សាច់ប្រហិតវៀតណាមលាយដោយទឹកថ្នាំគីមីរាប់តោន…

សាច់ប្រហិតវៀតណាមដែលលាយដោយសារធាតុទឹកថ្នាំគីមីជាច្រើនតោនត្រូវបានរកឃើញ។ បើនិយាយដល់សាច់ប្រហិតគឺមានបងប្អូនជាច្រើនណាស់ដែលចូលចិត្តនូវសាច់ប្រហិតស្វិត ព្រោះសាច់ប្រហិតស្វិតមានរស់ជាតិឆ្ងាញ់ តែបងប្អូនប្រហែលជាមិនបានដឹងទេថា តើសាច់ប្រហិតស្វិតអស់ទាំងនោះមានប្រភពមកពីណាច្បាស់លាស់។ មានប្រជាពលរដ្ឋជាច្រើនក្នុងមួយថ្ងៃៗដែលតែងតែទិញប្រហិតមកទទួលទាន មិនថាជាប្រហិតអ្វីទេ​ ទាំងប្រហិតសាច់គោ ប្រហិតសាច់ជ្រូក មាន់ ទា ឫក៏ជាប្រហិតត្រីជាដើម…ល តែពួកគាត់មិនបានដឹងច្បាស់ពីប្រភពនាំចូលនូវចំណីអាហារអស់ទាំងនេោះទេ។

ក្នុងវីដេអូនេះ បងប្អូនអាចមើលឃើញបានយ៉ាងច្បាស់ពីការផលិតប្រហិតខុសច្បាប់មួយកន្លែងក្នុងប្រទេសវៀតណាម វាគឺជាកន្លែងផលិតនូវសាច់ប្រហិតស្វិតគ្រប់បែបយ៉ាងដោយប្រើប្រាស់នូវសារធាតុទឹកថ្នាំគីមី ក្នុងបំណងធ្វើសាច់ប្រហិតអស់ទាំងនោះអោយស្វិតហើយរក្សារទុកបានយូរ។ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុភាពមនុស្សជាតិសោះឡើយ នេះហើយជាសារជាតិមនុស្សអាក្រក់ ម្ងៃបង្ករតែទុក្ខបុកម្នេញដល់អ្នកដែលនៅជុំវិញខ្លួន…ល។ ក្នុងនោះប្រទេសកម្ពុជាគឺជាទិសដៅសំខាន់របស់ពួកគេនៃការចែកចាយមកលើទីផ្សារសេរី សូមចែករំលែកដល់មិត្តរបស់អ្នកអោយបានដឹងផង!

 ប្រភព៖ ហ្វេសបុក