ឆ្នេរអូឈើទាល​ក្លាយជាឆ្នេរទឹកភ្នែកយ៉ាងស្ងាត់ជ្រងំ

លឺសំលេងមួយឃ្លីបនេះ មិនដឹងថាប្រជាពលរដ្ឋខ្មែរយល់យ៉ាងណាទេ? ដែលជាក់ស្ដែងការពិត នាពេលបច្ចុប្បន្ននេះ។ សំលេងរបស់លោកខឹមវាសនាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននិយាយចំចំ អំពីការដឹកនាំប្រទេស របស់រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ស្ទើរតែធ្វើការអ្វីមិនកើតទាល់តែសោះ ដឹកនាំមានតែការរលាយហិនហោច គ្មានការរីកចម្រើនអ្វីទេ ។ លោកខឹមវាសនាបាននិយាយ អំពីតំបន់ឆ្នេរសមុទ្រខ្មែរដែលដូនតាខ្មែរ បានចាប់ ប៉ះកន្លែងដ៏ល្អដូចមាសដែលជាសម្បត្តិធម្មជាតិរបស់ខ្មែរ។

លោកខឹមវាសនាបាននិយាយទៀតថាឆ្នេរ ខ្មែរពិតជាល្អខ្លាំងណាស់ ដែលជាប់លេខ 1 នៅលើពិភពលោក ដែលមានធម្មជាតិល្អបំផុត តែអ្វីដែលសោកស្តាយបំផុតនោះ ឆ្នេរទាំងឡាយនៅក្នុងប្រទេសខ្មែរមិនបានផ្ដល់ផលមកកាន់ប្រជាពលរដ្ឋខ្មែរនិងប្រជាជាតិទាំងមូលឡើយ សំរាមនិងលូទឹកស្អុយត្រូវបានបង្ហូរចូលមកកាន់សមុទ្រដែលមានធម្មជាតិស្អាតល្អបំផុត ដែលជាហេតុនាំឲ្យខូចតំបន់ទេសចរណ៍ឆ្នេរសមុទ្រយ៉ាងល្អប្រណិត។

លោកខឹមវាសនាបានប្រៀបធៀបថា ឆ្នេរសមុទ្ររបស់កូរ៉េ ដែលជាឆ្នេរសមុទ្ររៀបចំ មិនមែនជាឆ្នេរសមុទ្រធម្មជាតិ ឆ្នេរសមុទ្ររបស់គេអាចលក់សំបុត្របានថ្លៃ ហើយភ្ញៀវទេសចរទៅទស្សនាយ៉ាងណែនកុះករ ហើយចំណូលពីការលក់សំបុត្រគឺទទួលបានច្រើនខ្លាំងណាស់ ហើយឆ្នេររបស់គេគឺមិនស្អាតដល់ឆ្នេរខ្មែរនោះទេ ឆ្នេរខ្មែរគឺគឺជាឆ្នេរទឹករាក់ ដែលដូនតាខ្មែរចាប់បានចំកន្លែងស្អាតបំផុត នេះគឺជាសំដីរបស់លោកខឹម វាសនា។

សម្បត្តិធម្មជាតិខ្មែរមានគ្រប់យ៉ាង មានទាំងព្រៃឈើមានទាំងឆ្នេរទឹករាក់ មានទាំងឆ្នេរទឹកជ្រៅ សម្រាប់ការចេញចូលកប៉ាល់ ដឹកទំនិញទៅក្រៅប្រទេសនិងចូលក្នុងប្រទេស។ ចំណែកឯសម្បត្តិទេសចរណ៍អង្គរវត្ត កន្លែងទេសចរណ៍តំបន់ភ្នំ និងតំបន់ផ្សេងៗទៀតដែលខ្មែរគួរណាស់តែរកចំណូលបានច្រើនបំផុត និងអាចក្លាយជាប្រទេសអ្នកមាន ស្ទើរតែមិនចាញ់អាមេរិក ។

លោកខឹមវាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងមួយឃ្លីបនេះ ដោយទឹកចិត្តដ៏ល្អស្មោះត្រង់ចង់អោយប្រជាពលរដ្ឋខ្មែរបានដឹងពីសណ្ឋានដីប្រទេសខ្មែរ តែមិនសង្ឈឹមថាប្រជាពលរដ្ឋខ្មែរអាចយល់ពីទឹកចិត្តមួយនេះបានទេ។ ទឹកដីខ្មែរមួយចំនួនធំទាំងកោះ ទាំងសម្បត្តិដូនតាទាំងឡាយ ដែលខ្មែរធ្វើអោយបាត់បង់ ជាពិសេសការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលជាការរើសបានតាមរយៈប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ជាអ្នកបោះឆ្នោតអោយមានការ ដឹកនាំបន្តទៅទៀត។

លោកខឹមវាសនាក៏បាននិយាយច្រើនណាស់មកហើយ អំពីសម្បត្តិដូនតាខ្មែរ គឺអាចអោយខ្មែរស៊ីមួយជីវិតក៏មិនអស់ឡើយ ហើយលោកក៏បាននិយាយទៀតថាបើលោកដឹកនាំប្រទេស ប្រទេសខ្មែរគឺមិនអោយចាញ់ប្រទេសសាំងហ្គាពួរឡើយ គឺអាចស្អាតនិងលើសប្រទេសសាំងហ្គាពួរដែលជាប្រទេសអ្នកមាននៅអាសុី។ ប្រទេសសាំងហ្គាពួរគ្មានអ្វីឡើយ មានតែកោះនៅកណ្ដាលសមុទ្រប៉ុន្តែគេអាចរកស៊ីមានប្រជាពលរដ្ឋទេ អាចមានចំណូលប្រាក់ខែ 6 ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺស្មើនឹង 6000 ទៅ 7000 ដុល្លារ ក្នុងមួយខែ។

លោកខឹមវាសនាពណ៌នាមួយឃ្លីបនេះ ហាក់បីដូចជាចាក់ដល់បេះដូងរបស់ប្រជាពរដ្ឋខ្មែរចឹងដែរ លោកបានលើកឡើងពីបញ្ហា លើកឡើងពីដំណោះស្រាយ ដើម្បីអោយប្រជាពលរដ្ឋបានយល់ សូម្បីតែទីក្រុងភ្នំពេញ ក៏ជាតំបន់កំណប់ទ្រព្យដែរ។ លោកខឹមវាសនាបាននិយាយថាបើសិនជាមានការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ពិតណាស់វាហ្នឹងក្លាយជាទីក្រុងឡូយហើយស្រស់ស្អាតខ្លាំងណាស់ គឺស្អាតលំដាប់ជាទីក្រុងដែលលម្អដោយភាពស៊ីវិល័យខ្លាំង មិនចាញ់ប្រទេសលោកខាងលិចឡើយ។

លោកខឹមវាសនាបាននិយាយទៀតថា នៅពេលដែលអ្នកមានអំណាច ចង់កសាងអ្វីៗម្ដង គឺត្រូវដេញប្រជាពលរដ្ឋ ដែលរស់នៅម្ដុំៗទីនោះ ដែលជាទីកន្លែងដែលគេសាងសង់ឬអភិវឌ្ឍអ្វីមួយ ហើយប្រជាពលរដ្ឋខ្មែរគឺមិនដែលបានទទួលនូវផល ដែលបានមកពីការអភិវឌ្ឍទីនោះឡើយ។ ពួកគេដេញប្រជាពលរដ្ឋដោយមិនខ្វល់ពីទុក្ខលំបាកអ្វីទាំងអស់ ចង់ប្រជាពលរដ្ឋរងការឈឺចាប់កំរិតណាក៏ដោយក៏ពួកគេមិនដែលខ្វល់ នេះហើយសង្គមស្រុកខ្មែរ ។ បើពលរដ្ឋខ្មែរមិនងើបមិនភ្ញាក់ទេ គឺស្រុកនេះលិចលង់ជ្រៅដកមិនរួចឡើយ។