ព្រោះតែជំនឿពេកសុខចិត្តរត់កាត់ភ្លើង តែវាស៊យរអិលដួលឆេះខ្លួនឯង

នៅពេលដែលមនុស្សភាគច្រើនធ្វើអ្វីមួយ ដោយមិនបានគិតត្រិះរិះពិចារណា ដែលបង្កឱ្យមានភាពលំបាក ដល់ខ្លួនឯងនិងសង្គម។ អ្នកប្រាជ្ញជាច្រើនបាននិយាយថា មនុស្សណាដែលមានជំងឺខ្លាំង ងប់ងល់ និងជំនឿខ្លាំង គឺពួកគេបានបិទ ផ្លូវនៃការគិតរបស់ខ្លួនឯងហើយ ។ ដូចក្នុងវីដេអូនេះជាដើម ដែលជនជាតិឥណ្ឌាបានដើរលើ ភ្លើង ដែលពួកគេគិតថា ជាស្ពានដើម្បីចម្លង ទៅរកទីបុណ្យ ឬឲ្យរួចពីបាប តែវាមិនបានដូចអ្វីដែលគិត ។ នៅក្នុងវីដេអូនេះ បានបង្ហាញឲ្យឃើញ ពីជនជាតិឥណ្ឌា ដែលដើរលើភ្លើងរួចហើយ បានរអិលជើងដួលលើភ្លើង នេះដោយសារតែការគិតមិនបានដិតដល់ព្រោះតែងប់ងល់នឹងជំនឿ។ សម្រាប់មេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ក៏មិនដែលបានឲ្យមនុស្សជឿលើទ្រង់ដែរ ទ្រង់បង្រៀនមនុស្សឲ្យចេះគិត ត្រិះរិះពិចារណា មុននឹងទទួលយកអ្វីមួយ មកបដិបត្តិក្នុងជីវិត។

បញ្ចេញមតិយោបល់អ្នក