នាយករដ្ឋមន្រ្តី ហ៊ុន សែន សរសើរលោក James Sok ជាថ្មីខណៈស្ដីឲ្យលោកមាស នី ថាវិភាគអន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាននិយាយខ្លាំងៗទៅលើអ្នកវិភាគសង្គម គឺលោកមាស នី ដែលជាអ្នកវិភាគសង្គមមួយដែលតែងតែផ្ដល់បទសម្ភាសន៍ទៅកាន់វិទ្យុអាស៊ីសេរី ដែលមាននិន្នាការទៅកាន់អតីតបក្សប្រឆាំង និងគាំទ្រលោក សម រង្ស៊ី ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រាប់ថា លោក មាស នី ធ្វើការវិភាគអន់ជាងលោក James Sok (ដែលសព្វថ្ងៃប្ដូរទៅជា Sakoun Sok នៅលើបណ្ដាញសង្គម) ថាមិនបានពាក់កណ្ដាលរបស់លោក James Sok ឡើយ ។

នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសជំនួបជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A ទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០១៩នេះទាំង ៤៤៣នាក់ នៅវិមានសន្តិភាព លោកក៏បានលើកឡើងថា លោកមាស នី គួរតែវិភាគឲ្យត្រូវបានម្ដងមើល៍ ដោយលោកបាននិយាយថា មានបណ្ឌិតម្នាក់ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះតែពេលនេះលោកក៏បញ្ចេញតែម្ដងត្រង់ៗទៅកាន់បណ្ឌិតមាស នីនោះថា ជាមនុស្សដែលមានការវិភាគអន់បំផុត ដោយលោកបានថ្លែងយ៉ាងដូច្នេះថា ៖​

Loading...

«សង្ឃឹមថា លោក មាស នី លោកវិភាគឱ្យត្រូវបានម្តងមើល ដែលថ្ងៃមុនខ្ញុំនិយាយថាមានបណ្ឌិតម្នាក់ ដែលខ្ញុំមិនបញ្ចេញឈ្មោះ។ ឥឡូវខ្ញុំនិយាយចំឈ្មោះ លោក មាស នី តែម្តង ឈ្មោះនេះវិភាគអន់ណាស់ កម្រិតវិភាគទាបពេក។ សង្ឈឹមថា មាស នី វិភាគឱ្យត្រូវល្អជាងនេះ ហោចណាស់បានពាក់កណ្តាល ជេម សុខ ទៅចុះ»

សម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

 ក្រៅពីលោក មាស នី , លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លៀតឌឺដងដល់លោក ឡៅ ម៉ុងហៃ ថាជាបណ្ឌិតម្នាក់ ដែលវិភាគមិនកើតសោះតែម្តង ។ សម្តេចបានហៅបណ្ឌិត ឡៅ ម៉ុងហៃ យ៉ាងច្បាស់ៗថា «បណ្ឌិតផេះ» ។ ចំណែកលោកនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ក៏មិនភ្លេចដែរនិយាយរឿងលោក James Sok ដោយលោកបានកត់សម្គាល់ថាពុំដែលឃើញលោក James Sok ចេញមកវិភាគទៀតនោះទេ នាពេលថ្មីៗនេះ មិនដូចកាលពីមុនឡើយ ៕

Loading...