ម៉ូតូអនាគតក្នុងក្តីស្រមៃម៉ាកBMW Vision 100 ចេញជារូបរាងហើយតំលៃ…

ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយដែលមានឈ្មោះប្រែនថា BMW នៅពេលនេះក្រុមហ៊ុន BMW បានបញ្ចូលការផលិតជាម៉ូតូរបស់ខ្លួនទៅក្នុងតារាងបញ្ជីមួយដែលមានឈ្មោះថា BMW Vision Next 100 ដែលជាពេលនេះមានការបង្ហាញនូវម៉ូតូម៉ាកBMW Vision Next 100 បើកទៅកាន់ទីក្រុងដើម្បីបង្ហាញពីបញ្ចេកវិទ្យាដ៏ទំនើបមួយនេះបើកចំហដល់សាធារណៈជនអោយបានឃើញ។ ម៉ូតូម៉ាកBMW Vision Next 100ពិតមានលក្ខណៈពិសេសអស្ចារ្យទំនើបនិងសុីវិល័យ ដែលជាពិសេសសំរាប់ក្រុមពួកយុវវ័យ ពេលដែលឃើញការបង្ហាញពីម៉ូតូនេះហើយទប់ចិត្តមិនបាន។ ក្នុងវីដេអូមួយនេះ លោកអ្នកអាចឃើញអំពីបញ្ចេកវិទ្យាដ៏ទំនើបមួយនេះបានយ៉ាងច្បាស់ គឺមិនសាុំញាំ ទាំងស្អាតសុីវិល័យ មានលំនឹងដោយមិនចាំបាច់ប្រជន្ទុល ខោអាវដែលគេពាក់ជាប់នឹងខ្លួនព្រមទាំងវែនតា គឺអាចអោយមនុស្សបញ្ជាវាតាមចិត្តចង់ដូចជាភ្លើងសុីញ្ញោជាដើម វែនតាអាចអោយយើងឃើញបានយ៉ាងច្បាស់អំពីអ្វីៗដែលនៅរយៈចំងាយឆ្ងាយ ជាពិសេសអោយដឺងពីអ្វីដែលកំបាំងៗដែលអាចបង្កជាគ្រោះថ្នាក់….។ល។ សំរាប់តំលៃគឺមិនទាន់ជាក់លាក់ទេ $xxxxxxx!

តោះមកមើលបងប្អូនកូរ៉េទាំងពីរជួបគ្នាបន្តិចមើល!

កាលពីថ្ងៃពុធ ទី១៩កញ្ញា ២០១៨ កន្លងទៅ នៅក្រោយជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅឯរដ្ឋធានីព្យុងយ៉ាង លោកគីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើង សុខចិត្តយល់ព្រម បិទទីតាំងពិសោធន៍គ្រាប់មីស៊ីលរបស់ខ្លួន នៅចំពោះមុខមន្ត្រីជំនាញអន្តរជាតិ ដើម្បីជំរុញការចរចាជាមួយសហរដ្ឋអាមេរិក ឲ្យ​ដើរឆាប់ទៅមុខ។ ដំណឹងនេះ ត្រូវបានរដ្ឋាភិបាលលោកដូណាល់ ត្រាំ អបអរសាទរ ហើយថានិងរៀបចំពន្លឿនការចរចា។ ចំណែក លោកប្រធានាធីបតីកូរ៉េខាងត្បូង ដែលទើបតែត្រលប់មកពីព្យុងយ៉ាងវិញ បានប្រកាសឲ្យដឹងថា គីម ជុងអ៊ុន មានបំណងចង់ជួបលោកដូណាល់ ត្រាំ ជាថ្មីម្តងទៀត ក្នុងពេលដ៏ឆាប់ខាងមុខ។ បន្ទាប់ពីបានប្រកាស ថាខ្លួនមានបំណងចង់ទៅធ្វើទស្សនកិច្ច ជាលើកដំបូង នៅទីក្រុង​សេអ៊ូល រដ្ឋានីកូរ៉េខាងត្បូង លោកគីម ជុងអ៊ុន បានបញ្ជាក់ទៀតថា កូរ៉េខាងជើង សុខចិត្ត​យល់ព្រម​បិទជាលក្ខណៈ​អចិន្ត្រៃយ៍ នូវទីតាំងសាកល្បងមីស៊ីលមួយកន្លែងឈ្មោះ Tongchang-ri ដែលការបិទនេះ នឹងត្រូវធ្វើឡើង ក្រោមក្រសែរភ្នែកត្រួតពិនិត្យ របស់អ្នកជំនាញការអន្តរជាតិ។ ពីសេតវិមាន លោកដូណាល់ ត្រាំ បានថ្លែងថា នេះគឺជាដំណឹងល្អ ស្តែងឲ្យឃើញពីបំណងចង់ចរចា របស់កូរ៉ខាងជើង។ លោកដូណាល់

