លោក សុខ ទូច ស្អប់ខ្មែរណាដែលចោទថា យួនយកដីខ្មែរ តាមពិតខ្មែរទេយកដីយួននោះ

Loading...

បណ្ដាញសង្គមខ្មែរបានធ្វើការរិះគន់ និងប្រតិកម្មជាខ្លាំងទៅលើសម្ដីរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិតសភានៃកម្ពុជា ដែលបាននិយាយថា ស្អប់ខ្មែរទាំងឡាយណាដែលចោទថាវៀតណាមយកដីខ្មែរ ហើយថាតាមពិតទៅនោះ គឺមានតែខ្មែរទេដែលបានយកដីវៀតណាម កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

«ស្អប់បំផុតខ្មែរណាដែលចោទថាវៀតណាមយកដីខ្មែរ តាមពិតទៅ មានតែខ្មែរយើងទេដែលយកដីវៀតណាមនោះ » ជាពាក្យសម្ដីរបស់លោកសុខ ទូច ដែលត្រូវបានគេស្គាល់ថាជាបណ្ឌិតមួយរូបមកពីប្រទេសរុស្ស៊ី និងមានសាកលវិទ្យាល័យសុវណ្ណភូមិផងដែរនោះ បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ហើយបានតិះដៀលជាខ្លាំងថាជាបណ្ឌិតគ្មានកំណើត ចាំតែទ្រពងរដ្ឋាភិបាល ដើម្បីតួនាទី និងមុខមាត់ ។

ពាក់ព័ន្ធនឹងពាក្យមួយឃ្លានេះប្រជាពលរដ្ឋបណ្ដាញសង្គមចាត់ទុកថាជាភាពល្ងង់ខ្លៅរបស់បណ្ឌិតរូបនេះ និងជាការបំភ្លៃ ដោយគ្មានភស្ដុតាងទៅលើការនិយាយបែបនេះ​ ។ មានប្រជាពលរដ្ឋខ្លះបានតិះដៀលខ្លាំងៗ ដោយបានថា ជាបណ្ឌិតឥតប្រយោជន៍ និងសល់ក្រោយសម័យប៉ុលពត ៕

Loading...