ប្រិយមិត្តណាចង់ធ្វើជាប៉ូលិស ក្រសួងមហាផ្ទៃចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិក្របខ័ណ្ឌឆ្នាំ២០១៨ ហើយ

ដល់ពេលវេលាដែលកំណត់ដោយក្រសួងមហាផ្ទៃនោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅតាមបណ្ដាអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលខេត្ត នៅទូទាំងប្រទេស ចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិ ក្របខ័ណ្ឌឆ្នាំ២០១៨ ជូនដល់សាធារណជន ដែលមានបំណងចង់ចូលប្រឡងប្រជែង ដើម្បីក្លាយជាមន្ដ្រីនគរបាល។ ដោយឡែក សម្រាប់ចំនួនដែលត្រូវបានជ្រើសរើសវិញនោះ ក៏​កំណត់ចំនួនផ្សេងៗពីគ្នា​ទៅតាមអង្គភាពនីមួយៗ ដែល​ចេញដោយក្រសួងមហាផ្ទៃ ពោលបើនៅស្នងការដ្ឋាននគរបាលខេត្ត មានជ្រើសរើសឲ្យចូលបម្រើការនៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាលក្រុងស្រុក និងការិយាល័យជំនាញ។ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ ពុំធ្លាប់មានទោស, សុខភាពល្អ កាយសម្បទាមាំមួន (គ្មានស្នាមរបួស ឬជំងឺប្រចាំកាយ), កម្ពស់បុរស ១.៦៥ម៉ែត្រឡើង មានទម្ងន់ពី ៥៥ដល់៦៥គីឡូក្រាម, កម្ពស់នារី ១.៥៥ម៉ែត្រឡើង ទម្ងន់ពី៤៥ ដល់៥៥គីឡូក្រាម, ​កម្រិតវប្បធម៌ មានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្នើឡើង, អាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាយុ៣០ឆ្នាំចុះ សម្រាប់សញ្ញាបរិញ្ញាបត្រ។ ជាក់ស្ដែង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ក៏កំពុងមមាញឹកក្នុងការផ្ដល់ពាក្យដល់បេក្ខជន ដែលមានបំណងចង់ចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិនេះផងដែរ៕ ប្រភពអត្ថបទ៖ Fresh

មកមើលការធ្វើប្រហិតរបស់វៀតណាម តើនៅពីក្រោយខ្នងយើងគេធ្វើអ្វីខ្លះ?

បើនិយាយពីប្រហិតឫក៏ហតដក មិនថានរណាៗទេទាំងចាស់ទាំងក្មេងគឺប្រាកដជាបានស្គាល់វាថា មានរសជាតិឆ្ងាញ់ម្យ៉ាងដែរ ហើយពេលនេះកំពុងតែមានការពេញនិយម ដោយសំបូរគេលក់នៅតាមផ្លូវទីសាធារណៈជាច្រើន មានទាំងប្រហិតជៀននិងប្រហិតអាំងយ៉ាងសម្បូរបែប ហើយជាពិសេសគឺសម្បូរឃើញគេលក់នៅតំបន់កំសាន្តនានា ដូចជាលើភ្នំ ម៉ាត់ទន្លេ…ល។ ដែលរាល់អ្នកធ្វើដំណើរទៅកំសាន្តជាទូទៅភាគច្រើនមិនសូវរំលងការទិញប្រហិតញាំទេ ព្រោះថាវាងាយស្រួលចំអិន លឿនទាន់ចិត្តនិងមិនសូវមានតំលៃខ្ពស់ងាយរកទិញឆាប់បានញាុំ។ ក៏ប៉ុន្តែបងប្អូនត្រូវដឹងផងថា ប្រហិតធ្វើឡើងពីសាច់ដែលគេកិនប្រើដោយម៉ាសុីនកិនបំបែកសាច់ដុំដុំធំធំអោយវាខ្ទេច ហើយជាទូទៅការយកសាច់ដែលកិននោះមកផ្សំអោយទៅជាប្រហិតបានគឺត្រូវមានការលាយដោយវត្ថុធាតុគីមីចូលខ្លះៗ បើសំរាប់សិប្បកម្មដែលមានលក្ខណៈស្តង់ដាអន្តរជាតិគឺហាងនោះមិនមានការបារម្មណ៍ពីគុណភាពទេ។ តែសម្រាប់ក្រុមពួកមនុស្សខូចដែលមិនគិតគូរពីសុខភាពមនុស្សជាតិទូទៅ ពួកគេមិនខ្វល់ឡើយ គឺដឹងតែធ្វើម៉េចអោយពួកគេចំណេញច្រើន ចង់អ្នកណាឈឺក៏ឈឺទៅចង់អ្នកណាយ៉ាងម៉េចក៏យ៉ាងនោះទៅមិនខ្វល់ ដឹងតែម្យ៉ាងគឺបានមកអញក្រុមគ្រួសារអញហើយចំណេញច្រើន។ នៅក្នុងវីដេអូមួយនេះបានបង្ហាញអោយបងប្អូនអាចមើលឃើញបានខ្លះពីទិដ្ឋភាពដ៏អាក្រក់នៃអ្នកផលិតប្រហិត ដែលត្រូវក្រុមមន្ត្រីកាំកុងត្រូលវៀតណាមចុះឆែកឆេរចាប់បាន ពួកគេបានប្រើនូវសារធាតុគីមីច្រើនដាក់ចូលទៅក្នុងសាច់ប្រហិត កន្លែងដែលផលិតគ្មានអនាម័យមានភាពកខ្វក់ខ្លាំង មើលទៅគួអោយខ្ពើមរអើមចង់តែក្អួត។ នេះជាការរកសុីដ៏អាក្រក់ដែលជះឥទ្ធិពលមិនល្អដល់អ្នកដែលទិញយកមកទទួលទាន។ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះផង ទាំងអ្នកលក់ទាំងអ្នកទិញ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបររកសុីដ៏យូរអង្វែងបាន។

ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជននៅ​ក្នុង​ផ្ទះ អាចនឹងមានវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃអនាគត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ច្បាប់ដើ​ម្បី​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទេរ លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ជិត​២​សប្ដាហ៍​មក​ហើយ​គិត​មក​ដល់​ថ្ងៃនេះ។ «ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ទណ្ឌិត ឬ​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ ទើប​កម្ពុជា​គ្រោង​​នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ» នេះ​គឺ​ជា​ការ​លើក​​ឡើង​របស់ លោកនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ក្នុង​ឱកាស​ជួបសំណេះ​សំណាល​ជាមួយ កម្មករ-កម្មាការិនី ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ត្រង់​ចំណុច​នេះ​លោក​នាយករដ្ឋមន្ត្រី ទទួល​ស្គាល់​ថា ច្បាប់​កម្ពុជា​ទាក់ទង នឹង​អ្នក​ទោស​មាន​ភាព​ខ្វះចន្លោះ​ត្រង់ការ​កំណត់​ឲ្យ​ឃុំ​ខ្លួន​អ្នកទោស​ឬ​ទណ្ឌិត​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ​ហើយ​ទើប​តុលា​ការ​កំណត់​ទីតាំង​មួយ​សម​ស្រប​ដើម្បី​ឃុំ​ខ្លួន​លោក កឹម សុខា។ សូមបញ្ជាក់ថា៖ ការ​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ​ពី​សំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅ​ពេល​២ថ្ងៃ បន្ទាប់​ពី​លោក ស ខេង អនុ​ប្រធាន​គ​ណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា អះ​អា​ង​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​។ នេះ​ក៏​ដោយ​សារ​តែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា

ជីវិតប្អូនស្រីកំព្រាទាំងបីនាក់ រស់នៅផ្ទះដែលមានដំបូលធ្លុះធ្លាយមើលស្ទើរ

កំសត់ណាស់លោកអើយ នេះជីវិតប្អូនស្រីកំព្រាទាំងបីនាក់ ដែលបានរស់នៅផ្ទះដែលមានដំបូលធ្លុះធ្លាយមើលសឹងតែមិនយល់ ហើយក្មេងៗអស់ទាំងនេះកំពុងរស់នៅក្នុងភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លេខទូរស័ព្មេភូមិ 015 72 01 27 ។ ពិតជាគួអោយសង្វេកនិងអាណិតស្រណោះណាស់ ដែលកើតមកមានជីវិតនឹងគេហើយ តែត្រូវមករស់នៅក្នុងភាពកំសត់ខ្វះខាតសព្វគ្រប់ រស់ទាំងត្រដររស់ទាំងវេទនា ពួកគេទ្រាំរស់នៅទាំងដែលគ្មានភាពកក់ក្តៅក្នុងជំរកជីវិត បើទោះជាពួកគេញញឹមគឺពួកគេញញឹមតាមរបៀបដែលក្មេងគ្នាមិនដឹងអីតែប៉ុណ្ណោះ។ នេះក៏មកតែពីសង្គមមួយនេះដែរ ឥទ្ធិពលសង្គមបានជះយ៉ាងខ្លាំងទៅដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ បើសង្គមនេះជាសង្គមមានប្រព័ន្ធដឹកនាំរដ្ឋល្អហើយអ្នកដឹកនាំជាអ្នកជួយពិតប្រាកដនោះក៏ពលរដ្ឋមិនសូវជាមានការលំបាកអីច្រើនទេ។

ចរាចរណ៍ផ្លូវគោកស្រុកនេះ តៃកុងឡានម្នាក់ៗមានភាពអំណត់​ និងជំនាញណាស់​(Video)

តៃកុងឡានស្រុកនេះម្នាក់ៗគឺជំនាញណាស់ បើកបរឆ្លងកាត់ផ្លូវបំបែកដោយមិនបាច់មានភ្លើងស្តុប។ វាពិតជាមិនគួអោយជឿ ដែលផ្លូវបំបែកយ៉ាងធំហើយមានរថយន្តធន់តូចធំជាច្រើនបើកឆ្លងកាត់យ៉ាងច្រើន តែបែរជាគ្មានផ្លាកសញ្ញាណាមួយសំរាប់សំគាល់ ជាពិសេសគឺមិនទាំងប្រើភ្លើងស្តុបចរាចរណ៍ទៀតផង។ ក្នុងវីដេអូមួយនេះបានបង្ហាញយ៉ាងច្បាស់អំពីចរារចរណ៍ផ្លូវគោកមួយ ដោយនៅផ្លូវបំបែកយ៉ាងធំមានរថយន្តជាច្រើនឆ្លងកាត់យ៉ាងវរវឹក តែបែរជាមិនមានបំពាក់ប្រព័ន្ធភ្លើងដើម្បីធ្វើចរាចរណ៍ ពិតជាគួអោយសរសើរនូវភាពជំនាញរបស់ក្រុមតៃកុងឡាន ដែលពួកគេបានយល់យ៉ាងច្បាស់អំពីកិច្ចអធ្យាស្រ័យគ្នាក្នុងការបើកបរលើផ្លូវដែលមានលក្ខណៈដ៏សាុំញាំមួយនេះ។ បើគ្មានភាពជំនាញនិងការយោគយល់អធ្យាស្រ័យគ្នាទេ នោះប្រាកដណាស់អ្វីៗគឺវាគ្មានភាពប្រសើរឡើយ។

តើប្រិយមិត្តណាដែលមានស្នេហាបែបនេះ? (ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពីទំនាក់ទំនងស្នេហា)

ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពី ទំនាក់ទំនងស្នេហានោះគឺ កាលណាអ្នកទទួល បានការផ្ដល់ឲ្យរបស់ដៃគូរជីវិតអ្នក ក៏អ្នកមានក្ដីសុខ និងនៅពេលដែលអ្នកផ្ដល់ឲ្យ ដៃគូជីវិតអ្នលវិញក៏មានអារម្មណ៍ពេញចិត្ត។ ទាំងបានទទួលនិងឲ្យសុទ្ធតែផ្ដល់ក្ដីសុខដល់អ្នកទាំងអស់ តើនៅមានអ្វីទៀតដែលថាមិនមានភាពកក់ក្ដៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកនោះ? តែរឿងនោះមានជម្រៅណាស់ ជាពិសេសក្ដីសុខណាដែលកើតពីការពេញចិត្តក្នុងការផ្ដល់ឲ្យវាជារឿងល្អិតសុខុមដែលអ្នកត្រូវតែយល់ដោយសីុជម្រៅថា ការផ្ដល់ឲ្យឬការលះបង់ដ៏ពិតប្រាកដមិនមែនជាការអស់ទៅឡើយ តែវាជាចិត្តដែលទទួលបានទៅវិញទេ ហើយនិងតើដៃគូជិវិត អ្នកត្រូវមានលក្ខខណ្ឌ អ្វីខ្លះទើបអាចទាញចិត្តអ្នកឲ្យមានចិត្តលះបង់ ឫចិត្តផ្ដល់ឲ្យនោះ។ ការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌជាភាពឆោតល្ងង់មួយដែលការពិតវាមិនមែនជាតំលៃទេ។ មនុស្សច្រើនណាស់ដែលសុខតែក្នុងករណីទទួលបានទេ តែការផ្ដល់ឲ្យវិញគឺ ជាការរតឹងតែង ក្នុងផ្លូវចិត្ត៕   ប្រភពអត្ថបទ៖ ហ្វេសប៊ុកលោកខឹម វាសនា