ក្តីស្រលាញ់ដ៏ស្មោះត្រង់របស់សត្វឆ្កែជាមួយម្ចាស់! ក្មេងតូចនិងសត្វឆ្កែ

ជីវិតក្នុងពិភពលោកនេះគឺពោរពេញទៅភាពឯកា មានតែបើកចិត្តបើកគំនិតដើម្បីទទួលការពិតតែប៉ុណ្ណោះ ដែលអាចធ្វើអោយជីវិតមានភាពប្រសើរ។ វីដេអូមួយនេះដេែលក្មេងតូចម្នាក់កំពុងអង្គុយជាមួយសត្វឆ្កែមួយក្បាល បានធ្វើអោយមនុស្សជាច្រើនក្នុងពិភពលោកឃើញហើយមានការរំជួលចិត្តជាខ្លាំង។ សត្វឆ្កែបានផ្តល់នូវភក្តីភាពចំពោះក្មេងតូចម្នាក់នេះយ៉ាងស្មោះត្រង់បំផុត តាមរបៀបចិត្តរបស់សត្វដែលមានភក្តីភាពចំពោះម្ចាស់។ ក្នងលោកនេះមានមនុស្សជាច្រើនណាស់ដែលរស់នៅជាមួយភាពឯកា រស់នៅខ្វះភាពកក់ក្តៅក្នុងជីវិត រស់ដូចឯកអង្គគ្មានអ្នកយល់ចិត្ត រស់ទាំងគ្រាំគ្រាស្ទើរពេញមួយជីវិត។ ក្នងសង្គមមិនថាសង្គមស្រុកខ្មែរឫសង្គមបរទេសទេ ទំនាក់ទំនងស្នេហារៀងមនុស្សប្រុសនិងមនុស្សស្រី ពួកគេជាទូទៅភាគច្រើនមិនទាន់បានជួបស្នេហាពិតនៅឡើយទេ។ នៅក្នុងភពផែនដីនេះពិតជាមានលក្ខណៈកាចសាហាវណាស់ គ្មានអ្វីអាចជួយអោយមនុស្សបានសេចក្តីសុខក្រៅពីសេចក្តីស្រលាញ់ឡើយ មានតែសេចក្តីស្រលាញ់តែមួយគត់ដែលអាចអោយមនុស្សរស់នៅយ៉ាងមានភាពកក់ក្តៅក្នុងភពផែនដីនេះ។ ទ្រព្យសម្បត្តិ កេរ្ត៍ឈ្មោះ កិត្តិយស លុយ ឡាន  វិឡា មិនជួយអោយជីវិតក្នុងភពផែនដីនេះមានភាពកក់ក្តៅឡើយ មានតែសេចក្តីស្រលាញ់មួយគត់ពេលដែលអ្នកពាល់ត្រូវនូវសេចក្តីស្រលាញ់នោះពួកគេមានអារម្មណ៍ថាកក់ក្តៅ។ ឡាន ម៉ូតូ កិត្តិយស កេរ្ត៍ឈ្មោះ ដែលអ្នកទទួលបានៅខាងក្រៅផ្តល់អោយអ្នកនូវភាពសប្បាយតែមួយភ្លែតៗតែប៉ុណ្ណោះ។ ជួនកាលពេលដែលអ្នកមានពេក ទ្រព្យសម្បត្តិដែលអ្នកមាននោះបណ្តាលអោយអ្នកមានភាពអផ្សុកនៅក្នុងជីវិតទៅវិញ ប៉ុន្តែចំពោះសេចក្តីស្រលាញ់វិញគឺមានលក្ខណៈងំមានលក្ខណៈឆ្អែតដែលមនុស្សក្នុងពិភពលោកគួតែមាន ពីព្រោះនៅក្នុងភពផែនដីនេះជីវិតគឺមានភាពរហែករហោកមានភាពឯកោណាស់ណាស់។ កុំថាឡើយស្រុកខ្មែរជាប្រទេសក្រីក្រ សូម្បីតែប្រទេសលោកខាងលិចដែលសម្បូរដោយលោកសម្ភារៈក៏ជីវិតរបស់ពួកគេភាគច្រើនគ្មានភាពកក់ក្តៅដែរ។ នៅពេលដែលអ្នកមានជីវិតរស់នៅតើអ្នកគួធ្វើអ្វីខ្លះចំពោះគ្នានិងគ្នា?

