​បដិមា​ព្រះពុទ្ធ​រាប់​ម៉ឺន​អង្គនៅវត្ត​ពុទ្ធ​គី​រី​កម្ពុជា ក្លាយជាកន្លែងចោលសម្រាម និងមើលងាយពុទ្ធរូបទៅវិញ

បើយោងទៅតាមព្រះពុទ្ធរូបដែលបានកសាងឡើងនៅលើភ្នំវត្តពុទ្ធគីរីកាលពីកាលចូលឆ្នាំ ២០១៨ កន្លងទៅថ្មីនេះ ឥឡូវនេះត្រូវបានក្លាយជាកន្លែងអង្គុយសម្រាក នៅលើព្រះពុទ្ធរូបទាំងនោះ និងធ្វើការបោះសម្រាមចោលយ៉ាងអាណាធិបតេយ្យទៅវិញ ដែលជាហេតុធ្វើឲ្យមានការខឹងសម្បារជាខ្លាំងដល់មហាជនដែលតាមដានបណ្ដាញសង្គមហ្វេសប៊ុក ។

នៅលើភ្នំដែលកសាងព្រះពុទ្ធរូប ជាង ២ម៉ឺនអង្គ និងគម្រោងធ្វើការកសាងចំនួន ៨៤០០០អង្គបន្ថែមទៀតនោះ ឥឡូវនេះបានក្លាយទៅជាកន្លែងចោលសម្រាម និងអង្គុយលេងទៅវិញបន្ទាប់ពីមានពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ ។

នេះបើយោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលជាកន្លែងផ្ដល់ព័ត៌មានដ៏ពេញនិយមសម្រាប់ប្រទេសកម្ពុជា ។ ក្នុងការចោលសម្រាមទៀតសោតហាក់បីដូចជាមានការមិនពេញចិត្តជាខ្លាំងដល់កន្លែងពុទ្ធបូជា ដែលមានរូបសំណាកព្រះពុទ្ធជាច្រើនអង្គ ហើយអ្វីដែលជារឿងមិនគួរធ្វើទៀតនោះ គឺអ្នកដែលទៅកម្សាន្ដទាំងនោះបែរជាធ្វើការអង្គុយមុខព្រះពុទ្ធរូប និងធ្វើការលេងព្រះកេស្ដពុទ្ធបដិមាទាំងនោះ ធ្វើដូចជារឿងធម្មតាទៅវិញ ។

សូមបញ្ជាក់ថារូបភាពត្រូវបានយកពីបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ ៖

បញ្ចេញមតិយោបល់អ្នក