សមាជិកបក្ស LDP ត្រៀមធ្វើពិធីខួប ៥៤ឆ្នាំរបស់លោកខឹម វាសនា តាមបណ្ដាខេត្ត

Loading...

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានត្រៀមខ្លួន និងធ្វើពិធីប្រារព្ធខួប ៥៤ ឆ្នាំដល់លោកប្រមុខគណបក្សរបស់ខ្លួនគឺលោក ខឹម វាសនា ដែលពិធីនេះរៀបចំឡើងដោយសមាជិកគណបក្សនៅតាមបណ្ដាខេត្តរៀងៗខ្លួន និងតាមលទ្ធភាពរបស់សមាជិកគណបក្សតាមខេត្តនីមួយៗផងដែរ ។ ពាក់ព័ន្ធនឹងការរៀបចំនេះ សមាជិកគណបក្សបានកំពុងដុតដៃដុតជើង នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ដែលពិធីធ្វើឡើងនៅក្នុងទីស្នាក់ការគណបក្សតាមបណ្ដាខេត្ត ។

លោក ខឹម វាសនាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកើតនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៦៥ បើគិតមកទល់ពេលនេះគឺប្រមុខគណបក្សរូបនេះមានអាយុ ៥៤ ឆ្នាំហើយ ។ ជាក់ស្ដែងណាស់លោកបានចេញប្រឡូកក្នុងការធ្វើនយោបាយអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលការចេញមកនោះគឺលោកមានគំនិតផ្ដួចផ្ដើមបង្កើតគណបក្ស និងអង្គការ ដោយលោកអ្នកប្រាកដជាបានស្ដាប់ខ្លះៗហើយ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះតាមវិទ្យុ និងបណ្ដាញសង្គម ក៏ដូចជា YouTube ។

ដោយសារតែសម្លេងរបស់លោក បានទៅដល់ប្រជាពលរដ្ឋជាច្រើន ទើបគណបក្សមានចំនួនអ្នកគាំទ្ររាប់សែននាក់ ក្នុងឆ្នាំ២០១៨ ការបោះឆ្នោតកន្លងទៅនេះ ហើយសមាជិកគណបក្សទាំងនោះ បានប្រមូលគ្នា ធ្វើពិធីប្រារព្ធខួបគម្រប់អាយុរបស់លោក ខឹម វាសនា ដែលជាប្រមុខគណបក្សរបស់ពួកគេរហូតមក ជារៀងរាល់ឆ្នាំ ។ មិនត្រឹមតែការធ្វើខួបនោះទេ សមាជិកគណបក្សនៅតាមបណ្ដាញសង្គមហ្វេស៊បុកបានធ្វើការប្ដូររូប Profile និង Cover រូបរបស់លោក ខឹម វាសនា ទៅតាមសេចក្ដីប្រកាសរបស់គណបក្សផងដែរ ។

Profile ដែលសមាជិកគណបក្សបានធ្វើការប្ដូរឆ្នាំ២០១៩
Cover ដែលអ្នកគាំទ្រគណបក្ស LDP បានប្ដូរក្នុងឆ្នាំ២០១៩

គួរបញ្ជាក់ផងដែរថាលោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអាយុ ៥៤ ឆ្នាំហើយមកទល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីធ្វើនយោបាយអស់រយៈពេល ជាង ១០ឆ្នាំ និងហើយគណបក្សបានចូលរួមបោះឆ្នោតបាន ៣ ដងកន្លងមក បើទោះជាមិនបានអាសនៈក្នុងរដ្ឋសភាក្ដី គណបក្សកើនសម្លេងអ្នកគាំទ្រដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ៕

ការរៀបចំមុនខួបគម្រប់ ៥៤ ឆ្នាំរបស់លោក ខឹម វាសនា (១០ ធ្នូ ២០១៩) នៅខេត្តសៀមរាប
ការរៀបចំមុនខួបគម្រប់ ៥៤ ឆ្នាំរបស់លោក ខឹម វាសនា (១០ ធ្នូ ២០១៩) នៅខេត្តកំពង់ស្ពឺ

ប្រភព៖ បណ្ដាញសង្គមហ្វេសប៊ុក

Loading...