បក្សជួងប្រតិកម្មនឹងសង្ឃកំហូចលួចផ្ដួលស្លាកបក្សដែលមានច្បាប់ត្រឹមត្រូវនៅខេត្តព្រៃវែង

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសមាជិកបានចេញមុខប្រតិកម្មនៅលើបណ្ដាញសង្គម ខណៈលោកសង្ឃមួយអង្គក្នុងវត្តអំពៅស្អាត បានធ្វើការដកស្លាក និងផ្ដួល ដោយមិនបានជូនដំណឹងជាមុន ដែលលោកប្រមុខគណបក្ស និងសមាជិកពិសេសនៅស្រុកមេសាង ខេត្តព្រៃវែងបានបញ្ជាក់ថា ស្លាកនេះមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ស្របតាមអនុសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ។

នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ បណ្ដាញសង្គមហ្វេសប៊ុកដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការបង្ហោះពាក់ព័ន្ធនឹងករណីលោកសង្ឃក្នុងវត្តអំពៅស្អាត ដែលបានធ្វើការផ្ដួលស្លាក ដោយមិនបានជូនដំណឹង ដែលការនេះធ្វើឲ្យប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបានចេញមុខប្រតិកម្ម និងបង្ហោះជាសាធារណៈ ផងដែរ ដែលការដែលធ្វើនេះ គឺល្មើសនឹងច្បាប់គណបក្សនយោបាយ ដែលតម្រូវឲ្យលើកស្លាក ។

ស្លាកគណបក្សយើងត្រូវបានលោកសង្ឃក្នុងវត្តអំពៅស្អាតធ្វើការដកចេញដោយមិនបានជូនដំណឹងមកយើងមុន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតក្នុងភូមិស្វាយរគះ​ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

សំណេររបស់សមាជិក LDP នៅស្រុកមេសាងសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក

ជាមួយនេះផងដែរ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចេញសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដោយលោកបានសរសេររៀបរាប់ពីអត្តសញ្ញាណជនដៃដល់ ដែលជាសង្ឃកំហូច ដែលបានរស់នៅក្នុងវត្តនោះផងដែរដោយលោកបានសរសេរថា ៖

លោកឈ្មោះ នួន វាសនាពីមុនធ្លាប់គាំទ្រldpដែរ តែក្រោយមកបានចេញទៅតាមគ្រូរបស់លោកគឺតេជគុណវឿនសារ៉ន ដែលទៅចូលរួមនឹងអុិត សារម្យ។ ពេលនះលោកបានធ្វើចៅអធិការវត្តដែលមានស្លាកយើងនៅចំហៀងខាងមុខ។ លោកបានផ្តួលរំលំស្លាកយើងដែលលើកមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ។

ពូសូមកែតម្រូវ លោកនួនវាសនាមិនមែនជាចៅអធិការវត្តនេះទេ។ វត្តនេះមិនទាន់ជ្រើសរើសចៅអធិការវត្តថ្មីទេ។ ព្រះចៅអធិការវត្តនេះសឹកតាំងពីខែមុនម្លេះ មិនទាន់មានចៅអធិការថ្មីទេ។ លោកនួនវាសនា លោកអះអាងថាលោកជាអ្នកមើលការខុសត្រូវនិងសំរេចកិច្ចការវត្ត ក្នុងពេលតំណែងចៅអធិការវត្តនេះនៅទំនេរ។

ការសរសេរ និងកែតម្រូវរបស់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គួរបញ្ជាក់ផងដែរថា លោក អ៊ិត សារុំ គឺជាអតីតអគ្គលេខាធិការបក្សមួយរូបផងដែរ ដែលត្រូវបានគណបក្សធ្វើសេចក្ដីសម្រេច និងបណ្ដេញចេញពីបក្ស កាលពីប៉ុន្មានឆ្នាំកន្លងទៅ ៕

រូបកាលលើកស្លាកបក្សរបស់សមាជិកបក្ស LDP

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក