ឆ្ងល់ទេ? ហេតុអ្វីយួនមករស់លើដីខ្មែរ ស្រួលជាងខ្មែររស់នៅលើដីខ្មែរ? (វីដេអូ)

សំណួរសួរថា តើហេតុអ្វីបានជាយួន(វៀតណាម)មករស់នៅលើដីខ្មែរដែលជាជនបរទេសសោះហេតុអ្វីពួកគេរស់នៅស្រួលជាងដីខ្មែរ? លោក ខឹម វាសនាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបកស្រាយនៅក្នុងវេទិការមួយថា ដោយសារតែវីរបុរសគេមានការគិតវែងឆ្ងាយ គឺលោកសំដៅទៅលើលោក ហូ ជីមិញ ដែលបានប្រាប់កូនចៅរបស់ខ្លួនឲ្យរៀបចំខ្លួនទៅតាមព្រឹត្តិការណ៍ ។

សំណួរដែលពិបាកក្នុងការវែកញែកសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅដែលពុំសូវតាមដាននយោបាយ ដែលពួកគេនឹងមិនអាចធ្វើការឆ្លើយវែកញែកនោះទេ ប្រសិនបើពួកគេពុំបានវែកញែកឲ្យបានស៊ីជម្រៅ និងតាមដាននយោបាយ ប្រវត្តិសាស្រ្តនានាជាប់លាប់ ។ ជាក់ស្ដែងណាស់ លោក ខឹម វាសនាប្រមុខបក្ស LDP បានបកស្រាយរួចហើយ ពាក់ព័ន្ធនឹងការគិតរបស់ប្រជាពលរដ្ឋខ្មែរ ដោយលោកបានលើកពាក្យថា ភ្នែកភ្លឺៗមែនពិតមើលឃើញជិតៗរាងអាយ ភ្នែកបិទមើលឃើញឆ្ងាយសព្វទិសសាយមិនសេសសល់ ។

Loading...

លោក ខឹម វាសនា បានលើកឡើងពីការមើលឃើញរបស់ហូជីមិញ ដែលបង្រៀនកូនចៅខ្លួនឲ្យចេះសម្របខ្លួន ដែលមានដូចជាការដុតទង់ជាតិយួន ពិភពលោកនឹងចាត់ទុកខ្មែរជាជនជាតិដែលប្រកាន់ពូជសាសន៍ ប៉ុន្តែសម្រាប់ដីគឺហូជីមិញប្រាប់ឲ្យយក ។ លោក ខឹម វាសនាដដែលបានលើកឡើងបន្ថែមថា មនុស្សខ្មែរស្រឡាញ់មុខមាត់ ពេលគេផ្គត់ផ្គង់ស្រីញីអ្វីបន្ដិច សរសើរបន្ដិចពួកគេនឹងងាយធ្វើរឿងដែលគេប្រាប់ណាស់ គឺសូម្បីតែឪពុកម្ដាយរបស់ពួកគេក៏ពួកគេហ៊ានសម្លាប់ដែរ ។

លោកក៏បានបញ្ជាក់ដែរថា មេភូមិផ្សេងៗកាលពីសម័យប៉ុល ពត មកទល់នឹងពេលនេះពួកគេនៅធ្វើការរហូតដល់សព្វថ្ងៃនេះ ដោយសារតែរឿងខាងលើ ។ ជាក់ស្ដែងដូចជានៅបឹងទន្លេសាបជនជាតិយួនរស់នៅ និងបន្ដដឹកជញ្ជូនមនុស្សតាមទូកស្ទើរតែរាល់ថ្ងៃចូលមក ជាការព្រួយបារម្ភដ៏ធំ ក៏ដូចជាបញ្ហាបរិស្ថាននៅបឹងទន្លេសាបផងដែរ ដែលជនជាតិទាំងនេះបានធ្វើការចូលរួមបំផ្លាញនៅតាមដងបឹងទន្លេសាប ដោយមានការជុះ នោម និងជះកាកសំណល់ជាច្រើននៅតាមតំបន់ដែលជនជាតិមួយនេះរស់នៅ ហើយរឿងនេះពុំមានចំណាត់ការនោះទេ ៕

សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា និងការរាយការណ៍នៅលើស្ថានីយ៍ទូរទស្សន៍នានា ដូចខាងក្រោមនេះ​ ៖

Loading...