ស្លាកយក្សទី២ គណបក្សជួង ត្រូវបានលើកនិងសម្ពោធ ក្នុងទឹកដីកំណើត លោក ខឹម វាសនា

Loading...

ស្លាកយក្សទី២ ដែលមានទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ ត្រូវបានលើកឡើងហើយបន្ទាប់ពីស្លាកយក្សទី១របស់គណបក្សដែលត្រូវបានលើកនៅខេត្តកំពង់ចាមកាលពីខែតុលាកន្លងទៅ ដែលស្លាកយក្សទី២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ដែលឋិតនៅក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមដោយផ្ទាល់ពីប្រមុខគណបក្សផ្ទាល់ គឺលោក ខឹម វាសនា និងសមាជិកគណបក្សប្រមាណជា ៥០០នាក់ នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ។ នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណបក្សផ្ទាល់ ។

ស្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលហៅថាស្លាកយក្សរបស់ខ្លួនបានលើកឡើង និងបញ្ឈរយ៉ាងរឹងមាំនៅតាមបណ្ដោយផ្លូវជាតិលេខ ៨ ដែលស្លាកនេះជាស្លាកទី២ ហើយមានទំហំបញ្ឈរទំហំរហូតដល់ ៩ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ដែលធំជាងស្លាកនៅខេត្តកំពង់ធំដែលបានលើកកាលពីពេលថ្មីៗកន្លងទៅនេះ ។ ជាក់ស្ដែងស្លាកនេះបានធ្វើការផ្គុំទៅដោយស្លាកផ្សេងៗទៀតកាត់៤ជ្រុងបញ្ចូលគ្នា ទាំងសងខាង គឺ ៨ផ្ទាំង និងមានជើងសសរខ្ពស់ត្រដែត នៅជិតស្ពាន ក្នុងភូមិឃុំខាងលើ ។

គួរបញ្ជាក់ផងដែរថាស្លាកយក្សរបស់គណបក្សមួយនេះ ដែលបានលើកឡើងនៅក្នុងខេត្តកំពង់ចាមកាលពីខែតុលាកន្លងទៅចំណាយទឹកប្រាក់នៃការដម្លើង និងការចូលរួមរបស់សមាជិកបក្ស គឺមានតម្លៃរហូតដល់ ៣ម៉ឺនដុល្លារឯណោះ ហើយក៏មានការភ្ញាក់ផ្អើលដល់បណ្ដាញសង្គមផងដែរ នាឱកាសនោះ និងបានងឿងឆ្ងល់ជាខ្លាំងថាគណបក្សនេះបានទឹកប្រាក់ច្រើនមកពីណាទើបបានតម្លើងស្លាកដ៏ធំៗ យ៉ាងនេះ ហើយមានតម្លៃរាប់ម៉ឺនដុល្លារផងដែរនោះ ។

ពាក់ព័ន្ធទៅនឹងការលើកស្លាកនេះ គណបក្សនិងអ្នកគាំទ្រ រួមទាំងលោក ខឹម វាសនា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួកគេថា វាជាកម្លាំងញើសឈាមនៃសមាជិកគណបក្ស ជនពិការ អ្នកស្រែ ក៏ដូចជាពលករក្រៅប្រទេសដែលចូលរួមកសាង ហើយពួកគេចង់បានមាតុភូមិមួយដែលពួកគេរស់នៅដោយស្មើរភាពគ្នាក្នុងភាពជាម្ចាស់ ៕

Loading...