ធ្លាប់តែញ៉ាំតែមិនដែលឃើញគេធ្វើសោះ តោះមកមើល«របៀបធ្វើនំព្រះខែស្នូលផ្អែមពងទាប្រៃ» ទាំងអស់គ្នា

«របៀបធ្វើនំព្រះខែស្នូលផ្អែមពងទាប្រៃ» គ្រឿងផ្សំសម្រាប់ស្នូលខាងក្នុង៖ -ពងទាប្រៃ ៤គ្រាប់ យកតែពងក្រហម -ស៊ុត ៣គ្រាប់ (តែ ២គ្រាប់ យកតែពងក្រហម) -ស្ករស ៤០ក្រាម -ម្សៅក្រែមទឹកដោះគោ (Custard powder) ៥០ក្រាម -ម្សៅទឹកដោះគោ (Milk powder) ៦០ក្រាម -ទឹកខ្ទិះដូង ៧៥ក្រាម -ប័រ ៥០ក្រាម -ក្បាលខ្ទិះ ៨០ក្រាម -ស្ករ ៣០ក្រាម គ្រឿងផ្សំសម្រាប់សម្បកនំ៖ -ប័រ ១០០ក្រាម -ស្ករស ៥០ក្រាម -ស៊ុតវាយបញ្ចូលគ្នា ២៥ក្រាម -ម្សៅនំខេក (Cake flour) ១៤៥ក្រាម -ម្សៅទឹកដោះគោ (Milk powder) ២៥ក្រាម -ម្សៅក្រែមទឹកដោះគោ (Custard powder) ២៥ក្រាម -ពុម្ពសម្រាប់ធ្វើនំ អាចរកទិញបានមានច្រើនម៉ូត (សម្រាប់នំ ៥០ក្រាម ក្នុង១ដុំ) គ្រឿងផ្សំលាបសាច់នំខាងក្រៅ៖ -ស៊ុតក្រហម ១គ្រាប់

ជិតដល់ថ្ងៃ«ប្រឡងជ្រើសរើសគ្រូបង្រៀនហើយ» តើប្រិយមិត្តចេះរបៀបសរសេរឲ្យបានត្រឹមត្រូវឬនៅ?

នៅឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនជាច្រើនពាន់នាក់នៅទូទាំងប្រទេស។ នៅក្នុងនោះ គឺមានការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមត្តេយ្យសិក្សា បឋមសិក្សា គ្រូមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ និងគ្រូឧត្ដម ព្រមទាំងគ្រូកីឡាផងដែរ។ គរុសិស្សជំនាន់ទី២៨ដែលបានប្រឡងជាប់កាលពីឆ្នាំ២០១៧កន្លងទៅ បានចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងជ្រើសរើសគ្រូបង្រៀនគ្រប់កម្រិត ដើម្បីជាមូលដ្ឋានសម្រាប់សិស្ស និស្សិតដែលមានបំណងប្រឡងនៅឆ្នាំ២០១៨នេះ។ គរុសិស្ស ឃុន តុលា បានចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងជ្រើសរើសគ្រូបង្រៀននៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ «របៀបសរសេរចម្លើយលើសន្លឹកកិច្ចការសម្រាប់ការប្រឡងគ្រូ ដោយសារតែមានការសាកសួរជាច្រើនពីបទពិសោធន៍ និងគន្លឹះមួយចំនួនទាក់ទងនឹងការប្រឡងគ្រូនាពេលកន្លងមក ដូចនេះខ្ញុំបានសម្រេចចិត្តធ្វើវីដេអូមួយនេះឡើង។ ខ្ញុំសង្ឃឹមថាវានឹងអាចជួយបង្កើនការយល់ដឹង និងដោះស្រាយចម្ងល់របស់បងប្អូនបានមួយផ្នែក។ នេះជាវីដេអូទីមួយរបស់ខ្ញុំក្នុងការពន្យល់ និងបកស្រាយទាក់ទងនឹងការប្រឡងបែបនេះ ដូចនេះ កង្វះខាត និងកំហុសឆ្គង ប្រាកដជាអាចកើតមានឡើងជាក់ជាមិនខាន ហេតុនេះ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមានការអធ្យាស្រ័យ»។ ដូច្នេះ ដើម្បីឲ្យការប្រឡងរបស់ប្រិយមិត្តប្រកបដោយសក្តានុពលភាព សូមធ្វើតាមការណែនាំដូចខាងលើ៕ ប្រភព៖ ហ្វេសប៊ុក

ផ្ទុះទូរស័ព្ទឆេះសាឡុង ក្នុងពេលកំពុងបីកូន សូមប្រុងប្រយ័ត្ន

ទូរស័ព្ទដៃនេះផ្ទុះឡើងនៅខាងឆ្វេងដៃ នៅជាប់នឹងម្តាយដែលកំពុងតែកាន់កូនរបស់នាង។ ទូរស័ព្ទរបស់ស្ត្រីរូបនេះផ្ទុះឆេះជាអណ្តាតភ្លើង ដែលម្តាយរូបនេះកំពុងអង្គុយលើសាឡុងជាមួយកូនរបស់នាងដែលនៅលើភ្លៅ នៅពេលនោះទូរស័ព្ទដៃរបស់នាងបានផ្ទុះហើយឆេះចេញជាអណ្តាតភ្លើងឡើង សំណាងណាស់ដែលមានអ្នកនៅជិតនោះមកជួយពន្លត់ភ្លើងទាន់បានយ៉ាងលឿន ហើយពេលនោះទាំងម្តាយនិងទារកបានសង្គ្រោះអោយផុតភ័យ។     នាងបាននិយាយថា នាងបានដាក់ទូរស័ព្ទក្បែរនាងនៅលើកាបូបរបស់នាង បន្ទាប់ពីនាងលេងវាអស់មួយរយៈមក ហើយហើយភ្លាមៗនោះវាបានឆេះដោយខ្លួនឯង។ លីហ្វាងដែលជាបុគ្គលិកម្នាក់នៅហាងលក់សំលៀកបំពាក់ដែលបានឃើញហេតុការណ៍នោះបានប្រាប់ថា នាងបានលឺម្តាយស្រែកមុនពេលឃើញអណ្តាតភ្លើង ហើយនាងបានស្ទុះយ៉ាងលឿនទៅមើលហេតុការណ៍ ពេលនោះអ្វីៗត្រូវបានសង្គ្រោះទាន់ពេលវេលា។ សម័យបច្ចេកវិទ្យាកាន់តែទំនើប ប៉ុន្តែគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ក៏សាហាវដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នផង។  

រយលានអត្ថន័យ! ពិតជាគួអោយខ្មាស់អៀន ពលរដ្ឋនាំគ្នាស្ទូងស្រូវលើផ្លូវ

ធ្លាប់តែឃើញគេស្ទូងស្រូវក្នុងស្រែ តែពេលនេះបានឃើញគេស្ទូងស្រូវនៅលើផ្លូវដើរទៅវិញ។ បងប្អូនប្រជាពលរដ្ឋមួយក្រុមពួកគាត់នាំគ្នាស្ទូងស្រូវនៅលើផ្លូវមួយដែលពោពេញដោយភក់ច្រើន ពួកគាត់មានការសាមគ្គីគ្នាល្អណាស់ ពួកគាត់ញញឺមស្រស់ស្រាយសប្បាយអ៊ូរអរប្រៀបបាននឹងធ្វើបុណ្យសង្ឃទានមួយ ម្នាក់ៗស្រុសដៃស្រុសជើងគ្នាជួយគ្នាហុចសន្ទូងអោយគ្នាយ៉ាងសប្បាយ។ មិនមែនថាពួកគាត់ចង់ធ្វើដូច្នេះទេ តែដោយសារពួកគាត់មិនដាចធ្វើអ្វីបានក្នុងការងារមួយនេះទើបពួកគាត់សំរេចចិត្តធ្វើដូច្នេះ។ ជាវីដេអូមួយដែលបង្កប់ដោយភាពអាម៉ាស់ចំពោះរដ្ឋមួយនេះ វាបានបង្កប់នូវអត្ថន័យមួយដែលបញ្ជាក់ពីការបាត់បង់អំណាចក្នុងភាពជាម្ចាស់ប្រទេសនេះ។ ពេលដែលបងប្អូនបានមើលឃើញវីដេអូមួយនេះហើយ សំរាប់បងប្អូនដែលស្រលាញ់សុខសន្តិភាព ស្រលាញ់ការរីកចំរើនលើវិស័យផ្សេងៗ ស្រលាញ់ការអភិវឌ្ឈន៍ ស្រលាញ់ភាពស្អាតស្អំឫក៏ដូចជាសិទ្ធសេរីភាពនិងភាពមានបាន ពួកគាត់ប្រាកដជាយល់ថាតើវីដេអូខ្លីបដ៏ខ្លីមួយនេះគឺបានបង្កប់នូវអត្ថន័យដ៏ជ្រៅ ដែលជាការអាម៉ាស់យ៉ាងខ្លាំងសំរាប់រដ្ឋមួយនេះ។ ដោយសារតែបាត់បង់អំណាចក្នុងភាពជាម្ចាស់ប្រទេសទើបធ្វើអោយរដ្ឋមួយនេះធ្លាក់ចូលមកក្នុងស្ថានភាពមួយនេះ វាជាស្ថានភាពដ៏អាក្រក់សំរាប់ពលរដ្ឋនិងជាការអាម៉ាស់មួយយ៉ាងធ្ងន់លើឆាកអន្តរជាតិ។ ប្រភព៖ ហ្វេសបុក

