ជនជាតិវៀតណាមលួចចូលកាប់និងដឹកឈើក្នុងដីខ្មែរ

នៅចំងាយដីពីផ្លូវជាតិ ប្រមាណប្រាំគីឡូម៉ែត បានប្រទះឃើញអ្នកបើកឡានដឹកឈើគគីរជាច្រើនដែលមានទំហំធំធំ ហើយអ្នកបើកឡានដឹកឈើទាំងនោះគឺសុទ្ធតែជនជាតិវៀតណាម ហើយឈើទាំងអ់សនោះនឹងដឹកបន្តរទៅប្រទេសវៀតណាមដើម្បីលក់ទៅតឱ្យឈ្មួញវៀតណាមធំធំ ។ ជនជាតិវៀតណាមដែលបើកដឹកឈើទាំងអស់នោះគឺបានរត់គេចខ្លួនទៅហើយ នៅពេលដែលកងកម្លាំងប្រដាប់អាវុធចុះប្រតិបត្តិការចាប់អ្នក ដែលបានដឹកឈើខុសច្បាប់អស់ទាំងនោះ។

តែយ៉ាងណាក៏នៅមានឈើជាច្រើនទៀតដែលត្រូវបានគេកាប់បំផ្លាញដើម្បីយកទៅលក់ឱ្យឈ្មួញជាច្រើនជាពិសេសឈ្មួញជនជាតិវៀតណាមនិងឈ្មួញជនជាតិចិន ដោយពួកគេទទួលទិញឈើដែលកាប់បំផ្លាញពីប្រទេសខ្មែរទៅ ។ បច្ចុប្បន្ននេះព្រៃឈើនៅក្នុងប្រទេសខ្មែរមានតិចតួចខ្លាំងណាស់គឺបានក្លាយជាវាលលំហទៅហើយពីមុនព្រៃឈើនៅក្នុងប្រទេសខ្មែរគឺមានច្រើនខ្លាំងណាស់រហូតមាន ទៅដល់ជាង 75% នៃផ្ទៃប្រទេស តែបច្ចុប្បន្នត្រូវអ្នកមានអំណាចនិងឈ្មួញធំធំនៅក្នុងប្រទេសខ្មែរនិងវៀតណាមជាច្រើនបានចូលមកកាប់បំផ្លាញស្ទើរតែទាំងស្រុងទៅហើយ ។

ប្រជាពលរដ្ឋខ្មែរជាច្រើននៅក្នុងប្រទេសពិតជាមានការសោកស្តាយខ្លាំងណាស់ដែលត្រូវបានបាត់បង់ព្រៃឈើជាច្រើនហិចតា ដែលជាសម្បត្តិធម្មជាតិដ៏កម្រមិនងាយនឹងដុះឡើងមកទេ ទាល់តែរាប់រយឆ្នាំបានដុះឡើងបានច្រើន ពីព្រោះឈើទាំងអស់នោះមួយដើមមួយដើមគឺមានទំហំធំធំណាស់ ដែលមានអាយុកាលជាង 100 ឆ្នាំ ដើមឈើខ្លះមានអាយុកាលស្មើនឹងជីវិតមនុស្សម្នាក់ វាជាសម្បត្តិធម្មជាតិយ៉ាងកម្របំផុតនៅក្នុងពិភពលោក តែនៅពេលនេះគេបំផ្លាញវាអស់ហើយ។

ប្រទេសណាដែលបានបំផ្លាញសម្បត្តិនេះ គឺស្មើនឹងបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង ព្រោះនៅពេលមានព្រៃឈើគឺយើងអាចធ្វើជាតំបន់ទេសចរណ៍ ដើម្បីទទួលលុយពីភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនាំអោយប្រទេសក្លាយជាប្រទេសអ្នកមាន តួយ៉ាងប្រទេសសិង្ហបុរីគ្រាន់តែចូលទស្សនាដើមឈើក៏ត្រូវបង់លុយដែរ។ វីដេអូខាងលើនេះវាជាផ្នែកតូចមួយប៉ុណ្ណោះដែលបានបែកធ្លាយនៃការលួចកាប់ព្រៃឈើកម្ពុជា ហើយត្រូវបានចែកចាយលើបណ្តាញសង្គមជាសាធារណៈ។ សូមជួយស៊ែរអោយបានច្រើនៗផង !

 ប្រភព៖ ហ្វេសបុក