ប្រយ័ត្នកូនតូចៗ! បង់សំណាញ់ស្មានតែជាប់ត្រីធំ តាមពិតក្មេងលង់ទឹក ២ នាក់សោះ (វីដេអូ)

បុរសម្នាក់ដែលកំពុងបង់សំណាញ់ ស្មានតែជាប់ត្រីធំក៏ចុះមើល ក៏បានជួបហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់ គឺក្មេងប្រុសពីរនាក់ ត្រូវបានបុរសបង់សំណាញ់ស្រង់ទឹកបន្ទាប់ពីបង់សំណាញ់ជាប់នាពេលថ្មីនេះ ។

ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩ កាលពីវេលាម៉ោងប្រហែល១២:០០ ថ្ងៃត្រង់ មានករណីបុរសអ្នកបង់សំនាញ់បង់ប៉ះចំក្មេងលង់ទឹកពីនាក់ គាត់ស្មានតែត្រីធំក្រោយពីគាត់លើកមកស្រាប់តែប្រទះឃើញលង់ទឹកទៅវិញ ។ ហេតុការណ៍នេះកើតឡើង ស្ថិតស្រុកកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ ។

ខណៈពេលនោះ ពួកគាត់ ម្នាក់ៗបានខិតខំជួយសង្រ្គោះបឋម និងដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ បន្ទាប់ពីកើតហេតុខាងលើរួចមក ។