ស្រ្តីម្នាក់នេះផឹកស្រាឡើងវង្វេងសតិលែងដឹងអ្វីទាំងអស់ នេះជាឥទ្ធិពលអាក្រក់

ស្ថិតក្នុងកម្មវីធីមួយដែលមានមនុស្សម្នាចូលរួមជាច្រើនដើម្បីការសប្បាយក្នុងទិវារបស់ពួកគេ មានមនុស្សជាច្រើនណាស់ក្នុងទិវានោះ ពួកគេជាទូទៅយកស្រាប៊ៀរជាត្រីមុខ ដែលម្នាក់ៗនាំគ្នាផឹកតែគ្រឿងស្រវឹងដើម្បីភាពសប្បាយរបស់ពួកគេ ហើយនេះជាវីដេអូមួយដែលបានបង្ហាញអោយឃើញថា នារីម្នាក់នេះផឹកស្រាយ៉ាងច្រើនចូលទៅក្នុងខ្លួន បណ្តាល់អោយនាងបាត់សតិស្មារតីមិនអាចគ្រប់គ្រងខ្លួនឯងបាន គឺប្រព្រិត្តធ្វើអ្វីៗតាមតែអំណាចស្រា។ បងប្អូនត្រូវដឹងថាស្រាបើបងប្អូនប្រើប្រាស់ក្នុងលក្ខណៈសមស្របមួយនៃជីវិតគឺវាមិនជះឥទ្ធិពលអាក្រក់ដល់អ្នកនិងសង្គមអ្នកឡើយ តែបើម្នាក់ៗយកស្រាជាល្បែងកំសាន្តជីវិតវិញ នោះវាបណ្តាលអោយជីវិតអ្នកធ្លាក់ចូលក្នុងរណ្តៅជ្រោះដ៏សែនជ្រៅ វាថែមទាំងជះឥទ្ធិពលដល់សង្គមខ្លាំងទៀតផង។ ឧទាហរណ៍ថា បើអ្នកវង្វេងសតិហើយ គឺគេចង់យកអ្វីៗក៏បានដែរ គេចង់ប្លន់យកដីក៏បានដែរ ជួនកាលអាចនឹងបាត់ប្រទេសទៀតផង។

វៀតណាមគម្រោងនាំចេញជ្រូកចិញ្ចឹមជាច្រើនចូលមកកម្ពុជាយើង

សូមបងប្អូនប្រុងប្រយ័ត្នរាល់ម្ហូបអាហារ ឬ បន្លែផ្លែឈើដែលនាំចូលមកពីប្រទេសវៀតណាម ព្រោះថាមួយរយៈនេះហាក់ដូចជាកំពុងមានការកក្រើកជាខ្លាំងនូវរឿងរ៉ាវជាច្រើន ដែលទាក់ទងនឹងចំណីអាហារទាំងឡាយដែលបាននាំចូលមកប្រទេសកម្ពុជាយើងតាមរយៈប្រទេសវៀតណាម មិនថាជាបន្លែផ្លែឈើឫក៏ជាត្រីសាច់ទេ រាល់ចំណីអាហារអស់ទាំងនោះគីបានប្រើប្រាស់គីមីលើសការកំណត់ ដែលវាអាចធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាពិសេសថ្មីៗនះគឺសត្វជ្រូកតែម្តង នៅប្រទេសវៀតពេលនេះគឺមានការកើនឡើងជ្រូកស្លាប់រាប់ពាន់ក្បាលខុសប្រក្រតីជាខ្លាំង។ នៅកន្លែងខ្លះដែលជាសិដ្ឋានចិញ្ចឹមដែលក្រុមមន្ត្រីកាំកុងត្រូលវៀតណាមចុះទៅដល់ គឺត្រូវបានពិសោធន៍ឃើញថាប្រើប្រាស់សារធាតុគីមីលើ់លកំរិត ដែលជាហេតុបណ្តាលអោយមានការស្លាប់ជ្រូកច្រើនដូច្នេះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះករណីនេះផង! ប្រភព៖ ហ្វេសបុក

ការសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងដែលពលរដ្ឋទាំងអស់គ្នាគួធ្វើ

រឿងរ៉ាវក្នុងលោកនេះមានបញ្ហាមិនចេះចប់ បញ្ហាអស់ទាំងនោះពេលខ្លះបើទោះជាយើងមិនចង់អោយវាកើតមានឡើងក៏ដោយ​ តែបញ្ហាអស់ទាំងនោះនៅតែអាចកើតមានឡើងបាន បើមិនកើតទៅលើគ្រួសារអ្នកដ៏ទៃទេគឺកើតមកចំលើគ្រួសារយើងតែម្តង។ បញ្ហាទាំងឡាយមិនថាបញ្ហាតូចឫក៏ធំទេ អោយតែជាបញ្ហាកើតឡើងហើយគឺវាពិតជាពិបាកមិនងាយដោះស្រាយទេ ជាគ្រោះថ្នាក់នេះឫគ្រោះថ្នាក់នោះ បាត់នេះឫបាត់នោះ បើមិនយើងមានទេគឺគេអ្នកដ៏ទៃមាន អ្នកខ្លះមានទាំងគេមកប្លន់យកដីស្រស់ៗក៏មាន។ រឿងខ្លះទៀតគឺអយុត្តិធម៌សង្គម រឿងអយុត្តិធម៌សង្គមនេះគឺវាមានលក្ខណៈធំដែលមនុស្សគ្រប់គ្នាងាយនឹងបានដឹង។ ក្នុងវីដេអូមួយនេះបានបង្ហាញបងប្អូនពីការចូលរួមសាមគ្គីគ្នាក្នុងការជួយដល់សុខទុក្ខរបស់មនុស្សទូទៅ ដែលក្រុមមនុស្សអស់ទាំងនោះមានការក្លាហាន សហការគ្នាបានល្អក្នុងស្រោចស្រង់អាយុជីវិតមនុស្សជាច្រើនដែលកំពុងរងគ្រោះថ្នាក់ ក្នុងវីដេអូនេះមានបង្ហាញដូចជាគ្រោះថ្នាក់ចរាចរណ៏ភ្លើងឆេះឡានហើយមនុស្សនៅក្រោមឡាន  ឆេះធុងហ្គាសនៅកន្លែងលក់សាធារណៈមួយកន្លែងដែលមនុស្សម្នាជាច្រើនភ័យស្លន់ស្លោររត់ចែកជើងគ្នា នឹងឡានបើកខុសផ្លូវចូលមកក្នុងផ្ទះឯកជនមួយ ដោយសារកំលាំងសាមគ្គីយ៉ាងក្លាហានទើបពួកគេបានរួចផុតពីគ្រោះអាសន្នមួយនេះ។ សាមគ្គីជាកំលាំងដ៏រឹងមុាំមួយ!!  

ស្ទើរតែមិនគួរឱ្យជឿ ចរាចរណ៏ផ្លូវទឹកដ៏អស្ចារ្យមួយក្នុងទីក្រុងអាំស្ទែរដាំ

មានមូលហេតុជាច្រើនដែលទីក្រុង Amsterdam គឺជាទីក្រុងដែលមានមនុស្សជាច្រើនចូលចិត្តបំផុតនៅក្នុងពិភពលោក។ តើហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តទៅទីនោះនៅរដូវក្តៅម្លេះ? Amsterdamពិតជាគួអោយចាប់អារម្មណ៍ណាស់: ផ្លូវកោងថ្មដ៏ស្រស់ស្អាតក្លិននៃនំបុ័ងថ្មីៗនៅពេលព្រឹក ហើយវាជាការពិតណាស់ដែលចរាចរណ៏ផ្លូវទេឹកមានប្រព័ន្ធឆ្លងកាត់ស្ទើរតែគ្រប់ទីក្រុងនៃប្រទេសហូឡង់ដ៏ល្អមួយនេះ ។ ការធ្វើដំណើរតាមទូកនៃទីក្រុងAmsterdamពិតជាធ្វើអោយភ្ញៀវទេសចរណ៏ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះទទួលបាននូវខ្យល់អាកាសល្អនិងភាពស្រស់ស្រាយ។ នៅទីក្រុងអាំស្ទែរដាំនារដូវក្តៅគឺជាគោលដៅភ្ញៀវទេសចរណ៍ដ៏សំខាន់លើពិភពលោក ទីក្រុងអាំស្ទែរដាំជាទីក្រុងដែលគ្មានសម្រាម មានខ្យល់អាកាសល្អត្រជាក់ភ្នែក ដែលធ្វើអោយភ្ញៀវទេសចរណ៏នានាទៅទស្សនាហើយចង់ទៅម្តងទៀត ទីក្រុងអាំស្ទែរដាំបានឈរយ៉ាងសង្ហារញញឹមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក។ នៅក្នុងវីដេអូមួយនេះអាចអោយបងប្អូនមើលឃើញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃទីក្រុងនេះ ជាពិសេសចរាចណ៍ផ្លូវទឹកដោយទូក គឺពិតជាអស្ចារ្យណាស់ ជាពលរដ្ឋដែលមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់ពួកគេមែន។