មន្រ្តីខ្មែរពេលទៅវៀតណាមម្ដងៗ តើវៀតណាមធ្វើពិធីស្វាគមន៍អ្វីខ្លះ?(វីដេអូ)

សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយបក្សកុម្មុយនីសវៀតណាម ដែលជាស្ថាបនិករបស់បិតាស្នេហាជាតិវៀតណាម គឺហូ ជីមិញ មិនភ្លេចទេធ្វើឲ្យខ្មែរសប្បាយរាល់ពេល មន្រ្តីខ្មែរចូលទៅក្នុងទឹកដីវៀតណាមរាល់ការកោះអញ្ជើញម្ដងៗ មិនថាសព្វថ្ងៃ និងអតីតកាលនោះទេ ។ បូករួមទាំងការកំដរស្រីស្អាតៗផង ធ្វើឲ្យមន្រ្តីខ្មែរជាច្រើនចូលចិត្តធ្វើដំណើរទៅលេងប្រទេសវៀតណាមញឹកញាប់ទៀតផង ដែលខុសពីប្រទេសកម្ពុជាបង្កបញ្ហាដល់ពួកគេឲ្យមានការ ឈឺក្បាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបញ្ហាផ្សេងៗក្នុងប្រទេសគ្រប់ទីកន្លែង ។

សកម្មភាពជាច្រើនជុំវិញការធ្វើដំណើរទៅទស្សនកិច្ចប្រទេសវៀតណាមពីកម្ពុជា និងឡាវ មិនភ្លេចទេការកំសាន្ដសប្បាយ និងរាំរែកពីសំណាក់ប្រទេសវៀតណាម ហាក់ដូចជាចង់បង្ហាញថាប្រទេសទាំង ៣ (កម្ពុជា ឡាវ វៀតណាម) ជាមិត្តល្អនឹងគ្នា ព្រោះឃើញពួកគេសប្បាយអរនឹងការជួបជុំគ្នានេះ ដោយមានរវីដេអូនិយាយពីការសម្ដែងយកចិត្តយកថ្លើមពីសំណាក់អ្នករបាំវៀតណាម ដែលពេលខ្លះពួកនេះចេះនិយាយភាសាខ្មែរ និងច្រៀងភាសាខ្មែរបានយ៉ាងល្អទៀតផង ។

Loading...

ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកវិភាគ និងតាមដានប្រវត្តិសាស្រ្តបានឃើញហេតុនេះយ៉ាងច្បាស់ ថាវៀតណាមធ្វើបែបនេះ គឺដើម្បីលើកទឹកចិត្តឲ្យមន្រ្តីដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា ជួយសម្រួលកិច្ចការផ្សេងៗរបស់វៀតណាមនៅកម្ពុជា ជាជាងដោះស្រាយបញ្ហាដែលកើតមានឡើង នៅក្នុងប្រទេសកម្ពុជា ទៅលើពលរដ្ឋខ្មែរ ដែលកំពុងរងអយុត្តិធម៌គ្រប់កន្លែង ។ គួរបញ្ជាក់ផងដែរថា មន្រ្តីជាច្រើននៅក្នុងជួររដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ភាគច្រើនសុទ្ធសឹងជាវៀតណាមដែលចេះខ្មែរកាន់ការងារ ។ នេះបើតាមសម្ដីរបស់លោក ខឹម វាសនា នៅក្នុងឃ្លីបវីដេអូមួយ ដូចខាងក្រោម ៖

Loading...