ជនបរទេសរើសសម្រាមលើឆ្នេរសមុទ្រខ្មែរ

ឆ្នេរសមុទ្រកម្ពុជា គឺជាឆ្នេរដែលបានទទួលនៅលើពិភពលោកថាជាឆ្នេរដែលមានសម្រស់ស្អាតជាងគេ ឆ្នេរសមុទ្រកម្ពុជាត្រូវបានល្បីរន្ទឺលើពិភពលោក ឆ្នេរសមុទ្រខ្មែរបានអង្រួនបេះដូងភ្ញៀវទេសចរណ៍បរទេសនានាលើពិភពលោកអោយមកចង់ទស្សនា។ ឆ្នែរសមុទ្រខ្មែរត្រូវបានពិភពលោកល្បីនិងទទួលស្គាល់ជាផ្លូវការថាជាឆ្នេរដែលស្អាតជាងគេនៅលើពិភពលោក ខ្សាច់សស្អាតបែបធម្មជាតិពិតៗ រកលកប្រដេញៗ ទឹករាក់ៗចុះលេងបានយ៉ាងសប្បាយ គ្មានហានិភ័យ… ដែលនរណាៗក៏ចង់ទៅលេងដែរ។

តែមួយរយៈពេលដ៏ខ្លីឫតែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ ឆ្នេរដ៏ស្រស់ស្អាតមួយនេះត្រូវបានបាត់បងសោភ័ណ្ឌភាពអស់រលីងគស្ទើរតែគ្មានសល់។ ពេលនេះតំបន់ឆ្នេរដ៏ស្រស់ស្អាតត្រូវបានវិនិយោគដោយក្រុមហ៊ុនចិនដែលផ្តល់អញ្ញាប័ណ្ណដោយអ្នកមានអំណាច ពួកក្រុមហ៊ុនអភិវឌ្ឈន៍អស់ទាំងនោះមិនដែលខ្វល់ពីផលប៉ះពាល់អ្វីឡើយ ព្រោះនេះមិនមែនជាប្រទេសរបស់ពួកគេ ចង់អ្នកណាស្លាប់ឫក៏រស់ក៏ពួកគេមិនដែលខ្វល់ដែរ ដឹងតែម្យ៉ាងគឺប្រយោជន៍ផ្ទាល់ខ្លួនលុយហូរចូលហោប៉ៅអញ។ ពួកក្រុមហ៊ុនអភិវឌ្ឈន៍អស់ទាំងនោះបានបំផ្លាញកិត្តិយសមុខម៉ាត់ប្រទេសកម្ពុជាក៏ដូចមុខម៉ាត់ពលរដ្ឋខ្មែរទាំងមូលអោយរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ។

ក្នុងវីដេអូនេះ បងប្អូនបានឃើញយ៉ាង់ច្បាស់ពីជនបរទេសដែលគាត់បានកំពុងតែដើររើសសម្រាមតាមដងឆ្នេរសមុទ្រខ្មែរយើង វាពិតជាគួអោយអាម៉ាស់ខ្លាំងណាស់ដែលប្រទេសនេះជារបស់យើងហើយត្រូវបានសម្អាតដោយជនបរទេស។ ជួនកាលអាចមកជនបរទសហួសចិត្តពេកក៏ថាបាន ព្រោះអ្វីដែលគេបានធ្វើការផ្សព្វផ្សាយទៅផ្សេង ហើយពេលមកដល់ឃើញការពិតជាក់ស្តែងហ្នឹងភ្នែកគឺផ្សេង ដូច្នេះនេះប្រហែលជាជនបរទេសហ្នុងមានការហួសចិត្តពេកហើយបានជាគាត់ធ្វើរឿងបែបហ្នឹង។ ស្ថិតក្រោមការដឺកនាំដ៏ថ្លៃថ្លាអស់រយៈពេលជាង៣០ឆ្នាំមកនេះ លទ្ធផលដែលប្រជាពលរដ្ឋខ្មែរទទួលបានពេលនេះគឺបែបនេះឯង ។

មានតែប្រជាពលរដ្ឋខ្មែរទេដែលជាអ្នកសំរេចជោគវាសនាប្រទេសជាតិរបស់ខ្លួនបាន បើប្រជាពលរដ្ឋខ្មែរប្រគល់សិទ្ធអំណាចទៅអោយគេសដឹកនាំគឺគេដឹកនាំចឹងឯង គេមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ ព្រោះគេមានសិទ្ធមានអំណាច គេចង់ធ្វើអ្វីក៏បាន គេចង់អោយយើងខុសគឺខុស ចង់អោយត្រូវគឺត្រូវ តុលាការសទៅជាខ្មៅ ខ្មៅទៅជាស ប្រជាពលរដ្ឋរស់រងទុក្ខមានតែទឹកភ្នែក អំពើអយុត្តិធម៌គ្រប់ទីកន្លែង កាប់បំផ្លាញព្រៃឈើ ជីកគាស់ក៏កាយយករ៉ែ បំផ្លាញសម្បត្តិធម្មជាតិកាប់ខ្ទេចកាប់ខ្ទីស្ទើរតែគ្មានសល់…ច្រើនទៀតណាស់…ល។ សូមចែករំលែកអត្ថបទនេះអោយបានច្រើនផង!