ទិដ្ឋភាពឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលនេះបានប្រែក្លាយជាឆ្នេរសំរាម

ឆ្នេរអូរត្រេះក្រុងព្រះសីហនុ គឺជាឆ្នេរដែលជាប់ឈ្នោះថាស្រស់ស្អាតលំដាប់ពិភពលោក ឆ្នេរដែលមានខ្សាច់សហើយស្អាតហួសទឹកក៏រាក់ដែលពិភពលោករកគ្មានដូច ឆ្នេរសមុទ្រខ្មែរបានប្រលងជាប់លេខមួយលើពិភពលោក ព្រោះតែឆ្នេរខ្មែរយើងមានលក្ខណៈស្អាតបែបធម្មជាតិ គឺមិនបានប្រើបញ្ចេកវិទ្យាអ្វីក្នុងការរៀបចំទេ។ ឆ្នេរនេះប្រសិនបើមានការរៀបចំបានត្រឹមត្រូវគឺអាចចិញ្ចឹមប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុពេញមួយខេត្ត គឺជាប្រភេទឧស្សាហកម្មគ្មានផ្សែងដ៏អស្ចារ្យ តែពេលនះបងប្អូនមើលចុះឆ្នេរដ៏ស្រស់ស្អាតរបស់ពួកយើង

គឹបានធ្លាក់ក្នុងស្ថានការណ៍មួយដ៏អាក្រក់ហើយ ឆ្នេរពេលនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិនធំៗដែលផ្តល់ដោយអ្នកមានអំណាច ការអភិវឌ្ឈន៍របស់ពួកគេមកលើឆ្នេរពេលនេះគឺបានធ្វើអោយឆ្នេរបាត់សម្រស់បាត់សោភ័ណ្ឌភាពអស់ហើយ ពួកគេបានដាក់ប្រព័ន្ធលូរសំអុយបង្ហូរទឹកស្អុយចូលក្នុងសមុទ្រ ដែលពិភពលោកគ្មាននរណាគេធ្វើដូច្នេះទេ ពេលនេះគឺសម្រាមដ៏ច្រើនបូករួមការបង្ហូរទឹកស្អុយចូលថែមទៀត ធ្វើអោយឆ្នេរនេះក្លាយជាឆ្នេរទឹកភ្នែកសម្រាប់កូនចៅខ្មែរទៅអើយ…។