តើពិតទេ! កម្ពុជាបាត់បង់ទឹកដីពី 181,035 គីឡូម៉ែត្រការ៉េ ទៅ 176,520 គីឡូម៉ែត្រការ៉េ?

នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការលើកឡើងរវាងទឹកដីកម្ពុជាដែលបានបាត់ ពី ១៨១, ០៣៥គីឡូម៉ែត្រការ៉េ ទៅជា ១៧៦,៥២០គីឡូម៉ែត្រការ៉េវិញ តើរឿងនេះជាការពិតដែរទេ? តើហេតុអ្វីបានជាមនុស្សមួយចំនួនលើកឡើងថាការបាត់នេះបណ្ដាលមកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចុះហត្ថលេខាទៅលើសន្ធិសញ្ញាព្រំដែនរវាងកម្ពុជា និងវៀតណាម?

បណ្ដាញសង្គមហ្វេសប៊ុកជាបណ្ដុំព័ត៌មានរហ័សទាន់ហេតុការណ៍ ប៉ុន្តែក៏ជាកន្លែងដែលគ្រោះថ្នាក់សម្រាប់ទទួលព័ត៌មានផងដែរ ។ នាពេលថ្មីៗនេះ គណនី ហ្វេសប៊ុកឈ្មោះថា Seng Ratana បានធ្វើការបង្ហោះដោយសរសេរអក្សរធំៗនៅលើក្រដាស និងថតបង្ហោះនៅក្នុងគណនីខ្លួនថា សូមចូលរួមកាន់ទុក្ខ ក្នុងការបាត់បង់ទឹកដីខ្មែរ ពី 181,035 គីឡូម៉ែត្រការ៉េ មកនៅសល់ 176,520 គីឡូម៉ែត្រការ៉េ

Loading...

ប៉ុន្តែបើយោងទៅតាមការចុះផ្សាយនៅក្នុងព័ត៌មានជុំវិញពិភពលោក បានចុះផ្សាយផងដែរថាការលើកឡើងនៃសារព័ត៌មានបានឲ្យដឹងថា ផ្ទៃក្រឡាដែលមាន 176,520 គីឡូម៉ែត្រការ៉េនោះជាផ្ទៃក្រឡាសរុបរបស់ទឹកដីនោះទេ ពុំមែនជាផ្ទៃក្រឡាសរុបទាំងអស់នោះឡើយ រីឯចំណែកដែលបានដកចេញពី 181,035 គីឡូម៉ែត្រការ៉េនោះ គឺជាផ្ទៃក្រឡារបស់ផ្ទៃទឹកដែលត្រូវដកចេញពីផ្ទៃដីសរុប ឯណោះទៅវិញ ។

ដោយឡែកមានយុវជនជាច្រើនដែលបានស្រាវជ្រាវ ក៏បានធ្វើការប្រតិកម្មតបតទៅកាន់អ្នកបង្ហោះរូបខាងលើផងដែរថា បានធ្វើការ Comment ថាល្ងង់ខ្លៅ និងមិនស្រាវជ្រាវប្រភពឲ្យបានច្បាស់លាស់ ដែលធ្វើឲ្យពួកគេជេរទៅកាន់បុគ្គលនោះ ដែលព្យាយាមបន្លប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការយល់ច្រឡំ ។ យ៉ាងណាមិញមនុស្សជាច្រើនយល់ថាអ្នកបង្ហោះខាងលើគឺមានគោលបំណងធ្វើឲ្យខ្មែរមានការភាន់ច្រឡំ ដែលជាហេតុនាំឲ្យមានការកេងចំណេញនយោបាយ ទៅខាងអតីតបក្សប្រឆាំងដែលរំលាយកាលពីឆ្នាំ ២០១៣ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...