ទោះជាសុំច្បាប់ក្ដី អាជ្ញាធរតាមមូលដ្ឋាន នៅតែបន្ដការរំខាន សមាជិកបក្សជួងជួបជុំគ្នាដដែល

សមាជិកបក្សជួងដែលតែងតែប្រជុំគ្នា ពិភាក្សាតាមមូលដ្ឋានបានរងការរំខាន និងសាកសួរជានិច្ចជាកាលពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលរួមមានមន្រ្តីប៉ូលីស និងមេភូមិ ឬប្រជាការពារភូមិជាដើម ដែលជាហេតុនាំឲ្យពួកគេមានការទើសទាស់ និងយល់ថាជាការរំខាន និងមានបំណងរារាំងពួកគេ មិនឲ្យធ្វើសកម្មភាព នយោបាយរបស់ខ្លួន ។

ជាក់ស្ដែងណាស់ សមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា បក្សជួង ឬ LDP បានធ្វើការថតរូប និងបង្ហោះជាច្រើនដងលើសកម្មភាពដដែលៗរបស់អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជាមន្រ្តីតូចតាចតាមភូមិឃុំរបស់ពួកគេ ដែលពួកគេបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងបង្កការរំខាន ដល់ការប្រជុំ និងការពិភាក្សារបស់គេ ដោយតែងតែមានពួកគាត់ (អាជ្ញាធរ) ចុះមកសាកសួរជានិច្ច ។

ជាការពិតណាស់ គណនី FB ឈ្មោះថា Reaksmey Sem បានធ្វើការបង្ហោះរូបភាពសមត្ថកិច្ច មកស៊ើបសួរ ដោយត្រូវបានថតបង្ហោះនៅលើបណ្ដាញសង្គម ដោយមានអ្នកចែកចាយជិត ១០០០ Share ដោយមានមតិស្រដៀងៗគ្នាថា ជាអង្គការភ្នែកម្នាស់ដែលតែងតែតាមដានគ្រប់សកម្មភាពនយោបាយផ្សេងទៀតនៅតាមមូលដ្ឋាន ដើម្បីកុំឲ្យមានការរីកចម្រើនជាងបក្សខ្លួន ដែលកំពុងក្ដាប់អំណាច ៕

គួរបញ្ជាក់ផងដែរថា គណនី FB ខាងលើក៏បានធ្វើការបង្ហោះឯកសារ ដែលមានការសុំអនុញ្ញាតិច្បាប់ត្រឹមត្រូវផងដែរ ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាប្រជាការពារភូមិមួយចំនួន បានចុះមកសាកសួរដដែល ដែលបញ្ជាក់ថា វាជាបំពានច្បាប់សុទ្ធសាធ ដែលអាជ្ញាធរមិនសហការគ្នា តែតែងតែរលោភបំពានបក្សតូចតាចតាមមូលដ្ឋានទៅវិញ ៕

ប្រភព ៖ FB

បញ្ចេញមតិយោបល់អ្នក