ក្រុមហ៊ុនលាយប៉ូតុងមួយនៅក្រុងព្រះសីហនុ បង្ហូរទឹកកខ្វក់មកលើផ្លូវ

នៅខេត្តកំពង់សោមបច្ចុប្បន្ន គឺកំពុងតែកើនឡើងនូវភាពអនាធិបតេយ្យជាច្រើន វាបានបង្កនូវភាពវឹកវរ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាព រអ៊ូរទាំខ្លាំងណាស់ ជាពិសេសការមករស់នៅរបស់ជនជាតិចិន ដែលបង្ករតែភាពអនាធិបតេយ្យ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសការបើកបរគ្មានសណ្ដាប់ធ្នាប់តែម្ដង ។ នៅថ្ងៃទី 8 ខែតុលាឆ្នាំ 2018 account មួយដែលមានឈ្មោះថា មនោសេរីសួរបានបង្ហោះឲ្យឃើញ ពីភាពគ្មានសណ្ដាប់ធ្នាប់ ខ្វះសីលធម៌របស់ អ្នកមានម្នាក់ដែលបង្ហូរទឹក ពីរបងរបស់ខ្លួន ចូលមកកាន់ផ្លូវដែលប្រជាពលរដ្ឋជិះកាត់ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅផ្លូវចូលទៅរាំចាក់យូសីន នៅ ភូមិ 1 សង្កាត់ 1 ក្រុងកំពង់សោមខេត្តកំពង់សោម

គាត់ថតបណ្ដើរហើយបានអំពាវនាវ ដល់តំណាងខេត្តនិងអភិបាលខេត្ត ដែលគ្រប់គ្រងនៅទីនោះ ឲ្យជួយអន្តរាគមន៍និងមើលការខុសត្រូវ ដែល ម្ចាស់របងនេះបានបង្កភាពអនាធិបតេយ្យ ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅមកនៅទីនេះ វាមិនត្រឹមតែប៉ះពាល់ដល់ប្រជាប្រិយពេលគឺវាបានប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលនាំឲ្យខូចខាត ពិសេសគឺកាកសំណល់ដែលប្រមូលផ្ដុំដែលបានពីទឹកហូរនៅលើផ្លូវតែម្តង មិនមែនតែពីរនាក់ទេគឺស្ទើរតែពាសពេញទីក្រុងព្រះសីហនុហើយដែលបច្ចុប្បន្នមានភាពអនាធិបតេយ្យខ្លាំងបំផុត

អាចមកពីស្នាដៃរបស់ជនជាតិចិន និងអ្នកមានជនជាតិចិន ដែលពួកគេធ្វើបំផ្លាញស្រុកខ្មែរទាំងមូលតែម្ដង ដោយសារឥទ្ធិពលនៃលុយរបស់គេ គេអាងថាខ្លួនគេ មានលុយ មានអ្វីៗគ្រប់យ៉ាង គេចង់ធ្វើអ្វីក៏បាន ដូច្នេះទើបគេមិនខ្វល់ថាទីនេះស្អាតឬមិនស្អាតទេ សំខាន់ឲ្យតែបានប្រយោជន៍របស់គេ គេអត់ខ្វល់ឡើយ ។ សូមទស្សនាវីដេអូដែលបង្ហោះដោយ account មនោសិរីសួគ៌ នៅលើបណ្ដាញសង្គម facebook ដែលស្ទើរតែល្បីគ្រប់គ្នាទៅហើយ

បញ្ចេញមតិយោបល់អ្នក