បក្ស LDP នឹងរៀបចំពិធីសំណេះសំណាលជាមួយសមាជិកនៅប្រទេសថៃចុងឆ្នាំនេះ

Loading...

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP នឹងរៀបចំពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅចុងឆ្នាំនេះ ដែលខុសពីរាល់ដងដែលលើកនេះគណបក្សធ្វើការរៀបចំវេទិការជួបជុំសមាជិកកាលពីពេលប៉ុន្មានឆ្នាំមុនៗ ដែលការជួបជុំលើកនេះគឺនឹងរៀបចំឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ដដែលនៅក្នុងសណ្ឋាគារថៃមួយ ដែលមានឈ្មោះថា Mida Hotel Don Mueang Airport ដែលឋិតនៅក្នុង ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

ដូចសព្វមួយដងក្នុងមួយឆ្នាំ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានលោកខឹម វាសនា ជាប្រធានគណបក្ស បានដឹកនាំក្រុមការងារដើម្បីធ្វើវេទិការជួបជុំសមាជិកបក្សនៅក្នុងរាជាណាចក្រថៃ ។ មុននឹងធ្វើដំណើរទៅកាន់ប្រទេសមួយនេះ ក្រុមការងាររបស់គណបក្សនេះបានរៀបចំលក្ខខណ្ឌដើម្បីចុះឈ្មោះយ៉ាងច្បាស់លាស់ សម្រាប់សមាជិកក្នុងប្រទេសកម្ពុជាដែលចង់ទៅចូលរួមផងដែរ ។ វាគ្មិនដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ លោក ខឹម វាសនា នៅតែចូលរួមដដែល ។ សូមពិនិត្យមើលការប្រកាសនៅខាងក្រោមដែលចេញផ្សាយដោយទំព័រផ្លូវការរបស់គណបក្សផ្ទាល់ ៖

សេចក្តីជូនដំណឹង ស្តីពី ពិធីសំណេះសំណាលជាមួយសមាជិក និងអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅព្រះរាជាណាចក្រថៃ

បងប្អូនដែលមានបំណងទៅចូលរួម ពិធីសំណេះសំណាលជាមួយសមាជិក និងអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅប្រទេសថៃ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ​ សូមទាក់ទងចុះឈ្មោះនៅទីស្នាក់ការកណ្តាលគណបក្ស តាមរយៈលេខទូរសព្ទ (015) 53 20 27 / (085) 53 20 27 / (096) 3999 746 ។

លក្ខខណ្ឌដើម្បីចុះឈ្មោះ និងកាលបរិច្ឆេទ៖

  • ត្រូវមានលិខិតឆ្លងដែន(Passport)ដែលមានសុពលភាព។ បើមិនទាន់មាន បងប្អូនអាចចាប់ផ្តើមធ្វើពីពេលនេះ។
  • ត្រូវបង់ថវិកាម្នាក់ ១០៥ដុល្លារ សម្រាប់ការចំណាយដូចជា ការធ្វើដំណើរទៅមក កន្លែងស្នាក់នៅ២យប់ ថ្លៃសាលប្រជុំ និងអាហារថ្ងៃត្រង់ក្នុងថ្ងៃវេទិកា។
  • ការចំណាយប្រចាំថ្ងៃផ្សេងៗជាការទទួលខុសត្រូវរៀងៗខ្លួន។
  • បិទ​ការទទួលចុះឈ្មោះត្រឹមថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ​២០១៩ ម៉ោង៥:០០ល្ងាចជាកំហិត។
  • ចេញដំណើរពីទីស្នាក់ការកណ្តាល៖ ម៉ោង១០:០០យប់ ថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៩។
  • ស្នាក់នៅប្រទេសថៃ៖ ២យប់ (ថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០១៩)។
  • ត្រឡប់មកវិញ៖ ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
  • ទីកន្លែង ៖ សណ្ឋាគារ ម៉ាយដា ដនមឿនអ៊ែរប៉ត (Mida Hotel Don Mueang Airport) ផ្លូវឆេងវឌ្ឍនា (99/401-486, Chaeng Wattana 10 Alley) ក្រុងបាងកក ព្រះរាជាណាចក្រថៃ។
  • ទីតាំងលើ៖ Google Map (13.889205°,100.578593°)

បញ្ជាក់៖ ដើម្បីសម្រួលដល់ការរៀបចំរបស់ក្រុមការងារ បងប្អូនដែលចេញដំណើរពីក្នុងប្រទេសទាំងអស់ត្រូវតែចុះឈ្មោះតាមរយៈលេខទូរសព្ទខាងលើគ្រប់ៗគ្នា។

សូមអរគុណ​!

Loading...