រិះគន់បែកផ្សែង ភិក្ខុ កក្កដា សុភ័ណ្ឌ មិនទាន់ចប់ ឥឡូវបែកធ្លាយ ប្រវត្តិបណ្ដេញចេញពីវត្តទៀត

មតិមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា ភិក្ខុ កក្កដា សុភ័ណ្ឌ ដែលមានព្រះនាមពិតប្រាកដថា លោក ឡិច ជាមនុស្សពិបាកប្រដៅ និងពូកែជេរគេកប់ៗមាត់ ដោយការរស់សព្វថ្ងៃគឺដោយសារយកសាសនាធ្វើជាខែល ហើយប្រវត្តិធ្លាប់បានដេញចេញពីវត្តបុទុមវតីថែមទៀតផង ដោយអ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខអះអាងរឿងនេះ និងប្រាប់ឲ្យអ្នកទាំងឡាយទៅស៊ើបសួរខាងវត្តបុទុមវតីបាន ។

ពាក់ព័ន្ធនឹងមតិរិះគន់ និងការពារតម្លៃពុទ្ធសាសនាក្នុងប្រទេសកម្ពុជា មានការជ្រួលច្របល់ជាខ្លាំង ដោយសារមានការរិះគន់ទៅលើបុគ្គលអ្នកបួសម្នាក់ដែលតែងតែបង្ហោះរូបភាពស្អាតៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយការធ្វើនេះ ត្រូវបានមហាជនចាត់ទុកថាជារឿងដែលមិនសមទាល់តែសោះក្នុងនាមជាភិក្ខុសង្ឃ ។

បើគិតមកទល់ពេលនេះមានរយៈពេលជាង១សប្ដាហ៍មកហើយ ដែលមតិរិះគន់កាន់តែធ្វើឲ្យស្ថាប័នសាសនារបស់កម្ពុជាទទួលបានការទិទានដោយមិនមានការចាត់វិធានការអ្វីចំពោះសង្ឃដែលមានអត្តចរិតបែបនេះ​ ។

សារដែលធ្វើការបកអាក្រាតនេះបានសរសេរយ៉ាងដូច្នេះថា ៖

លោកនេះ ឈ្មោះដើមហៅថាលោកទ្បិចត្រូវបានគេដេញចេញពីវត្តបទុមវតីដោយសារបង្កររឿងច្រើនពេក គេនិយាយមិនស្តាប់ ជាប្រភេទមនុស្សពិបាកប្រដៅ ពូកែជេរគេកប់ៗមាត់ ក្រោយមកក៏រត់ទៅនៅវត្តសារាវ័ន។ តាមដឹង លោកមិនមែនជាអ្នកចេះដឹងរឿងធម៌អាថ៌អ្វីទេ ពីព្រោះលោកមិនចាប់អារម្មណ៍ និងមិនចូលចិត្តការសិក្សា។ លោកជាប្រភេទមនុស្សធ្វើបុណ្យយកមុខ ពូកែសម្តែង មានន័យថាធ្វើល្បិចជាធ្វើបុណ្យ យកសាសនាធ្វើជាខែល តែចង់បានផលប្រយោជន៍។ បោកប្រាស់គេដោយយករូបភាពពីការធ្វើបុណ្យយកមកផុសជាល្បិចដើម្បីចាប់យកលាភសក្ការ:បន្តបន្ទាប់ ហើយអ្នកដែលមិនដឹងរឿងអោយគេជឿងប់ទៅលើរូបទាំងនោះ។ ពាក្យសំដីបកស្រាយមួយចំនួនធំរបស់លោក វាគ្រាន់តែជាពាក្យដោះសារយករួចខ្លួន ដោយហេតុផលខ្លះស្តាប់ទៅមិនទំនង។ បើសិនជាចង់ដឹងរឿងច្បាស់អាចទៅសួរនៅវត្តបទុមវតីបាន។

មិនតែប៉ុណ្ណោះ កំណាព្យរបស់អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតក៏បានធ្វើការសរសេរជាកំណាព្យឌឺដងដល់សង្ឃអង្គនេះផងដែរ ដែលសរសេរយ៉ាងដូច្នេះថា ៖

Da អើយនាងដា! មិននៅវត្តវ៉ា
គិតតែពីដើរ បង្អូតសម្រស់
ឲ្យប្រុសសរសើរ របស់នាងប្រើ
សុទ្ធតែប្រែនប្រែន។

Da អើយនាងដា! មិនរៀនធម៌អាថ
ខុសឆ្ងាយមែនទែន ខុសសង្ឃដទៃ
នាងស្រីសង្ឃប្រែន ឫកពាអនអែន
ដូចលោកជំទាវ។

Da អើយនាងដា! តែងខ្លួនហ៊ឺហា
លេងឫកមួយបាវ សម្ដែងសប្បុរស
ជួយអស់ញាតិផៅ តែតាមពិតទៅ
ជ្រកប្រវ័ញលាភ។

Da អើយនាងដា! ជ្រកក្រោមសាសនា
គួរតែនាងជ្រាប នឿយណាយលោកធម៌
ទើបព្រះអនុញ្ញាតិ ឲ្យបួសកាន់បាត
សង្វាតព្រះធម៌។ (ដោយ៖ Bovor)

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

បញ្ចេញមតិយោបល់អ្នក