សាច់គោវៀតណាមទោះខូចស្អុយយ៉ាងណា ប្រើថ្នាំតែបន្តិចគឺស្រស់ញញឹម

សាច់គោខូចគុណភាពជាច្រើនត្រូវបានរកឃើញដោយមន្ត្រីកាំកុងត្រូលនិងប៉ូលីសជំនាញវៀតណាម ជាសាច់គោដែលខូចគុណភាពផ្អាប់ទុកចោលយូរខែប៉ុណ្ណាក៏ដោយ តែពួកអ្នកជំនាញប្រើប្រាស់សារធាតុថ្នាំគីមី អាចធ្វើអោយសាច់ដែលខូចគុណភាពទៅជាមានលក្ខណៈស្រស់ដូចដើមបាន ដែលភ្នែកមហាជនជាច្រើនមើលមិនដឹងមិនយល់។ សាច់ដែលបានប្រើប្រាស់សារធាតុគីមីអស់ទាំងនេះ គឺវាជះឥទ្ធិពលដ៏អាក្រក់ដល់សុខភាពមនុស្សទូទៅគ្រប់គ្នា ធ្វើអោយសរីរាង្គកាយចុះខ្សោយ កើតជំងឺហឺត ប៉ះពាល់ដល់ក្រពះ សួត ប្រព័ន្ធរំលាយអាហារ…ជាពិសេសធ្វើអោយអាយុខ្លី ហើយមិនងាយរកថ្នាំអ្វីដាក់ដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីសារធាតុពុលអស់ទាំងនេះអោយជាសះស្បើយបានទេ។ បងប្អូនមើលចុះ នេះជាវីដេអូពិតៗដែលក្រុមមន្ត្រីប៉ូលីសវៀតបានចុះទៅទប់ស្កាត់ផ្ទាល់ៗ ហើយពួកគេបានធ្វើការពិសោធន៏យ៉ាងជាក់ស្តែង ដើម្បីអោយមហាជនទូទាំងពិភពលោកបានដឹងបានឃើញ ថាតើឥទ្ធិពលនៃសារធាតុគីមីដែលពួកក្រុមមនុស្សខូចៗមិនគិតគូពីសុខទុក្ខអ្នកដ៏ទៃវាខ្លាំងកំរិតណា បងប្អូនមើលចុះសាច់ត្រូវបានផ្អាប់ទុកជាច្រើនខែ ស្អុយក៏ស្អុយលើកចេញមករ៉ុយរោមអែ គ្រាន់តែលាបថ្នាំដែលគេផ្សំតែបន្តិចគឺធានាថាស្រស់ញញឹមដូចសាច់ថ្មីៗស្រស់ៗចឹង។ នេះហើយលទ្ធផលបានពីមនុស្សមានគំនិតអាក្រក់ ពួកគេមិនដែលគិតគូពីសុខទុក្ខរបស់បងប្អូនទេ។ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបរដ៏យូរអង្វែង។

បែកធ្លាយចៅអធិការវត្តលួចរួមសង្វាសជាមួយស្រីស្នេហ៍ និងប្រើប្រាស់គ្រឿងញៀន នៅភ្នំពេញ

ព្រះចៅអធិការវត្តរតនតេជៈ ហៅវត្តកំពង់ក្ដុល មានទីតាំងនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីព្រះអង្គបានទ្រុស្តសីលទៅលួចរួមមេត្រី ជាមួយនារីនៅក្រៅវត្តទាំងកណ្តាលរាត្រី។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បានឲ្យដឹងថា ចៅអធិការវត្តកំពង់ក្ដុល បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋចាប់បានហើយនោះ ត្រូវបានអនុគណវត្តស្លែង ចាប់ផ្សឹកភ្លាមៗតែម្ដង។ ក្រៅពីចាប់ផ្សឹកហើយនោះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បានលើកគ្នាមកតវ៉ាឲ្យដកអាចារ្យចំនួន២នាក់ផ្សេងទៀត ដោយបានចោទថាអាចារ្យទាំងពីរនាក់នេះ បានសមគំនិតគ្នាជាមួយចៅអធិការ ដែលពាក់ព័ន្ធរឿងស្រីញី។ បន្ទាប់ពីចាប់ផ្សឹករួចរាល់អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្ដរបស់នគរបាល ដើម្បីដឹកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោផងដែរ។ ក្រោយសួរនាំ និងពិនិត្យទឹកនោម កម្លាំងសមត្ថកិច្ចរកឃើញថា អតីតសង្ឈនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងថា ព្រះចៅអធិការរូបនេះតែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររៀងរាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បងជីវចេញ ហើយស្លៀកខោអាវដូចប្រជាពលរដ្ឋ ទៅស្នាក់នៅផ្ទះរបស់ស្រីស្នេហ៍ លុះដល់ម៉ោង៣ទាបភ្លឺ ទើបត្រឡប់ចូលមកវត្តវិញ និងគ្រងស្បងជីវដូចធម្មតា៕ ប្រភពអត្ថបទ៖ Sophy Svayrieng

មួយខ្លីបនេះចាក់ដោតណាស់ ដោយលោកគ្រូ ដួង សុគា រឿងសម្រាម

លោកគ្រូ ដួង សុគា ដាក់មួយខ្លីបនេះប្រហែលប៉ះខ្លះហើយ គឹថាសម្រាមហេតុអីក៏ឯងនៅទីនេះមិនព្រមលោតចូលក្នុងធុងទៅ សង្ឃឹមថាអាចឲអ្នកខ្លះបានដឹងពីអ្វីដែលគាត់បានធ្វើវីដេអូបង្ហាញពេលនេះ គាត់ថាេហតុអី? ហេតុអី? ឆ្ងល់នោះឆ្ងល់? ឆ្ងល់ស្ទើរប្រេះឪរ៉ាហេតុអី? តើបងប្អូនឆ្ងល់អត់? ហេតុអីបានជាលោកស​ម្រាមអស់ទាំងនេះគាត់មិនព្រមលោតចូលទៅក្នុងធុង?​ ហើយធុងសម្រាមមាននៅឆ្ងាយឯណា? នៅជិតគ្នាសោះហ្នឹង! ម៉េចក៏លោកសម្រាមមិនព្រមចូលទៅ? ឫក៏លោកសម្រាមមិនដឹងថាគាត់ហ្នឹងជាសម្រាមទេ? នែប្រាប់អោយហើយណា ថាលោកសម្រាមគឺជាសម្រាម ចឹងកន្លែងដែលលោកសម្រាមត្រូវនៅគឺនៅក្នុងធុងសម្រាម មិនមែននៅតាមស្មៅនៅតាមសួនចឹងទេ។ ទស្សនាវីដេអូខ្លីបនេះហើយសូមបងប្អូនគិតនិងពិចារណាតាមការគួ ព្រោះបើម្នាក់ៗគិតតែចោលសម្រាមតាពីសតាពាសចឹងទេ គឺថាជាសម្រាមហ្នឹងហើយ។ ចូលរួមថែរក្សារបរិស្ថានទាំងអស់គ្នា ស្រលាញ់ប្រទេសអ្នកសូមកុំចោលសម្រាមផ្តេសផ្តាសខុសទីកន្លែង។  