ប្រិយមិត្តណាចង់ធ្វើជាប៉ូលិស ក្រសួងមហាផ្ទៃចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិក្របខ័ណ្ឌឆ្នាំ២០១៨ ហើយ

ដល់ពេលវេលាដែលកំណត់ដោយក្រសួងមហាផ្ទៃនោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅតាមបណ្ដាអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលខេត្ត នៅទូទាំងប្រទេស ចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិ ក្របខ័ណ្ឌឆ្នាំ២០១៨ ជូនដល់សាធារណជន ដែលមានបំណងចង់ចូលប្រឡងប្រជែង ដើម្បីក្លាយជាមន្ដ្រីនគរបាល។ ដោយឡែក សម្រាប់ចំនួនដែលត្រូវបានជ្រើសរើសវិញនោះ ក៏​កំណត់ចំនួនផ្សេងៗពីគ្នា​ទៅតាមអង្គភាពនីមួយៗ ដែល​ចេញដោយក្រសួងមហាផ្ទៃ ពោលបើនៅស្នងការដ្ឋាននគរបាលខេត្ត មានជ្រើសរើសឲ្យចូលបម្រើការនៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាលក្រុងស្រុក និងការិយាល័យជំនាញ។ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ ពុំធ្លាប់មានទោស, សុខភាពល្អ កាយសម្បទាមាំមួន (គ្មានស្នាមរបួស ឬជំងឺប្រចាំកាយ), កម្ពស់បុរស ១.៦៥ម៉ែត្រឡើង មានទម្ងន់ពី ៥៥ដល់៦៥គីឡូក្រាម, កម្ពស់នារី ១.៥៥ម៉ែត្រឡើង ទម្ងន់ពី៤៥ ដល់៥៥គីឡូក្រាម, ​កម្រិតវប្បធម៌ មានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្នើឡើង, អាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាយុ៣០ឆ្នាំចុះ សម្រាប់សញ្ញាបរិញ្ញាបត្រ។ ជាក់ស្ដែង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ក៏កំពុងមមាញឹកក្នុងការផ្ដល់ពាក្យដល់បេក្ខជន ដែលមានបំណងចង់ចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិនេះផងដែរ៕ ប្រភពអត្ថបទ៖ Fresh

មកមើលការធ្វើប្រហិតរបស់វៀតណាម តើនៅពីក្រោយខ្នងយើងគេធ្វើអ្វីខ្លះ?

