ពាក្យស្លោក «អរគុណសន្ដិភាព» រងការរិះគន់យ៉ាងខ្លាំងពីមហាជនពិសេសបណ្ដាញសង្គម

Loading...

ពាក្យស្លោកមួយឃ្លាយ៉ាងខ្លីដាក់ថា «អរគុណសន្ដិភាព» ត្រូវបានមហាជនពិសេសអ្នកតាមដានសង្គម និងនយោបាយលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើការរិះគន់ និងវាយប្រហារជាខ្លាំង ដោយបានលើកពីបញ្ហានានាដែលកំពុងកើតមាននៅក្នុងប្រទេសមកធៀប នឹងពាក្យសន្ដិភាពនោះ និងមានការចាប់អារម្មណ៍ជាខ្លាំងជាងការចង់ស្វែងយល់អត្ថន័យនៃពាក្យមួយឃ្លានោះ ដោយមានជាអាទិ៍ដូចជា គ្រោះថ្នាក់ចរាចរណ៍ ស្ទះចរាចរណ៍ បាក់រលំអាគារ ៧ ជាន់នៅកំពតថ្មីៗនេះ រឿងចោលសម្រាម ។ល។

ពាក្យស្លោក «អរគុណសន្ដិភាព» ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងឥតសំចៃមាត់ ដោយសារតែពាក្យស្លោកមួយនេះ មិនបង្ហាញពីសន្ដិភាពពេញលេញពិតប្រាកដនោះទេ តែគ្រាន់តែជាពាក្យដើម្បីបង្ក្រាបទឹកចិត្តអ្នកដែលចង់ប្រឆាំងនឹងខ្លួនប៉ុណ្ណោះ ។ បន្ទាប់ពីមានការជជែកដេញដោលខ្លះៗជាមួយនឹងសមាជិកអ្នកគាំទ្រគណបក្សប្រជាជនរឿងសន្ដិភាព និងរឿងរលំអាគារជាឧទាហរណ៍ អ្នកគាំទ្រគណបក្សនោះបានតបថា វាជារឿងពីរផ្សេងគ្នា និងប្រាប់ឲ្យ អ្នកសាកសួរនោះធ្វើការពិចារណាទៅវិញ ។

គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការបញ្ជារឲ្យគ្រប់មន្ទីរស្ថាប័ន និងសាលារៀនធ្វើការបិទស្លាក អរគុណសន្ដិភាព ដោយបញ្ជាក់ថាការធ្វើរបៀបនេះកុំឲ្យអ្នកដែលកំពុងតែមិនពេញចិត្តរដ្ឋាភិបាល ធ្វើការមើលងាយទៅកាន់បក្សកាន់អំណាច ដែលកំពុងកាន់កាប់រដ្ឋាភិបាលនោះ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...