ទូកអូសឆក់វៀតណាមយ៉ាងច្រើនដេញបុកខ្មែរ

ស្ថិតក្នុងដែនសមុទ្រខ្មែរ ខេត្តកែប ទូកអូសឆក់ នៃក្រុមវៀតណាមយ៉ាងច្រើនសន្ធឹក បានធ្វើសកម្មភាពនេសាទខុសច្បាប់ យ៉ាងអនាធិបតេយ្យពេញផ្ទៃសមុទ្រ ខណៈពេលដែលមានការចូលមកនេសាទខុសច្បាប់យ៉ាងគគ្លើននៃក្រុមទូកអូសឆក់វៀតណាមពេញផ្ទៃសមុទ្រ ត្រូវបានឃើញដោយក្រុមអភិរក្សដែនសមុទ្រ ពេលដែលក្រុមអភិរក្សដែនសមុទ្របានឃើញភាពគគ្លើនខុសច្បាប់យ៉ាងអនាធិបតេយ្យដូច្នោះ ក្រុមអភិរក្សក៏បានចូលទៅបណ្តេញ ពេលដែលក្រុមអភិក្សចូលទៅបណ្តេញ ស្រាប់តែត្រូវបានពួកវៀតណាមដេញបុក និង បាញ់ដោយគ្រាប់ជំពាម យ៉ាងច្រើនមកលើក្រុមភិរក្សវិញ។

ស្ថិតក្នុងកោះសេះ ខេត្តកែប នៃដែនសមុទ្រខ្មែរ តែក្រុមពួកវៀតណាមបានចូលមកយ៉ាងអនាធិបតេយ្យទៅវិញ ដោយមិនដឹងថានរណាជាអ្នកបើកដៃអោយចូល។ មិនតែប៉ុណ្ណោះក្រុមពួកទូកអូសឆក់វៀតណាមថែមទាំងដេញបុកនិងបាញ់ទៅលើពលរដ្ឋខ្មែរទៅវិញ ពិតជាហួសហេតុពេកណាស់។ ក្នុងវីដេអូនេះ បងប្អូនប្រជាពលរដ្ឋអាចហ្នឹងឮហើយបានឃើញយ៉ាងច្បាស់ពីសកម្មភាពដែលក្រុមទូកអូសឆក់វៀតណាមដេញប្រហារមកលើពលរដ្ឋខ្មែរ។ តើស្រុកខ្មែរពិតជាលិចលង់ជ្រៅណាស់ឫក៏មិនមែន? មានតែប្រជាពលរដ្ឋខ្មែរទេដែលជាអ្នកសំរេចជោគវាសនាប្រទេសជាតិនេះបាន។ ក្រោកឡើងកូនខ្មែរ សូមស៊ែរទាំងអស់គ្នាអោយបានច្រើន!

 ប្រភព៖ ហ្វេសបុក Sakun Vimean