ហេតុអ្វីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនខិតចូលមកដល់?

បើពិនិត្យស្ថានភាពចរាចរណ៍ក្នុងទីក្រុងភ្នំពេញល្ងាចនេះ នៅតាមបណ្ដារខណ្ឌ មានសភាពស្ងប់ស្ងាត់ និងពុំសូវមានស្ទះចរាចរណ៍ដូចរាល់ដងនោះឡើយ ។ នេះបើយោងទៅតាមរូបភាព Live នៅលើប្រព័ន្ធ Camera EZECOM ។

មតិមួយចំនួនបានកត់សំគាល់ត្រង់ចំណុចនេះថា ជាពេលដែលត្រូវឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលប្រជាពលរដ្ឋខ្មែរដែលមានដូនតាកាត់ខ្សែពូជពង្សចិន ធ្វើពិធីសែនព្រេន ដល់ដូនតារបស់ខ្លួន និងសុំឲ្យរកស៊ីមានបានជាដើម ។

ប៉ុន្តែមានមតិមួយចំនួនបាននិយាយឡើងផងដែរថា អាចដោយសារតែជនជាតិចិន និងវៀតណាមរស់នៅច្រើនក្នុងទីក្រុងភ្នំពេញច្រើនលើសលប់ ហើយបើតាមប្រពៃណីរបស់គេ គឺជាពេលឈប់សម្រាកទើបធ្វើឲ្យពួកគេចេញចាកពីក្រុងភ្នំពេញទៅប្រទេសខ្លួន ឬទឹកដីខ្លួន ដើម្បីធ្វើពិធីបុណ្យនេះ ព្រោះទីក្រុងភ្នំពេញពុំមែនជាទីកន្លែងដែលគេត្រូវរីករាយជាងផ្ទះរបស់ពួកគេឡើយ ។

មតិខាងលើជាផ្នែកមួយដែលហាងនានានៅក្នុងក្រុងភ្នំពេញធ្វើការបិទទ្វាយ៉ាងច្រើនផងដែរ ដោយសារថៅកែ ឬម្ចាស់ក្រុមហ៊ុនចិន និងវៀតណាមធ្វើការបិទទ្វា ដូចនេះបុគ្គលិកក្រុមហ៊ុនចិន ឬវៀតណាមត្រូវបានឈប់សម្រាក ទាំងខ្មែរក្ដី ទាំងវៀតណាម ឬចិនក្ដី ដើម្បីអបអរបុណ្យចូលឆ្នាំចិនរបស់ខ្លួននៅឯស្រុក ឬទៅកន្លែងណាមួយដែលពួកគេចង់ទៅ ដោយមិនមានធ្វើការងារអ្វីឡើយ ៕

បញ្ចេញមតិយោបល់អ្នក