ភ្ញៀវរត់ខ្ចាត់ខ្ចាយក្រោយ លោកអធិការផឹកស្រាស្រវឹង ដកកាំភ្លើងបាញ់ឡើងលើបីគ្រាប់

កំពង់ឆ្នាំងៈ អ្នកទេសចរណ៍ជាច្រើនរយនាក់បានរត់ជាន់ជើងគ្នា បន្ទាប់ពីនាយទាហានម្នាក់ដកកាំភ្លើងខ្លីបាញ់ឡើងលើបណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុង ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាពេលកន្លងទៅ ។

តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
PHOTO BY / Campost

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។ បើទោះជាយ៉ាងនេះក្តី ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួន នាយទាហានរូបនោះដើម្បីចាត់ការតាមផ្លូវច្បាប់ភ្លាមៗផងដែរ ក្រោយពេលកើតហេតុ ។

តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
PHOTO BY / Campost

តាមប្រភពព័ត៌មានពីដំបូងរបស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញ ទាហានខាងលើ ដែលគេស្គាល់ មានឋានន្តរសក្តិ ថ្នាក់ វរៈសេនីយ៍ឯក មានឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជា អធិការកិច្ចក្រសួងការពារជាតិ ក្នុងស្ថានភាពស្រវឹងបានដកកាំភ្លើងខ្លី ម៉ាក កា 54 បាញ់ផ្ទុះ៣គ្រាប់ ផ្អើលភ្ញៀវទេសចរ កំពុងកំសាន្តលេងសប្បាយនឹងទឹកជ្រោះ ដែលនាំឲ្យភ្ញៀវខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ និងបើកចេញពីតំបន់នោះជាបន្ដបន្ទាប់រហូតដល់ស្ងាត់ ។

ឈ្មោះ រ៉េន រិទ្ឋី, អធិការកិច្ចក្រសួងការពារជាតិ  ជាមួយកាំភ្លើងខ្លី ម៉ាក កា 54

តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
PHOTO BY / Campost

ភ្លាមៗនោះផងដែរ ប្រជាការពារក៏ដូចជាសហគមន៍ ទេសចរណ៍ និងសមត្ថកិច្ចការពារនៅកន្លែងកើតហេតុ បានទៅចាប់ជនបង្កហេតុភ្លាមៗ រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីចាត់ការតាមនីតិវិធីផងដែរ ។

តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
PHOTO BY / Campost

នៅវេលាម៉ោង៧ និង៣០នាទីយប់ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកពេជ្រ រ៉ី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា ជនសង្ស័យខាងលើមិនទាន់បញ្ជូនមកកាន់ស្នងការនគរបាលខេត្តនៅឡើយទេ មកទល់ពេលនេះ ៕

PHOTO BY / Campost
PHOTO BY / Campost