ក្មេងលួចថតបានលោកបង កំពុងថើបស្រីស្នេហ៍នៅលើកៅអីស្រស់ៗតែម្ដង (វីដេអូ)

នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះទៀតហើយទាក់ទងនឹងលោកសង្ឃ ថើបស្រីស្នេហ៍នៅមុខក្មេងបណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពុទ្ធសាសនិក និងអ្នកឯទៀត ដែលបង្កឲ្យមានការរិះគន់ជាខ្លាំង ។

ពាក់ព័ន្ធនឹងបណ្ដាញសង្គមហ្វេសប៊ុករឿងរ៉ាវប្លែកៗបានកើតមានជាបន្ដបន្ទាប់ដែលក្នុងនោះរឿងដែលតែងតែកើតមានជាដដែលក្នុងសង្គមខ្មែរគឺអ្នកបួសខ្មែរដែលមនុស្សជាច្រើនបានស្គាល់ថាបួសដើម្បីលាភសក្ការៈបានធ្វើការបង្កើតភាពល្អក់កករទៅលើសាសនាដែលជាសាសនារបស់រដ្ឋ ។

ដោយឡែករឿងមួយក្នុងចំណោមរឿងដទៃទៀតដែលបង្កភាពអាស្រូវក្នុងសាសនា គឺវីដេអូមួយត្រូវបានបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះថា សុភមង្គល ជ័រ បានបង្ហោះវីដេអូមួយដែលទំនងថតបានដោយក្មេងម្នាក់ ដែលថតបានបន្ដិចខណៈពេលបុគ្គលអ្នកបួសនោះកំពុងថើបស្រីស្នេហ៍របស់ខ្លួននៅលើកៅអី ។

សូមទស្សនាវីដេអូដូចខាងក្រោម ៖