អាសូរពលករខ្មែរត្រូវតំរួតថៃដេញចាប់បញ្ចូនមកខ្មែរវិញ

រឿងរ៉ាវជាច្រើន ដែលយើងពិបាកពណ៌នាខ្លាំងណាស់អំពីស្ថានការណ៍របស់ប្រទេសយើង ដែលប្រជាពលរដ្ឋខ្មែរយើងទៅធ្វើការនៅប្រទេសគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុនាំ ឲ្យប្រជាពលរដ្ឋខ្មែរចោលផ្ទះសម្បែង ចោលចៅ ដើម្បីទៅធ្វើការឲ្យគេដើម្បីបានប្រាក់កម្រៃថ្លៃ។ តួយ៉ាងនៅក្នុងប្រទេសថៃដែលវីដេអូមួយបានបង្ហោះនៅលើបណ្ដាញសង្គម facebook ដែលបានកំណត់អំពីសកម្មភាពរបស់ប៉ូលីសថៃដេញចាប់ពលរដ្ឋខ្មែរដែលបានទៅធ្វើការដោយមិនស្របច្បាប់ ដើម្បីបញ្ជូនមកស្រុកខ្មែរវិញ។

កត្តាទាំងអស់នេះគឺដោយសារតែនៅប្រទេសរបស់ខ្លួនគឺមានការពិបាកក្នុងការរកការងារហើយប្រាក់កម្រៃ គឺមានតម្លៃថោកខ្លាំងណាស់ដែលមិនអាចចិញ្ចឹមជីវិតនិងគ្រួសារបានឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តទៅធ្វើការនៅប្រទេសគេទាំងពិបាកខ្លួនទាំងខុសច្បាប់ដើម្បីបានកម្រៃផ្ញើមកប្រទេសខ្លួន។ វីដេអូមួយនេះមើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ដែលប្រជាពលរដ្ឋខ្មែរដែលជាជាតិសាសន៍របស់យើងដែរគឺត្រូវបានគេចាប់ខ្លួនហើយរត់យ៉ាងវេទនាដើម្បីមិនឱ្យប៉ូលិសចាប់។

យើងពិតជាឈឺចាប់ខ្លាំងណាស់ដែលជាតិសាសន៍យើងត្រូវបានទៅធ្វើការនៅស្រុកគេហើយត្រូវវេទនា សូម្បីតែដេកក៏មិនពេញភ្នែកដែរ ក្នុងចិត្តមានតែការព្រួយបារម្មណ៍សព្វបែបយ៉ាង ទាំងនិឹកស្រុកនឹកស្រែ នឹកក្រុមគ្រួសារ ទាំងខ្លួនលំបាក ទាំងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសគេចពីការតាមចាប់ខ្លួនពីសំណាក់តំរួតថៃ ។ សូមបងប្អូនទស្សនាវីដេអូនេះដែលទាក់ទងនឹងការរត់គេចខ្លួននិងសកម្មភាពរបស់ប៉ូលីសថៃតាមចាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងការដ្ឋានមួយនៅក្នុងប្រទេសថៃ៖