ឪពុក​បង្កើត​ ចាប់រំលោភ​កូន​ខ្លួនឯងក្រោយមាន​ផ្ទៃពោះ​ ទើប​បែកការណ៍ និងចាប់ខ្លួន​

ពោធិ៍សាត់​ ៖ ឪពុក​បង្កើត​ធ្វើ​តេស្ដ​កូនស្រី​បង្កើត​ដំបូង​ចាប់​អោប​លូក​ស្ទាប់​អង្អែល​កូន​វ័យ​ដែល​ទើប​ជំទង់​តាំងពី​ឆ្នាំ​២០១៧​ ច្រើន​លើក​ទើប​ចាប់ផ្ដើម​រំលោភ​អំឡុង​ ខែមេសា ២០១៨ ឡើង​មាន​ផ្ទៃពោះ​ទើប​បែកធ្លាយ​ម្ដាយ​ដឹង​ដាក់​ពាក្យបណ្ដឹង​ចាប់ខ្លួន​។

ការ​បែកធ្លាយ​មាន​ផ្ទៃពោះ​ ដែល​ឈាន​ទៅ​រក​ចាប់ខ្លួន​បុរស​ល្មោភកាម​ចាប់​កូនស្រី​ខ្លួនឯង​បង្កើត​រំលោភ​នេះ​ បាន​កើត​នៅពេល​នគរបាល​បាន​បញ្ជូន​សំណុំរឿង​និង​សង្ស័យ​ទៅ​តុលាការ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ផ្ទះ​រុង ស្រ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

តាម លោក​តាន់ ភា​រិ​ទ្ធ អធិការដ្ឋាន​នគរបាល​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ ​បាន​ប្រាប់​នា​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ នេះ​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​ល្មោភកាម​នេះ​ឈ្មោះ សាំង សារុន អាយុ​៤៤​ឆ្នាំ ​គឺ​រស់នៅ​ក្នុងភូមិ​ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ដោយ​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​រុង មក​សួរ​ចម្លើយ​តាំងពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។ លោក​អធិការ​បន្ត​ថា រឿង​រ៉ា​នេះ​ដោយសារ​ម្ដាយ​ក្មេងស្រី​នាំ​កូនស្រី​មកប្ដឹង​នៅ​ស្រុក​ភ្នំក្រវាញ​ឲ្យ​ចាប់ខ្លួន គឺ​នៅ​ឯ​ស្រុកភូមិ​នាង​រស់នៅ មិន​ហ៊ាន​ប្ដឹង​ទេ​ព្រោះ​បងប្អូន​សាច់ញាតិ​ខាង​បុរស​ជា​ជនសង្ស័យ ត្រូវជា​ប្ដី​នោះ​មាន​ច្រើន​។ លោក​ប្រាប់​ថា តាម​ពាក្យបណ្ដឹង​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម៉​-​គ​-​ធ អាយុ​១៦​ឆ្នាំ បាន​និយាយ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ នាង​តែងតែ​ទៅធ្វើ​ការ​ជាមួយ​ឪពុក​បង្កើត ដែលជា​ជនសង្ស័យ​នោះ​រាល់ថ្ងៃ ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ជនសង្ស័យ​បាន​ឲ្យ​នាង​ដែល​ជា​កូន បើក​ម៉ូតូឌុប​គាត់​រហូត ហើយ​ពេល​មក​ដល់​ទីតាំង​ត្រង់​ផ្លូវ​ស្ងាត់​មនុស្ស​ គាត់​បាន​អោប​នាង​ហើយ​ដៃ​គាត់​រាវ​ខ្លួនប្រាណ​នាង​គ្រប់កន្លែង ដោយ​គំរាម​ដាក់​នាង​មិន​ឲ្យ​ប្រាប់​ម្ដាយ​និង​បងប្អូន​សាច់ញាតិ​អ្នកភូមិ​ណា​ដឹង​ឡើយ បើ​នាង​ហ៊ាន​ប្រាប់​និង​ចាប់​នាង​ជាមួយ​ម្ដាយ​នាង​វាយ​ធ្វើបាប​មិន​ខាន​។ ជនរងគ្រោះ​បាន​រៀបរាប់​ក្នុង​បណ្ដឹង​នោះ​បន្ត​ទៀត​ថា។ រហូតដល់​ឆ្នាំ​២០១៨ ក្នុង​អំឡុង​ខែមេសា ឪពុក​នាង ដែលជា​ជនសង្ស័យ​ឈ្មោះ សាំង សារុន នោះ​បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច ជាច្រើនលើក​រាល់​យប់​ដែល​នាង​ចាំ​មិន​អស់។

