អគ្គលេខាធិការបក្ស LDP ៖ «ច្បាស់ទេថាឲ្យដីហើយ យួនមិននៅទាំងលើដី និងលើទឹក»

លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានធ្វើការចោទសំណួរទៅកាន់រដ្ឋាភិបាលកម្ពុជា ពិសេសអភិបាលខេត្តកំពង់ឆ្នាំងថា ការដែលប្រគល់សិទ្ធិឲ្យជនជាតិវៀតណាម ដែលរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាបមករស់នៅលើដីគោកនោះ តើច្បាស់លាស់ទេដែលពួកគេមិនកាន់កាប់តំបន់ដីគោក និងក្នុងទឹកនាពេលខាងមុខ? ការចោទសំណួរបែបនេះគឺធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់បន្ទាប់ពីមានការប្រគល់សិទ្ធិកាន់កាប់ដីធ្លីនៅទឹកដី ៤០ហិកតានាពេលថ្មីៗនេះ ។

នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការចោទសំណួរទៅកាន់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងករណីប្រគល់សិទ្ធិឲ្យពលរដ្ឋវៀតណាម កាន់កាប់ទៅលើដី ៤០ហិកតាក្នុងខេត្តកំពង់ឆ្នាំងថ្មីៗនេះថា «ច្បាស់ទេថាឲ្យដីហើយ យួនមិននៅទាំងលើដី និងលើទឹក» ដោយក្នុងសំណួរនេះហាក់បង្កប់អត្ថន័យថា ប្រជាពលរដ្ឋវៀតណាមដែលរស់នៅលើបឹងទន្លេសាបនឹងនៅតែប្រកបរបរដដែល និងប្រកបរបរដដែល ដោយមានទាំងក្នុងទឹក និងលើដីគោកផងដែរក្នុងពេលជាមួយគ្នា ។ លោកក៏បានភ្ជាប់គ្នាជាមួយនឹងរូបភាពនៃសារព័ត៌មាន RFI ផងដែរក្នុងសំណេរដ៏ខ្លី និងបង្កប់អត្ថន័យរបស់លោក ។

Loading...

បើទោះជាយ៉ាងនេះក្ដីអភិបាលរងខេត្តកំពង់ឆ្នាំងបានអះអាងថាការដែលប្រជាពលរដ្ឋវៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅលើផ្ទៃទឹកនោះមកតាំងលំនៅថ្មីលើទឹកដីទំហំ ៤០ ហិកតានោះ គឺធ្វើឡើងតាមរយៈការជួលដី ដែលមានអាជ្ញាធរគ្រប់គ្រងយ៉ាងត្រឹមត្រូវផងដែរ ។ បើទោះជាមានការបកស្រាយយ៉ាងនេះក្ដី ប្រជាពលរដ្ឋពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មិនគាំទ្រនឹងចំណាត់ការនេះទេ ព្រោះដោយហេតុថា ជនបរទេសដែលមករស់នៅលើទឹកដីខ្មែរស្របច្បាប់ មានសិទ្ធិកាន់កាប់ដីនៅក្នុងស្រុកបាន គឺពិតជារឿងដែលច្បាស់ហើយថាអាជ្ញាធរយកចិត្តទុកដាក់ និងមើលថែពលរដ្ឋវៀតណាមជាជាងពលរដ្ឋខ្លួន ហើយពលរដ្ឋជាច្រើនបានចោទប្រកាន់ទៅកាន់រដ្ឋាភិបាលបក្សកាន់អំណាចជាអាយ៉ងរបស់វៀតណាមផងដែរ ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...