តារាកំប្លែងពាក់មី រងការរិះគន់លើបណ្ដាញសង្គម Facebook ថាជាមនុស្សភ្លេចកំណើត

Facebook ៖ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ម្នាក់ដែលប្រជាពលរដ្ឋខ្មែរជាទូទៅត្រូវបានស្គាល់ គឺនាយពាក់មី ត្រូវបានរងការរិះគន់ ដោយសារតែធ្វើការសែនដូចចិន នៅក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន ថាជាមនុស្សភ្លេចកំណើត ខណៈខ្លួនបានបង្ហោះរូបភាពសែនចូលឆ្នាំចិន នៅផ្ទះរបស់ខ្លួននាពេលថ្មីៗនេះ ។

ពាក់ព័ន្ធទៅនឹងបណ្ដាញសង្គមហ្វេសប៊ុក នៅលើ Page របស់តារាកំប្លែង CTN មានឈ្មោះថា ពាក់មី (Perk Mi CBS) បានសម្ដែងអារម្មណ៍តូចចិត្ត ដោយគ្រាន់តែសែនដូនតារបស់គាត់ ប៉ុណ្ណោះមិនបានបញ្ជាក់ថាខ្លួនលោកភ្លេចកំណើតឡើយ ។

ពាក់ព័ន្ធនឹងការបង្ហោះរូបក៏ដូចជាសារថា « ខ្ញុំខ្មែរទេ​ ខ្ញុំគ្រាន់តែសែនជូនដូនតាខ្ញុំដែលស្លាប់ទៅ​ ចូលឆ្នាំខ្មែរខ្ញុំក៏ទៅវត្ត​ កសាងវត្ត​ដែ​ មិនបានភ្លេចកំណេីត​ ហេីយគ្រាន់តែសែនចឹងសោះចាំបាច់ថាក្រមានអី​ ខ្ញុំអត់យល់អ្នករិះគន់សោះ » មានមតិមួយចំនួនចេញមកអះអាងគាំទ្រលោកពាក់មី ក៏ដូចជាអ្នកផ្សេងទៀតក៏បានចូលមករិះគន់បន្ថែមទៀតផងដែរ ក្នុងការបង្ហោះនោះ ។

គួរបញ្ជាក់ផងដែរថា អ្នករិះគន់ទាំងនោះបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងតារាកំប្លែងរូបនេះ ក៏ដូចជាអ្នកឯទៀត ដោយបានលើកប្រវត្តិរបស់នាយពាក់មីកាលនៅធ្វើការសំណង់ គឺមិនឃើញមានសែនចិនអ្វីឡើយ តែដល់ពេលរកស៊ី មានបាន ឬលេងកំប្លែងល្បីឈ្មោះ ក៏ចាប់តាំងធ្វើការ សែនចិន ដែលបានរិះគន់ថា លោកជាមនុស្សភ្លេចកំណើត ៕


តើអ្នកមានមតិយោបល់យ៉ាងណាដែរ?

តើការធ្វើពិធីសែនចិន អាចចាត់ទុកជាមនុស្សភ្លេចកំណើត ឬយ៉ាងណា?
បញ្ចេញមតិយោបល់អ្នក