ហើយ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ម្ដាយ​នាង​បង្កើត​បាន​សង្ស័យ​នាង ​ក៏​នាំ​នាង​ទៅ​ពិនិត្យ​ពោះ នឹង​គ្រូពេទ្យ​ដោយ​គ្រូពេទ្យ​ប្រាប់​ថា​នាង​មាន​ផ្ទៃពោះ។ ពេលនោះ​ម្ដាយ​នាង ​ក៏បាន​សួរ​នាំ នាង​បាន​ប្រាប់​ម្ដាយ​នាង​តាម​រឿងរ៉ាវ​កើតឡើង​ខាងលើ​តែម្ដង​។

ហើយ​បើ​តាម​ស្ត្រី​ត្រូវជា​ម្ដាយបង្កើត​ក្មេងស្រី​រងគ្រោះ ​ឈ្មោះ​ងួន សុភាព អាយុ​៤៥​ឆ្នាំ បាន​រៀប​រាប់ទាំង​ហួសចិត្ត​ថា ប្តី​និង​កូនស្រី​របស់គាត់​ឃើញ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​អ្នកស្រុក​ពិសេស​ពួក​ប្រុស​និយាយ​លេង​ជាមួយ​កូនស្រី​របស់​គាត់​មិនបាន ម្យ៉ាងទៀត​នៅពេល​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ពួកគាត់​តែងតែ​ចូល​គេង​ក្នុង​មុង​ជាមួយ​ប្តី​និង​កូន ប៉ុន្តែ​ប្តី​របស់គាត់​តែងតែ​ដេញ​ខ្លួន​ឲ្យ​គាត់​ទៅ​គេង​គ្រែ​ផ្សេង ចាប់តាំងពី​ពេល​នោះ​មក​បងស្រី​ងួន សុភាព មានការ​ងឺង​ឆ្ងល់​ហើយ​សង្កេតឃើញ​កូនស្រី​របស់​គាត់​នាង​ម៉​-​គ​-​ធ មាន​សភាព​ស្លេកស្លាំង ក៏​នាំ​កូនស្រី​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ ហើយ​មានការ​អះអាង​ពី​គ្រូពេទ្យ​បាន​បញ្ជាក់​ថា កូនស្រី​របស់​ខ្លួន​មាន​ផ្ទៃពោះ​ហើយ ភ្លាមៗ​នោះ​បងស្រី​ងួន សុភាព ក៏​នាំ​កូន​មក​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី​១២​ខែធ្នូ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​របស់គាត់​។

លោក តាន់ ភា​រិ​ទ្ធ អធិការនគរបាល​ស្រុក​ភ្នំក្រវាញ​បាន​បន្តថា ក្រោយពេល​ទទួល​បណ្ដឹង​រួ​ច​សមត្ថ​កិ​ច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ សាំង សារុន មក​កាន់​ប៉ុ​ស្តិ៍​នគរបាល​ឃុំ​ផ្ទះ​រុង សួរ​ចម្លើយ ដោយ​ជនសង្ស័យ​សារភាព​ថា បាន​រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច​តាំងពី​ខែមេសា​ឆ្នាំ​២០១៨​វេលា​ម៉ោង​ប្រមាណ​១២យប់ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ រហូត​មាន​ផ្ទៃពោះ ដោយ​គំរាម​មិន​ឲ្យ​កូនស្រី​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​ម្តាយ​និង​អ្នកស្រុក​ឲ្យ​ដឹង​នោះឡើយ។

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប យ៉​ម ស្នងការ​រង​ទទួលបន្ទុក​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​។ បានបញ្ជាក់​ចុងក្រោយ​នេះ​ថា ក្រោយពី​ជនសង្ស័យ​ឈ្មោះ សាំង សារុន សារភាព​ពី​សកម្មភាព​ទង្វើ​របស់​ខ្លួន​ទៅលើ​កូនស្រី​បង្កើត​វា​ស៊ី​ចង្វាក់​គ្នា​និង​បណ្ដឹង​របស់​ក្មេងស្រី​រងគ្រោះ ហើយ​មានការ​សម្របសម្រួល​ពី​លោក​តន់ សីហ​តេជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ពោធិ៍សាត់ កម្លាំង​ជំនាញ​យើង​ក៏​បាន​រៀប​ចំ​សំណុំរឿង​ជាមួយ​ជនសង្ស័យ​បញ្ជូន​ទៅកាន់​តុលាការខេត្ត​តាម​នីតិ​វិធី​តែម្ដង​៕

ប្រភព ៖ កម្ពុជាថ្មី

បញ្ចេញមតិយោបល់អ្នក