អុចធូបក្បែរបាយសី កើតរឿងឆេះផ្ទះ ឡានទឹក ៤ គ្រឿងជួយពន្លត់មិនទាន់ទៀត

ខេត្តសៀមរាប ៖ អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក ទេព ពុំសែន បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង កាលពីរសៀលថ្ងៃទី២កុម្ភ:ម្សិលមិញ។ ហេតុការណ៍នេះស្ថិតនៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បន្តថាម្ចាស់ផ្ទះឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាបនិងមានសមាជិកគ្រួសារចំនួន៦ នាក់ស្រី៣ នាក់។ ផ្ទះសង់ អំពីឈើលើ ថ្មក្រោម ដំបូកប្រក់ក្បឿង ជញ្ជាំក្តា បណ្តោយ៩ម៉ែត្រ ទទឹង៨ម៉ែត្រ កំពស់២,៥០ម៉ែត្រ ។

លោកថាក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង (រថយន្តរបស់អធិការដ្ឋានស្រុក១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន៣គ្រឿង) ប្រើប្រាស់ទឹកចំនួន៤ឡាន ។

អធិការបន្តទៀតថាករណីនេះបណ្តាលឲ្យខូចខាតរួមមាន ៖

  • ឆេះផ្ទះអស់ទាំងស្រុង
  • គោយន្តកន្ត្រៃយ៍១គ្រឿង
  • ប្រាក់ខ្មែ២លានរៀល ប្រាក់ដុល្លា៨០០ដុល្លារ
  • ស្រូវ-អង្ករ និងសម្ភារះប្រើប្រាស់ទាំងស្រុង ។

បើតាមលោកអធិការបន្តទៀថាមូលហេតុ កូនម្ចាស់ផ្ទះបានអុចធូបទៀន នៅកន្លែងអាសន: បាយសី(កន្លែងថ្វាយបង្គំ)៕

ប្រភព និងរូបភាព ៖ SRPostNews

បញ្ចេញមតិយោបល់អ្នក