ពិតជាល្អមើល ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលជក់ភ្នែក

ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលណាស់ មើលហើយគួអោយចង់សើច សប្បាយភ្នែកប្លែកអារម្មណ៏ ជាការការប្រណាំងមួយលំដាប់ពិភពលោក ដែលការប្រណាំងនេះស្ថិតនៅប៉ែកអឺរ៉ុប វាជាការប្រណាំងដ៏អស្ចារ្យមួយក្នុងចំណោមប្រភេទការប្រណាំងផ្សេងៗ ទាំងអ្នកបើកទាំងអ្នកទាំងជំនួយការគឹមានសភាពស្វាហាប់ស្ទាត់ជំនាញ ដែលម្នាក់ៗគឺមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតមួយនេះ។ ប្រសិនបើគ្មានភាពជំនាញគ្មានភាពក្លាហានទេ ប្រាកដណាស់អ្មកមិនអាចធ្វើវាបានល្អទេ ម្នាក់ប្រឹងហ្វឹកហាត់ណាស់ដើម្បីឈានចូលដល់វគ្គនេះ។ សហគមន៏អឺរ៉ុបក៏ដូចប្រទេសដែលជឿនលឿន ពួកគេអោយតំលៃលើកីឡាផ្សេងៗណាស់ មិនថាវាជាកីឡាអ្វីទេគឺត្រូវបានរដ្ឋនិងពលរដ្ឋគេអោយតំលៃជាខ្លាំង ហើយកីឡាករម្នាក់ៗមានទឹកចិត្តក្នុងការធ្វើរឿងអ្វីប្លែកៗយ៉ាងយកចិត្តទុកដាក់បំផុត។ ពួកគេអោយតំលៃលើសមត្ថភាពចំណេះដឹងនិងសមត្ថភាពអស្ចារ្យផ្សេងៗណាស់ ខុសពីប្រទេសពុករលួយគឺមិនមានការរីកចំរើនអ្វីទាំងអស់ មានតែការកិបគេញនិងជិះជាន់។

តោះ! មកស្គាល់ភាពរីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយម តាមរយៈវីឌីអូនេះទាំងអស់គ្នា! តើរីកចម្រើនអ្វីខ្លះ?

ពូជខ្មែរពីមុនជាអ្នកចំបាំងសាងអង្គរថ្ម ពូជខ្មែរក្រោយមកតែឈើចាក់ធ្មេញក៏ធ្វើមិនបានដែរ តើមូលហេតុអ្វី? អ្នកនឹងមិនយល់ពីអារម្មណ៍លំបាកនេះទាល់តែសោះ បើអ្នកមិនទាន់ឆ្លងកាត់ការលំបាកទាំងនេះ ពេលអ្នកបានឃើញរូបនេះស្របពេលដែលអ្នកកំពុងតែគេងលើពូកនៅក្នុងផ្ទះនោះ អ្នកនឹងដឹងថាអ្នកមានសំណាងណាស់ទៅហើយ។ «ហានិភ័យកម្ពុជា» ក្នុងរយៈពេលជិត៣០ឆ្នាំនៃនាវាកម្ពុជាក្នុងភាពជាប្រទេសកំពុងអភិវឌ្ឍន៍ សមិទ្ធផលជាច្រើនបានរីករាលដាលគួរអោយកត់សម្គាល់ ឯអ្នកវិនិយោគបរទេស មានចិន និងយួនជាដើម ក៏ហូរចូលមកកាន់តែច្រើនឡើងៗ ដើម្បីទទួលយកឱកាសជា«ម្ចាស់ទឹកដីថ្មី»នៃប្រទេសនេះក្នុងមួយពព្រិចភ្នែក។ កម្ពុជាបានក្លាយជាឋានសួគ៌នៃអ្នកមាន និងឋាននរកនៃអ្នកក្រ រីឯបរទេសដែលមកវិនិយោគក្នុងប្រទេសកម្ពុជា ខ្លះបានប្រែកាយពីជនពាលមកជាជនត្រឹមត្រូវ ពីព្រោះគេយកលុយកខ្វក់ដែលមិនអាចចាយនៅប្រទេសគេ យកលាងសំអាតនៅប្រទេសខ្មែរដែលអ្នកវិនិយោគភាគច្រើនហៅកម្ពុជាថា«ប្រទេសធុងសម្រាម»សម្រាប់លាងលុយកខ្វក់។ បើខ្ញុំជាបរទេស ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចវេចលុយមិនស្របច្បាប់រាប់រយលានមកដេកស៊ីនៅកម្ពុជា ហើយទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជា នឹងមានអំណាចជួលពលរដ្ឋខ្មែរដែលរស់លើមាតុភូមិខ្មែរ អោយមកធ្វើកញ្ជះបម្រើខ្ញុំដែលជាបរទេសទៅទៀត តែស្ដាយណាស់ដែលខ្ញុំមិនមែនជាបរទេស តែគឺជាខ្មែរម្នាក់ក្នុងចំណោមខ្មែររងគ្រោះផ្នែកកិត្តិយសជាច្រើនដែលរស់ក្នុងប្រទេសមួយ ហើយប្រទេសនោះពលរដ្ឋខ្មែរខ្លះរកតែដីនៅមិនបានផង តែរដ្ឋាភិបាលខ្ញុំ បានអោយសម្បទានផ្ដល់ដី ផ្ដល់កោះទៅបរទេស មានយួន ចិន ជាដើម ដែលភាគច្រើនជាប្រទេសកុម្មុយនីស្តគ្រប់គ្រងនឹងមានឱកាសក្លាយទៅជាថៅកែ ហើយខ្មែរជាម្ចាស់ប្រទេសជាពលករបម្រើគេទៅវិញ និយាយមកដល់ចំណុចនេះ ខ្ញុំសរសើររាជរដ្ឋាភិបាលខ្ញុំ ដែលគាត់ចិត្តល្អដូចព្រះដែលមិនងាយរកបានដី នឹងកោះជាង៥០ ដែលមានផ្ទៃសរុបរាប់លានហិចតាត្រូវបានគេគ្រប់គ្រង គេអភិវឌ្ឍន៍ គេប្រមូលលុយ យ៉ាងរីករាយ ហ៊ឺហាជាទីបំផុត។ គេមកជួលផ្ទះយើងក្នុងតម្លៃថោក ហើយគេសាងសង់អោយស្អាត បន្ទាប់មកគេយកម្ចាស់ប្រទេសនេះធ្វើកម្មករបោសសម្អាតវិញ តើយើងឈឺចុកចាប់ទេ? សួរថាផ្ទះដែលយើងជួលអោយគេ៩៩ឆ្នាំ រហូតគេសាងសង់ផ្ទះនេះយ៉ាងស្អាតបាត់ទៅហើយ ប្រសិនជាយើងចង់ដេញគេចេញ តើគេទៅទេ? ចុះបើគេមិនទៅ