បើនិយាយពីប្រហិតឫក៏ហតដក មិនថានរណាៗទេទាំងចាស់ទាំងក្មេងគឺប្រាកដជាបានស្គាល់វាថា មានរសជាតិឆ្ងាញ់ម្យ៉ាងដែរ ហើយពេលនេះកំពុងតែមានការពេញនិយម ដោយសំបូរគេលក់នៅតាមផ្លូវទីសាធារណៈជាច្រើន មានទាំងប្រហិតជៀននិងប្រហិតអាំងយ៉ាងសម្បូរបែប ហើយជាពិសេសគឺសម្បូរឃើញគេលក់នៅតំបន់កំសាន្តនានា ដូចជាលើភ្នំ ម៉ាត់ទន្លេ…ល។ ដែលរាល់អ្នកធ្វើដំណើរទៅកំសាន្តជាទូទៅភាគច្រើនមិនសូវរំលងការទិញប្រហិតញាំទេ ព្រោះថាវាងាយស្រួលចំអិន លឿនទាន់ចិត្តនិងមិនសូវមានតំលៃខ្ពស់ងាយរកទិញឆាប់បានញាុំ។ ក៏ប៉ុន្តែបងប្អូនត្រូវដឹងផងថា ប្រហិតធ្វើឡើងពីសាច់ដែលគេកិនប្រើដោយម៉ាសុីនកិនបំបែកសាច់ដុំដុំធំធំអោយវាខ្ទេច ហើយជាទូទៅការយកសាច់ដែលកិននោះមកផ្សំអោយទៅជាប្រហិតបានគឺត្រូវមានការលាយដោយវត្ថុធាតុគីមីចូលខ្លះៗ បើសំរាប់សិប្បកម្មដែលមានលក្ខណៈស្តង់ដាអន្តរជាតិគឺហាងនោះមិនមានការបារម្មណ៍ពីគុណភាពទេ។ តែសម្រាប់ក្រុមពួកមនុស្សខូចដែលមិនគិតគូរពីសុខភាពមនុស្សជាតិទូទៅ ពួកគេមិនខ្វល់ឡើយ គឺដឹងតែធ្វើម៉េចអោយពួកគេចំណេញច្រើន ចង់អ្នកណាឈឺក៏ឈឺទៅចង់អ្នកណាយ៉ាងម៉េចក៏យ៉ាងនោះទៅមិនខ្វល់ ដឹងតែម្យ៉ាងគឺបានមកអញក្រុមគ្រួសារអញហើយចំណេញច្រើន។ នៅក្នុងវីដេអូមួយនេះបានបង្ហាញអោយបងប្អូនអាចមើលឃើញបានខ្លះពីទិដ្ឋភាពដ៏អាក្រក់នៃអ្នកផលិតប្រហិត ដែលត្រូវក្រុមមន្ត្រីកាំកុងត្រូលវៀតណាមចុះឆែកឆេរចាប់បាន ពួកគេបានប្រើនូវសារធាតុគីមីច្រើនដាក់ចូលទៅក្នុងសាច់ប្រហិត កន្លែងដែលផលិតគ្មានអនាម័យមានភាពកខ្វក់ខ្លាំង មើលទៅគួអោយខ្ពើមរអើមចង់តែក្អួត។ នេះជាការរកសុីដ៏អាក្រក់ដែលជះឥទ្ធិពលមិនល្អដល់អ្នកដែលទិញយកមកទទួលទាន។ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះផង ទាំងអ្នកលក់ទាំងអ្នកទិញ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបររកសុីដ៏យូរអង្វែងបាន។

ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជននៅ​ក្នុង​ផ្ទះ អាចនឹងមានវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃអនាគត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ច្បាប់ដើ​ម្បី​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទេរ លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ជិត​២​សប្ដាហ៍​មក​ហើយ​គិត​មក​ដល់​ថ្ងៃនេះ។ «ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ទណ្ឌិត ឬ​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ ទើប​កម្ពុជា​គ្រោង​​នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ» នេះ​គឺ​ជា​ការ​លើក​​ឡើង​របស់ លោកនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ក្នុង​ឱកាស​ជួបសំណេះ​សំណាល​ជាមួយ កម្មករ-កម្មាការិនី ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ត្រង់​ចំណុច​នេះ​លោក​នាយករដ្ឋមន្ត្រី ទទួល​ស្គាល់​ថា ច្បាប់​កម្ពុជា​ទាក់ទង នឹង​អ្នក​ទោស​មាន​ភាព​ខ្វះចន្លោះ​ត្រង់ការ​កំណត់​ឲ្យ​ឃុំ​ខ្លួន​អ្នកទោស​ឬ​ទណ្ឌិត​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ​ហើយ​ទើប​តុលា​ការ​កំណត់​ទីតាំង​មួយ​សម​ស្រប​ដើម្បី​ឃុំ​ខ្លួន​លោក កឹម សុខា។ សូមបញ្ជាក់ថា៖ ការ​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ​ពី​សំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅ​ពេល​២ថ្ងៃ បន្ទាប់​ពី​លោក ស ខេង អនុ​ប្រធាន​គ​ណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា អះ​អា​ង​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​។ នេះ​ក៏​ដោយ​សារ​តែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា