សូមប្រយ័ត្នចំពោះរថយន្តប្រភេទនេះផង គ្រោះថ្នាក់ណាស់!

បុរសម្នាក់ត្រូវបានស្លាប់បាត់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណៈខ្លួនកំពុងជិះកង់លើផ្លូវសាធារណៈក្នុងទិសដៅមួយ។ រថយន្តដែលជាអ្នកបង្ករហេតុគឺប្រភេទឡានស្ទូច បានបើកយ៉ាងលឿនក្នុងទិសដៅបញ្ចាសគ្នាដោយមិនសូវបានបង្អន់ល្បឿនសោះ ព្រោះនោះជាផ្លូវរាងកោងបន្តិចផង ដូច្នោះហើយកន្ទុយផ្លែស្ទូចបានវាត់ទៅប៉ះក្បាលបុរសម្នាក់ដែលគាត់កំពុងតែជិះកង់ ធ្វើអោយបុរសម្នាក់នោះដួលទៅលើថ្នល់ហើយថែមទាំងត្រូវបានឡានដឹកសុីម៉ងកិនថែមពីលើទៀត ដែលវាជាគ្រោះលើគ្រោះស្ទើរតែមិនគួអោយជឿថាវាអាចកើតឡើងបាន។

ក្នុងផលប៉ះពាល់ទាំងបុរសជិះកង់ក៏បាត់បង់ជីវិត ទាំងឡានដែលដែលដឹកសុីម៉ងក៏រងគ្រោះខូចខាត ហើយតៃកុងឡានដឹកសុីម៉ងក៏រងរបួស គ្រោះលើគ្រោះ។ ក្នុងវីដេអមួយនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍ដែលបានកើតឡើង ព្រមទាំងផលប៉ះពាល់ដែលភាគីទាំងនោះដែលទទួលរង។ រឿងខ្លះកើតឡើងបើទោះយើងប្រុងប្រយ័ត្នយ៉ាងណាតែភាគីម្ខាងទៀតធ្វេសប្រហែសក៏ពិបាកដែរ រឿងដែលបំរុងកើតគឺវាត្រូវតែកើតឡើង ទោះខំការពារយ៉ាងណាក៏មិនជាប់ដែរ។

ដូច្នេះពេលដែលមនុស្សមានជីវិតរស់នៅគួណាស់តែបំពេញបុណ្យកុសលគឺជាសេចក្តីល្អអោយបានច្រើន គួជៀសវាងការកាប់សម្លាប់ លួចប្លន់ជិះជាន់បំផ្លាញសេចក្តីអ្នកដ៏ទៃ ចេះជួយគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខអោយគ្នាទៅវិញទៅមក ផ្តល់នូវសេចក្តីស្មោះត្រង់អោយគ្នាទៅវិញទៅមក ព្រោះពេលដែលយើងស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានទេ គឺមានតែអំពើល្អដែលយើងបានសាងនេះហើយ ដែលអាចជួយអោយជីវិតមានភាពភ្លឺស្វាងក្នុងគ្រប់ៗជាតិដែលបានអន្ទោលទៅ។

 Crdit: FB