ច្រៀងវៀតណាមយ៉ាងស្ទាត់ រាំលេងជុំគ្នាយ៉ាងសប្បាយជាមួយមហាមិត្ត

តើ​​កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពីប្រកាសលទ្ធផលឆ្នោតចេញលេខ១២៥? មហា​អំណាច​លោក​ខាង​លិច​ដែល​ជា​​ទីផ្សារ​ធំ​ជាង​គេ​របស់​ខ្មែរ ព្រមាន​ដាក់​ទណ្ឌកម្ម ខណៈ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ពី​គ្រប់​និន្នាការ​កំពុង​ឈឺ​ចិត្ត​ឈឺ​ចាប់ ស្រឡាំងកាំង ចាប់​ផ្ដើម​បរិហារ និង​សម្ដែង​ក្ដី​បារម្ភ​តាម​បណ្ដាញ​សង្គម។ សភាសហភាពអឺរ៉ុបស​ម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ហើយសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាផងដែរ។ ស្ថានការណ៏ស្រុកខ្មែរពេលនះហាក់ស្ងប់ស្ងាត់ណាស់ តែមិនមែនស្ងប់ស្ងាត់ទេគឹវាមានសភាពដ៏អាក្រក់ គឺជាស្ថានការណ៏ដ៏អាក្រក់ចំពោះរដ្ឋាភិបាលផង ហើយប្រជាពលរដ្ឋផងដែរក៏ស្ងប់ស្ងាត់ផងដែរមិនសូវហានក្អកអីទេ។ ជ្រុលតែបាន១២៥កៅអុីហើយទោះចង់មិនចង់ក៏ត្រូវតែធ្វើហាក់ដូចជាសប្បាយចិត្តដែរ តែខាងក្នុងវិញមិនមែនចឹងទេ ប្រៀបដូចបាយពុះគឺកំពុងតែបន្ទោសគ្នាផងឈឺក្បាលផង សមពេលនេះសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិទៀត ចឹងដើរដល់កន្លែងអាក្រក់បំផុតហើយសំរាប់អាណត្តិនេះ។

បើចាប់ចោរស៊េរីអញ្ចឹងៗបាន តើអ្នកគួរធ្វើអ្វីមុនគេ ដើម្បីឲ្យសាកសមនឹងទង្វើរបស់ពួកចោរ?

ចោរឆក់ ចោរប្លន់ ចោរលួច បានកើតឡើងស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក តែវាគ្រាន់តែមានតិចនិងច្រើនតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលច្បាប់មានឥទ្ធិពលខ្លាំង គឺមិនសូវមានចោរទេ អាចនិយាយបានថា ស្ទើរតែគ្មានចោរតែម្ដង តែបើប្រទេសដែលមានច្បាប់ធូររលុងវិញ សកម្មភាពឆក់ ប្លន់ តែងតែកើតមានជាញឹកញាប់។ មនុស្សយើងម្នាក់ៗ ខំរកទ្រព្យសម្បត្តិរាល់ថ្ងៃ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីសន្សំទុកពេលចាស់ទៅ គ្រាន់នឹងបានស្រណុកសុខស្រួលនឹងគេ។ ដូច្នេះ ម្នាក់ៗមិនចង់ឲ្យទ្រព្យសម្បត្តិទាំងនោះបាត់បង់ឡើយ។ បច្ចុប្បន្ននេះ សកម្មភាពចោរឆក់ ចោរប្លន់ ចោរលួច បានកើតឡើងជាច្រើនករណីក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីសមត្ថកិច្ចខំដុតដៃដុតជើងយ៉ាងណា ក៏បង្ក្រាបក្រុមចោរទាំងអស់នោះមិនអស់ដែរ។ ថ្មីៗនេះ ចោរប្លន់ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់ធនាគារ RHB Indochina នៅ​ផ្លូវ​ម៉ៅសេទុង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ដោយគ្មានការញញើតឡើយ ហើយនៅមានជាច្រើនករណីផ្សេងទៀត។ ប្រជាពលរដ្ឋគ្រប់ៗរូប តែងតែពឹងសមត្ថកិច្ច និងពឹងលើច្បាប់នៃប្រទេសរបស់ខ្លួនដើម្បីឲ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេមានសុខសន្តិភាព និងទទួលបានភាពកក់ក្ដៅពីសង្គមដែលខ្លួនកំពង់តែរស់នៅ។ ការដាក់ទោសទណ្ឌទៅលើចោរដែលបានរៀបរាប់ខាងលើ គឺជាតួនាទីរបស់សមត្ថកិច្ច តែយើងជាប្រជាពលរដ្ឋក៏ត្រូវតែសហការជាមួយសមត្ថកិច្ចផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យសមត្ថកិច្ចងាយស្រួលធ្វើការ។ បើយើងចាប់បានចោរទាំងនោះហើយ យើងប្រគល់ឲ្យទៅខាងសមត្ថកិច្ចយកទៅដោះស្រាយទៅ សូមយើងកុំប្រើអំពើហិង្សាទៅលើចោរទាំងនោះ ព្រោះវាអាចនាំឲ្យយើងមានកំហុសព្រោះការប្រើអំពើហិង្សានោះ៕ ប្រភព៖ ហ្វេសប៊ុក

សត្វសារិកាកែវវ៉ងប្រមូលសំរាមដាក់ចូលធុងសម្រាម ឯមនុស្សបោះចោលសំរាម

សត្វសារិកាកែវវ៉ងមួយនេះបានព្យាយាមប្រមូលសំរាមដែលមនុស្សបានបោះចោលឥតសណ្តាប់ធ្នាប់ ពិតជាគួអោយសរសើនូវអ្វីដែលសត្វសារិកាកែវមួយនេះមានណាស់ ព្យាយាមចិករើសម្តងមួយៗយកមកដាក់ក្នុងធុងសម្រាមដោយភាពអំណត់របស់សត្វ។ មិនដឹងថាមានកម្មអ្វីទេដែលបណ្តាលអោយសត្វសារិកាកែវមកយល់នូវភាពកខ្វក់មួយនេះ ដែលមានមនុស្សជាច្រើនណាស់មិនអាចធ្វើនូវរឿងមួយនេះបាន។ សូមកោតសរសើរចំពោះសត្វសារិកាកែវនេះណាស់ ព្រោះនេះជាសត្វគំរូដ៏ល្អមួយដែលអាចជួយពញ្ញាក់ស្មារតីពលរដ្ឋទូទៅមួយចំនួនធំអោយភ្ញាក់បានខ្លះ។ ការសម្អាតប្រទេសគឺជារឿងដែលពលរដ្ឋម្នាក់ៗត្រូវតែធ្វើវាអោយបាន បើម្នាក់ៗសំអាតបន្តិចនោះប្រទេសយើងនឹងមានភាពស្រស់បំព្រង តែបើម្នាក់ៗគិតតែចោលសម្រាមពេញទឹកពេញដីនោះ មិនត្រឹមតែខ្លួនយើងផ្ទាល់ឫក៏គ្រួសារយើងផ្ទាល់ទេដែលរងឥទ្ធិពលដ៏អាក្រក់មួយនេះ វាថែមទាំងស្អុយសុសសាយពេញពិភពលោកទៀតផង។ សូមពលរដ្ឋគ្រប់គ្នាយកគំរូតាមសត្វសារិកាកែវនេះផង ដើម្បីភាពស្អាតទាំងអស់គ្នា កុំអោយអ្នកជិតខាងគេមើលងាយ។ ស្រលាញ់សុខភាពអ្នក ស្រលាញ់គ្រួសារអ្នកនិងមនុស្សជិតខាងអ្នក សូមកុំចោលសម្រាមតាមទីសាធារណៈផ្តេសផ្តាសខុសទីកន្លែង សូម្បីតែនៅជុំវិញខ្លួនអ្នកក៏ត្រូវសម្អាតអោយស្អាតដែរ។  

លោកគឹម សុខ វីវរហើយពេលនេះ! ទើបតែចេញពីគុកបានប៉ុន្មានថ្ងៃសោះ ត្រូវបានដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនវិញ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ពីបទ៖ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍, បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧» ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជាទៅលើលោក គឹម សុខ។ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ករណីប្តឹងលោក គឹម សុខ កាលពីឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ដោយសារលោក គឹម សុខ បានគេចវេសមិនព្រមចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ»។ លោក គី តិច បានបញ្ជាក់ថា សំណុំរឿងនេះពាក់ព័ន្ធនឹងលោក គឹម សុខ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧

តោះ! មកស្គាល់ពីប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុនទាំងអស់គ្នា! ហេតុអីបានជាជប៉ុនខ្លាំងម្ល៉េះ!

វិស័យអប់រំផ្លូវការ​នៅប្រទេសជប៉ុនកើតឡើងបន្ទាប់ពីមានការ​នាំចូល​នូវវប្បធម៌ចិននាសតវត្សរ៍ទី៦។ ធម៌ព្រះពុទ្ឋសាសនា​ និង សាសនាខុងជឺ ក៏ដូចជា​វិទ្យាសាស្ត្រ អក្សរផ្ចង់ (ស្សុដូ) និង អក្សរសាស្ត្រ ត្រូវបានគេយកមកបង្រៀន។ មន្ត្រីអប់រំត្រូវបានជ្រើសរើសដោយ​កាប្រលង។ ផ្ទុយពីប្រទេសចិន ប្រព័ន្ឋនេះមិនត្រូវបានគេរក្សាទុកបានយូរអង្វែងទេ ហើយទីបំផុតវាបានក្លាយជាការផ្ទេរដំនែងពីឪពុកទៅកូនទៅវិញ។ ជារឿយៗ គេតែងតែនិយាយពីប្រធានបទជាច្រើនដែលទាក់ទងនឹងចំនុចល្អៗរបស់ប្រទេសជប៉ុនមកដើម្បីយកមកប្រាប់កូនសិស្សនានានៅតាមសាលា។ តើប្រព័ន្ធអប់រំរបស់ប្រទេសនេះយ៉ាងម៉េចដែរ ទើបបានជាគេចាត់ទុកប្រទេសនេះជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាគេបំផុតមួយនៅលើពិភពលោក? ក្នុងនាមប្រទេសមួយដែលចាញ់សង្គ្រាមលោកលើកទី២ ជប៉ុនមិនមែនត្រឹមតែជាប្រទេសដែលអាចងើបចេញពីមហន្តរាយដែលខ្លួនបានរងគ្រោះពីគ្រាប់បែកបរិមាណូរបស់អាមេរិចដោយជោគជ័យនោះទេ ជប៉ុនថែមទាំងអាចអភិវឌ្ឍន៍ខ្លួនឯងរហូតក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំនោមប្រទេសជិត២០០ប្រទេសទូទាំងពិភពលោក។ សមិទ្ធិផលនេះត្រូវបានចូលរួមមួយផ្នែកធំដោយសារតែប្រព័ន្ធអប់រំរបស់ប្រទេសមួយនេះ។ ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនត្រូវបានប្រទេសនេះចាត់ទុកជាមោទនភាពជាតិរបស់ខ្លួនមួយ ដោយសារប្រព័ន្ធអប់រំរបស់គេបានធ្វើអោយប្រជាជនរបស់ខ្លួនមានសមត្ថភាពដែលមនុស្សជុំវិញពិភពលោកទទួលស្គាល់។ នៅប្រទេសជប៉ុន ប្រព័ន្ធអប់រំត្រូវបានគេបែងចែកជា៤ផ្នែកធំៗ ដែលរួមមាន៖ ១. ៦ឆ្នាំសម្រាប់ថ្នាក់បឋមសិក្សា ២. ៣ឆ្នាំសម្រាប់ថ្នាក់អនុវិទ្យាល័យ ៣. ៣ឆ្នាំសម្រាប់ថ្នាក់វិទ្យាល័យ ៤. ៤ឆ្នាំសម្រាប់ថ្នាក់មហាវិទ្យាល័យ ប្រជាជននៅប្រទេសនេះគឺសុទ្ធតែអាចអាន និងសរសេរបានយ៉ាងល្អដោយសារតែប្រជាជនគ្រប់រូបត្រូវបានរដ្ឋាភិបាលតម្រូវអោយរៀនយ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់អនុវិទ្យាល័យដែរ ពោលគឺ៩ឆ្នាំយ៉ាងតិចបំផុត។ នៅក្នុងថ្នាក់ សិស្សម្នាក់ៗត្រូវរៀនជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ ដែលរយៈពេលនេះត្រូវបានគេចាត់ទុកជាម៉ោងសិក្សាដែលយូរជាងគេបំផុតនៅក្នុងប្រព័ន្ធសិក្សាជុំវិញពិភពលោក។ សិស្សនៅប្រទេសជប៉ុនត្រូវរៀនច្រើនណាស់ ព្រោះពួកគេមិនត្រឹមតែរៀននៅក្នុងថ្នាក់នោះទេ ប៉ុន្តែពួកគេនៅត្រូវធ្វើការងារផ្ទះជាប្រចាំទៀតផង។ នៅក្នុងថ្នាក់ ពួកគេត្រូវរៀនតាំងពីគណិតវិទ្យា ភាសា រូបវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ សិល្បៈ និងជំនាញក្នុងផ្ទះជាដើម។ នៅក្នុងសាលាពួកគេសុទ្ធតែត្រូវពាក់ឯកសណ្ឋានសាលាដើម្បីជាការហ្វឹកហាត់ដល់ការគោរពវិន័យ។ សិស្សនឹងគ្រូតែងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងថ្នាក់រៀន ដែលនេះធ្វើអោយទំនាក់ទំនងរបស់ពួកគេល្អ ដូច្នេះសិស្សម្នាក់ៗមិនសូវជាធុញនៅពេលដែលរៀនជាមួយគ្រូរបស់ខ្លួន។ ទង្វើនេះក៏ជួយអោយពួកគេមានភាពស្និទស្នាលនឹងសាលារៀនរបស់ខ្លួនផងដែរ ដូច្នេះពួកគេកម្រនឹងគិតថាការមករៀនគឺជាភារកិច្ចរបស់ពួកគេណាស់។ ផ្ទុយទៅវិញ