិនពេញចិត្តនឹងមតិរិះគន់ អ្នកបង្កើតមីល្ពៅខ្មែរ បាត់ដំបង បានធ្វើការបង្ហោះសារ និងធ្វើការសរសេរដោយភាសាធ្ងន់ៗទៅលើអ្នកឯទៀតដែលបានបង្កើតមីល្ពៅស្រដៀងខ្លួនថា ជាចោរបើហ៊ានតែធ្វើលក់ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចាត់ទុកថាជារឿងមិនត្រឹមត្រូវ និងបានសរសេររិះគន់ពីរឿងនេះ ប៉ុន្តែត្រូវបានម្ចាស់គណនីឈ្មោះថា មីល្ពៅខ្មែរ បាត់ដំបងធ្វើការលុប រហូតដល់បង្កើតភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម ។

ពាក់ព័ន្ធនឹងពាក្យសម្ដី របស់គីមវ៉ាង ដែលជាអ្នករកឃើញមីល្ពៅនៅខេត្តបាត់ដំបង អ្នកលេងបណ្ដាញសង្គមត្រូវបានឃើញថាមានពីរផ្នែកគឺផ្នែកទី១ ពេញចិត្តគាំទ្រ និងមួយផ្នែកផ្សេងទៀតធ្វើការតិះទៀនរិះគន់ ដោយយល់ថាក្មេងប្រុសដែលរកឃើញមីល្ពៅជាមនុស្សមានអំនួត និងស្វែងរកជំនួយដោយឥតគិតថ្លៃដោយខ្លួនឯង ដោយមិនធ្វើការវិនិយោគជាមួយនណាឡើយ បើទោះបីជាអ្នកវិនិយោគមកចូលរួមធ្វើការផ្ដល់ចំណេញដល់ ៣០ភាគរយក៏ដោយ ។

មកដល់ពេលនេះមានការរិះគន់ជាច្រើនបានចូលទៅ Comment ព្រោះឃើញម្ចាស់អាខោន មីល្ពៅខ្មែរ បាត់ដំបង ធ្វើការលុប Comment ខ្លួនដែលចូលទៅរិះគន់ ដែលបង្កភាពមិនពេញចិត្តជាច្រើន ដោយមានអ្នកខ្លះបានធ្វើឲ្យម្ចាស់អាខោន មីល្ពៅខ្មែរ បាត់ដំបងធ្វើការ ប្លុក(Block) ចោលថែមទៀតផង ។

ដែលបន្ទាប់ពីនោះមក ធ្វើឲ្យម្ចាស់អាខោននេះបានប្ដូរពាក្យសម្ដីទាំងស្រុងខាងលើ ទៅជាគណនី FB ត្រូវបានគេ Hack ត្រូវបានគេបង្ហោះផ្ដេសផ្ដាស ហើយខ្លះបាននិយាយថាម្ចាស់គណនីខាងលើ កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយមិនបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងដូចម្ដេចនោះឡើយ ហើយថែមទាំងធ្វើការកែ Caption ទាំងស្រុងទៅជា នេះជាមូលហេតុដែលបងប្អូនចង់ដឹង នៅលើការ Share ដដែលទៅវិញ ។

បន្តបន្ទាប់ទៀត ម្ចាស់អាខោនដដែលបានធ្វើការផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែលក៏បានធ្វើការបង្ហោះនូវសារថ្លែងអំណរគុណដល់អ្នកគាំទ្រ និងចោទទៅលើការសរសេរទាំងឡាយថាជារឿងមិនពិត និងក្លែងបន្លំដោយបានសរសេរយ៉ាងដូច្នេះថា ៖

ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា សូមពុកម៉ែបងប្អូនកុំយល់ច្រឡំនឹងសារពត៌មួយចំនួនដែលបានសរសេរបង្ហោះ ថាខ្ញុំនិយាយតបតមើលងាយគេ នឹងថាខ្ញុំអំនួតគឺមិនពិតទេ ជាពត៌មានក្លែងបន្លំទេ។ ក្រុមការងារខ្ញុំខំប្រឹងប្រែងផលិតមីល្ពៅរកតែពេលសំរាកគ្មានផង។ ដូច្នេះហើយ បើគ្មានពត៌មានចេញពីមីល្ពៅខ្មែរបាត់ដំបងទេ សូមពុកម៉ែបងកុំជឿ។

ប៉ុន្តែត្រូវបានមហាជនដែលជាមជ្ឈដ្ឋានរិះគន់ក៏បានយកភស្ដុតាង

មិនតែប៉ុណ្ណោះអ្នកបង្កើតមីល្ពៅនៅពេលនេះ មិនមែនមានតែខេត្តបាត់ដំបងឡើយ តែមាននៅខាងខេត្តត្បូងឃ្មុំ និងខាងខេត្តកោះកុងថែមទៀត ដែលខាងខេត្តត្បូងឃ្មុំបានបើកឲ្យមានការវិនិយោគថែមទៀតផង ទៅលើការបង្កើតមីល្ពៅនេះ ដែលបានបញ្ជាក់ថាជារូបមន្តដែលមានភាពខុសគ្នាពីខាងបាត់ដំបង ។

តើអ្នកយល់យ៉ាងណាចំពោះអ្នកបង្កើត មីល្ពៅ ខេត្តបាត់ដំបងឈ្មោះ គីម វ៉ាងនេះ?