មតិរិះគន់ ខណៈឥឡូវនេះក្រឡេកឃើញភិក្ខុសង្ឃ ចូលឆាន់កាហ្វេ Brand ស្ទើររាល់ល្ងាច

មានមតិរិះគន់ពេលឃើញភិក្ខុសង្ឃជាច្រើនស្បង់លឿង និងទឹកក្រូចក្រហមច្រាលនៅក្នុងហាងលក់កាហ្វេអាម៉ាហ្សូន Amazon ដែលសំបូរទៅដោយអ្នកផឹកហូរហែរ ដែលរួមមានយុវជន និងយុវនារីផងដែរ ដែលក្លាយជាប្រធានបទក្ដៅគគុកក្នុងការពិភាក្សារកចំណុចរួម ក្នុងការស្ថាបនាសាសនា ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក រឿងអ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលាបានដែរ ហើយចំពោះរឿងភិក្ខុសង្ឃធ្វើរឿងខុសវិន័យជាច្រើនក៏កំពុងបានជាប្រធានបទផងដែរ ដែលមិនអាចមើលរំលងបាន ។

មនុស្សជាច្រើនកំពុងធ្វើការវែកញែក ដោយមជ្ឈដ្ឋានខ្លះបានចេញមុខការពារព្រះសង្ឃដោយបាននិយាយថា គ្រាន់តែលោកចូលទៅផឹកកាហ្វេ ធម្មតាក៏ធ្វើការរិះគន់ ហើយខ្លះគឺចេញមកការពារក៏ឋិតក្នុងឋានៈជាសង្ឃភេទផងដែរ ។

ពាក់ព័ន្ធនឹងការរិះគន់ទៀតសោត មជ្ឈដ្ឋាននៃអ្នករិះគន់បានបញ្ជាក់ថាវាមានផលប៉ះពាល់ជាខ្លាំងទៅលើស្ថាប័នសាសនាព្រះសម្មាសម្ពុទ្ធ ដោយបានបញ្ជាក់ថា អ្នកបួសគឺជាពពួកមនុស្សដែលជាអ្នកស្ដើងអញ មិនត្រូវការកន្លែងល្អទំនើបអ្វីឡើយ ត្រឹមបួសរៀន និងប្រតិបត្តិតាមវិន័យ មិនចាំបាច់មកឆាន់កាហ្វេ ក្នុងហាងល្បីៗនោះទេ ។

ដោយឡែកចំពោះថវិកាទៀតសោត មតិរិះគន់បានបញ្ជាក់ថា ថវិកាទាំងនោះ ពុំមែនជាថវិកាទាំងស្រុងដែលភិក្ខុសង្ឃទាំងឡាយរកបាន និងចូលហាងកាហ្វេ Brand ដូចជា Amazon នោះទេ ព្រោះដោយហេតុថា វិន័យសង្ឃគឺគ្មានឡើយសល់ក្រោយថ្ងៃត្រង់រួច ថែមទាំងមិនមានបាយល្ងាចថែមទៀតផង នោះនឹងត្រូវអាបត្តិ និងទទួលទណ្ឌកម្ម ។

ដោយឡែកសង្ឃសព្វថ្ងៃ ពិសេសភិក្ខុសង្ឃនៅទីក្រុង ធ្វើសកម្មភាពដូចមនុស្សសាមញ្ញធម្មតា មិនគោរពវិន័យ ស្លៀកស្បង់ដើរហើរដូចជាមនុស្សមិនបានបួស ចុចទូរស័ព្ទ និយាយទូរស័ព្ទ ឬដូរម៉ូតទូរស័ព្ទ ក៏ដូចជាចូលហាង Brand ផងដែរនោះ ដែលធ្វើឲ្យមហាជនមានភាពទើសទាល់ជាខ្លាំង ។

សូមមើលមតិយោបល់របស់អ្នករិះគន់ និងអ្នកការពារភិក្ខុសង្ឃក្នុងការចូលឆាន់កាហ្វេក្នុងហាងល្បីៗរាល់ល្ងាច ៖

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក