ចំណីអាហារវៀតណាមក្លែងក្លាយជាច្រើនត្រូវបានរកឃើញ…

តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថាផលិតផល ដែលផលិតនៅប្រទេសវៀតណាមគឺសំបូរទៅដោយផលិតក្លែងក្លាយជាច្រើន ហើយជាផលិតផលក្លែងក្លាយត្រូវបាននាំចូលមកប្រទេសកម្ពុជាគ្រប់រូបភាពជាច្រើន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំងដល់ប្រជាជនកម្ពុជាជាពិសេសក្មេងក្មេងតែម្តង។ ទូរទស្សន៍វៀតណាមមួយបានចុះផ្សាយអំពីផលិតផលដែលជនជាតិវៀតណាមផលិតនៅក្នុងស្រុក បានផ្សាយឲ្យប្រជាជនវៀតណាមទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ មុននិងទិញ អោយមើល beast ស្លាកសញ្ញានិងផលិតផលក្រុមហ៊ុនពិសេសលេខកូដរបស់ប្រទេស ឬលេខកូដរបស់ក្រុមហ៊ុន ។ ទូរទស្សន៍ THVL2 របស់វៀតណាម បានចុះផ្សាយនិងណែនាំពីផលិតផលក្លែងក្លាយនិងផលិតផលពិត ហើយបានចុះទៅថតទីតាំងកន្លែងផលិតផ្ទាល់តែម្តងរបស់ ក្រុមហ៊ុនក្លែងក្លាយរបស់វៀតណាម ដែលផលិតនាំចូលទៅកាន់ប្រទេសដែលអាចនាំចូលបានជាពិសេសប្រទេសកម្ពុជាយើងតែម្តង នេះជារឿងដែលយើងត្រូវប្រុងប្រយ័ត្នខ្លាំងបំផុតសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ សម្រាប់យើងជាប្រជាជនធម្មតាយើងមិនបានដឹងឡើយថា ផលិតផលណាក្លែងក្លាយ ផលិតផលណាពិតប្រាកដនោះទេ ពីព្រោះយើងមិនមែនអ្នកជំនាញខាងពិនិត្យរបស់របរទាំងអស់នោះគឺមានតែគយឬអ្នកជំនាញខាងពិនិត្យផ្នែកសុខភាពទេបានជាអាចដឹងថារបស់នេះក្លែងក្លាយរបស់នោះពិតប្រាកដ។ ដូច្នេះមានតែការប្រុងប្រយ័ត្ន ការមើលឲ្យបានខ្ពស់បំផុតជាពិសេសមុននឹងទិញត្រូវមើលទីតាំងកន្លែងលក់ មើលកាលបរិឆ្ឆេត ព្រោះវាអាចហួស ថ្ងៃកំណត់របស់ផលិតផលនោះក៏ថាបាន។ សូមបងប្អូនទស្សនាវីដេអូជាក់ស្តែងទាំងអស់គ្នាអំពីទីតាំង ផលិត ចំណីអាហាររបស់វៀតណាមដែលគ្មានភាពច្បាប់ហើយសុទ្ធតែរបស់ក្លែងក្លាយនឹងនាំឲ្យប៉ះពាល់សុខភាពទាំងអស់។ មើលហើយគួរឲ្យខ្លាចខ្លាំងណាស់ វាពិតណាស់បើយើងបានហូបរបស់ទាំងនោះនឹងធ្វើឲ្យយើងមានជំងឺកាន់តែច្រើននៅក្នុងខ្លួន ជាទូទៅប្រជាជន កម្ពុជាយើង មិនសូវជាសម្បូរអ្នកមានធូរធារនោះទេហើយ អ្នកដែលទិញផលិតផលរបស់វៀតណាម គឺសម្បូរតែប្រជាជនដែលក្រីក្រមិនសូវមានថវិកាច្រើន  វាជាហេតុនាំឲ្យប្រជាជនយើងបង្ករជម្ងឺកាន់តែច្រើននៅក្នុងប្រទេសយើង ។ សូមចែករំលែកអោយបានច្រើនផង!  ប្រភព៖ ហ្វេសបុក

រថយន្តកុងទីនឺឆ្វេរចង្កូតដាច់ហ្វ្រាំងបុករ៉ាស់ស្តែងៗ…

រថយន្តកុងទីនឺមួយគ្រឿងបានឆ្វេងចង្កូតដោយសារការដាច់ហ្វ្រាំងនៅលើផ្លូវសាធារណៈ ហើយបានបុករ៉ាស់ទៅលើឡានតូចនិងមនុស្សមួយចំនួនដែលកំពុងតែធ្វើដំណើរលើដងផ្លូវ។ វាជាហេតុការដ៏រន្ធត់មួយដែលបានកើតឡើងនៅឯប្រទេសវៀតណាមនាពេលកន្លងមកថ្មីៗនេះ ដោយសារតៃកុងគាត់ងោគង៉ក់តែបន្តិចសោះទើបបណ្តាលអោយហេតុការណ៍នេះកើតឡើងបាន។ វាជាគ្រោះថ្នាក់ចៃដន្យមួយដែលកើតឡើងដោយអចេតនា តែវាបានផ្តល់ជាវិប្បដិសារីដល់ក្រុមគ្រួសារជនរងគ្រោះជាខ្លាំង គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងពេលនោះមានទាំងអ្នកស្លាប់បាត់បង់ជីវិត អ្នករបួសធ្ងន់និងស្រាល។ ក្នុងវីដេអូដោយបានផ្តិតរូបដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអាចបានឃើញយ៉ាងច្បាស់នូវគ្រោះថ្នាក់ចៃដន្យនេះបាន ថាតើវាកើតឡើងដោយរបៀបណា? គឺអ្នកបើករថយន្តកុងទីនឺបង្ករហេតុពិតជាមិនមានចេតនាក្នុងការបង្ករហេតុនោះទេ តែដោយសារការងោគង៉ក់តែបន្តិចសោះ វាបានបណ្តាលអោយកើតឡើងនូវឧប្បទ្ទវហេតុនេះបាន។ ពេលបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ផង ជាពិសេសពេលឃើញប្រភេទរថយន្តធំធំបើកក្បែរ សូមជៀសអោយឆ្ងាយបន្តិចឫក៏បង្អន់អោយពួករថយន្តធំធំនោះបើកទៅមុនក៏ជាការប្រសើរដែរ។

ហួសហេតុ ខឹងរឿងកង់ បែរជាទៅវាយលោកតាចំណាស់វិញ…

បុរសម្នាក់មានបញ្ហាស្មុកស្មាញរឿងកង់មួយគ្រឿង តែគេមិនព្រមដោះស្រាយរឿងកង់របស់គេទេ បែរជាបង្កបញ្ហា បង្កឲ្យមានរបួសស្នាម ទៅកាន់លោកតាចំណាស់ម្នាក់ ដែលកំពុងដើរនៅតាមផ្លូវ បុរសម្នាក់នោះខឹងខ្លាំងនិងកង់របស់ខ្លួនមានបញ្ហា ក៏បែរជាទៅលោតធាក់លោកតាចំណាស់មួយជើង ហើយពេលដែលោកតាវ័យចំណាស់នោះដួលគាត់ក៏វាយថែមទៀត យកឈើច្រត់មកវ៉ៃលើដងខ្លួនលោកតាចំណាស់យ៉ាងខ្លាំង មើលទៅហាក់បីដូចជាគាត់ខឹងខ្លាំងណាស់ចំពោះលោកតាវ័យចំណាស់ម្នាក់នោះ។ ទង្វើរបែបនេះគឺជាទង្វើរអាត្មានិយមខ្លាំងបំផុត កុំតែបានបុរសម្នាក់មកទាន់ កុំអីលោកតាអាចហ្នឹងបាត់បង់ជីវិតដោយសារកំហឹងរបស់បុរសម្នាក់នោះក៏ថាបាន។  ព្រោះមើលតាមកំហឹងរបស់បុរសនោះមិនដឹងចេញមកពីណាទេ ហាក់ដូចជាគោព្រៃអញ្ចឹង អ្នកដែលទស្សនាជាច្រើននាំគ្នាខឹងសម្បារជាមួយនឹងបុរសម្នាក់នោះណាស់ ព្រោះខឹងកង់ខ្លួនឯងបែរជាទៅវាយគេវាយឯងចឹង ប្រៀបបានទៅហ្នឹងមនុស្សឆ្កួតឡប់។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍បានកើតឡើង ដែលវាជាអំពើឆ្កួតលីលាមួយគួអោយគេស្អប់។  Credit: FB

សូមប្រយ័ត្នចំពោះរថយន្តប្រភេទនេះផង គ្រោះថ្នាក់ណាស់!

បុរសម្នាក់ត្រូវបានស្លាប់បាត់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណៈខ្លួនកំពុងជិះកង់លើផ្លូវសាធារណៈក្នុងទិសដៅមួយ។ រថយន្តដែលជាអ្នកបង្ករហេតុគឺប្រភេទឡានស្ទូច បានបើកយ៉ាងលឿនក្នុងទិសដៅបញ្ចាសគ្នាដោយមិនសូវបានបង្អន់ល្បឿនសោះ ព្រោះនោះជាផ្លូវរាងកោងបន្តិចផង ដូច្នោះហើយកន្ទុយផ្លែស្ទូចបានវាត់ទៅប៉ះក្បាលបុរសម្នាក់ដែលគាត់កំពុងតែជិះកង់ ធ្វើអោយបុរសម្នាក់នោះដួលទៅលើថ្នល់ហើយថែមទាំងត្រូវបានឡានដឹកសុីម៉ងកិនថែមពីលើទៀត ដែលវាជាគ្រោះលើគ្រោះស្ទើរតែមិនគួអោយជឿថាវាអាចកើតឡើងបាន។ ក្នុងផលប៉ះពាល់ទាំងបុរសជិះកង់ក៏បាត់បង់ជីវិត ទាំងឡានដែលដែលដឹកសុីម៉ងក៏រងគ្រោះខូចខាត ហើយតៃកុងឡានដឹកសុីម៉ងក៏រងរបួស គ្រោះលើគ្រោះ។ ក្នុងវីដេអមួយនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍ដែលបានកើតឡើង ព្រមទាំងផលប៉ះពាល់ដែលភាគីទាំងនោះដែលទទួលរង។ រឿងខ្លះកើតឡើងបើទោះយើងប្រុងប្រយ័ត្នយ៉ាងណាតែភាគីម្ខាងទៀតធ្វេសប្រហែសក៏ពិបាកដែរ រឿងដែលបំរុងកើតគឺវាត្រូវតែកើតឡើង ទោះខំការពារយ៉ាងណាក៏មិនជាប់ដែរ។ ដូច្នេះពេលដែលមនុស្សមានជីវិតរស់នៅគួណាស់តែបំពេញបុណ្យកុសលគឺជាសេចក្តីល្អអោយបានច្រើន គួជៀសវាងការកាប់សម្លាប់ លួចប្លន់ជិះជាន់បំផ្លាញសេចក្តីអ្នកដ៏ទៃ ចេះជួយគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខអោយគ្នាទៅវិញទៅមក ផ្តល់នូវសេចក្តីស្មោះត្រង់អោយគ្នាទៅវិញទៅមក ព្រោះពេលដែលយើងស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានទេ គឺមានតែអំពើល្អដែលយើងបានសាងនេះហើយ ដែលអាចជួយអោយជីវិតមានភាពភ្លឺស្វាងក្នុងគ្រប់ៗជាតិដែលបានអន្ទោលទៅ។  Crdit: FB

បុរសម្នាក់កៀបចូលម៉ាសុីនស្លាប់ភ្លាមៗ

ហេតុការណ៍មួយបានកើតឡើងយ៉ាងរន្ធត់ ដែលបានធ្វើឲ្យបុរសម្នាក់ស្លាប់ ដោយសារ ម៉ាសុីនកិន ដោយសារការធ្វេសប្រហែស ដែលនាំឱ្យបាត់បង់ជីវិតភ្លាមភ្លាម នៅនឹងកន្លែងកើតហេតុ ដែលមានមនុស្សជាច្រើនចោមរោមមើលហេតុការណ៍នេះ។ វាជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះថាវាអាចកើតឡើងបែបនេះគ្រោះថ្នាក់ពិតជាមើលមិនឃើញមែនវាកើតឡើងពេលណាក៏បាន មានតែការប្រុងប្រយ័ត្នទើបជារឿងល្អសម្រាប់យើង មិនថាធ្វើអ្វីក៏ដោយចូរយើងប្រុងប្រយ័ត្នជានិច្ចប្រុងប្រយ័ត្នឲ្យបានខ្ពស់ចៀសវាងការមានគ្រោះថ្នាក់ដោយយថាហេតុ។ គ្រោះថ្នាក់គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាងបំផ្លាញពេលវេលាបំផ្លាញក្តីសុខក្នុងគ្រួសារ ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ដូចជាប្រពន្ធកូនគ្រួសារមិត្តភ័ក្រអ្វីៗសព្វបែបយ៉ាង ដូចនេះមានតែការប្រុងប្រយ័ត្នទេ បើប្រុងប្រយ័ត្នហើយនៅតែមានគ្រោះថ្នាក់នោះកម្មរបស់យើងហើយ។ Video មើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ ប្រពន្ធកូននាំគ្នា ទ្រហោយំសោកស្តាយមនុស្សដែលខ្លួនស្រឡាញ់ជាមេគ្រួសារ ជាមេសេដ្ឋកិច្ចសម្រាប់គ្រួសារ ។ វីដេអូខាងលើនេះអាចជាមេរៀនសំរាប់បងប្អូនអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរជីវិត។

ផ្សារស្ទឹងត្រែងជួញដូរសាច់សត្វព្រៃយ៉ាងអានាធិបតេយ្យ

ផ្សារស្ទឹងត្រែងជាកន្លែងជួញដូរសាច់សត្វព្រៃ អ្នកដើរប្រមាញ់ក្នុងព្រៃ លួចលាក់គិតខ្លាចគេចាប់ ឯអ្នកផ្សារវិញបែរជាលក់បង្អួតមហាជនទៅវិញ ដោយធ្វើមិនដឹង តើគួរគិតយ៉ាងណាទៅ? មនុស្សជាច្រើនបាននាំគ្នាខឹងសម្បារ ចំពោះអ្នកដែលប្រមាញ់សត្វព្រៃខុសច្បាប់ហើយបានយកមកលក់នៅលើទីផ្សារ ហើយសត្វទាំងអស់នោះសុទ្ធតែជាសត្វប្រភេទកម្រ គឺជាប្រភេទសត្វស្ទើរតែផុតពូជអស់ហើយ គឺជាសត្វដែលគេគួរអភិរក្ស ដើម្បីទុកជាការទស្សនាកម្សាន្ត ឬទុកកន្លែងអភិរក្សសត្វព្រៃជាដើម។ នៅខែតុលាឆ្នាំ 2018 នេះបានផ្ទុះការរិះគន់ជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការលក់សាច់សត្វនៅទីសាធារណៈរបស់ប្រជាពលរដ្ឋ ហើយទីកន្លែងនោះជិត ទីស្នាក់ការមេព្រៃនិងមន្ទីរបរិស្ថានទៀត តើនេះជាកំហុសរបស់ប្រជាពលរដ្ឋឬមកពីមេព្រៃដែលធ្វើការនៅទីនោះ? ប្រជាពលរដ្ឋជាច្រើននាំគ្នាខំមិនថានេះជាទង្វើរបស់មេព្រៃហើយ ដែលនាំគ្នាធ្វើបែបនេះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ការបាត់បង់ប្រយោជន៍ជាតិឡើយ។ មហាជនមើលហើយនឹកស្ដាយស្រណោះខ្លាំងណាស់ សោកសង្វេគនិងការធ្វើបែបនេះរបស់ប្រជាមេព្រៃ ដែលជាអ្នកការពារព្រៃ ការពារសត្វព្រៃ មិនគួណាធ្វើរឿងដូច្នឹងសោះ ព្រោះសត្វទាំងនោះជាប្រភេទសត្វកំរ គួណាសត់តែអភិរក្សឲ្យជាតំបន់ទេសចរណ៍សំរាប់ភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត។ តែផ្ទុយទៅវិញពេលនេះ ពួគគាត់បានប្រម៉ាញ់ដាក់លក់ជាសាធារណៈបែបអានាធិបតេយ្យទៅវិញ  នេះជាទង្វើយ៉ាងគឃ្លើនពេកណាស់ ដែលវាបានប៉ះពាល់ដល់ទឹកចិត្តមហាជនជាច្រើន។ សូមស៊ែរអោយបានច្រើនផង!  ប្រភព៖​ ហ្វេសបុក

ឆ្នេរអូឈើទាល​ក្លាយជាឆ្នេរទឹកភ្នែកយ៉ាងស្ងាត់ជ្រងំ

លឺសំលេងមួយឃ្លីបនេះ មិនដឹងថាប្រជាពលរដ្ឋខ្មែរយល់យ៉ាងណាទេ? ដែលជាក់ស្ដែងការពិត នាពេលបច្ចុប្បន្ននេះ។ សំលេងរបស់លោកខឹមវាសនាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននិយាយចំចំ អំពីការដឹកនាំប្រទេស របស់រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ស្ទើរតែធ្វើការអ្វីមិនកើតទាល់តែសោះ ដឹកនាំមានតែការរលាយហិនហោច គ្មានការរីកចម្រើនអ្វីទេ ។ លោកខឹមវាសនាបាននិយាយ អំពីតំបន់ឆ្នេរសមុទ្រខ្មែរដែលដូនតាខ្មែរ បានចាប់ ប៉ះកន្លែងដ៏ល្អដូចមាសដែលជាសម្បត្តិធម្មជាតិរបស់ខ្មែរ។ លោកខឹមវាសនាបាននិយាយទៀតថាឆ្នេរ ខ្មែរពិតជាល្អខ្លាំងណាស់ ដែលជាប់លេខ 1 នៅលើពិភពលោក ដែលមានធម្មជាតិល្អបំផុត តែអ្វីដែលសោកស្តាយបំផុតនោះ ឆ្នេរទាំងឡាយនៅក្នុងប្រទេសខ្មែរមិនបានផ្ដល់ផលមកកាន់ប្រជាពលរដ្ឋខ្មែរនិងប្រជាជាតិទាំងមូលឡើយ សំរាមនិងលូទឹកស្អុយត្រូវបានបង្ហូរចូលមកកាន់សមុទ្រដែលមានធម្មជាតិស្អាតល្អបំផុត ដែលជាហេតុនាំឲ្យខូចតំបន់ទេសចរណ៍ឆ្នេរសមុទ្រយ៉ាងល្អប្រណិត។ លោកខឹមវាសនាបានប្រៀបធៀបថា ឆ្នេរសមុទ្ររបស់កូរ៉េ ដែលជាឆ្នេរសមុទ្ររៀបចំ មិនមែនជាឆ្នេរសមុទ្រធម្មជាតិ ឆ្នេរសមុទ្ររបស់គេអាចលក់សំបុត្របានថ្លៃ ហើយភ្ញៀវទេសចរទៅទស្សនាយ៉ាងណែនកុះករ ហើយចំណូលពីការលក់សំបុត្រគឺទទួលបានច្រើនខ្លាំងណាស់ ហើយឆ្នេររបស់គេគឺមិនស្អាតដល់ឆ្នេរខ្មែរនោះទេ ឆ្នេរខ្មែរគឺគឺជាឆ្នេរទឹករាក់ ដែលដូនតាខ្មែរចាប់បានចំកន្លែងស្អាតបំផុត នេះគឺជាសំដីរបស់លោកខឹម វាសនា។ សម្បត្តិធម្មជាតិខ្មែរមានគ្រប់យ៉ាង មានទាំងព្រៃឈើមានទាំងឆ្នេរទឹករាក់ មានទាំងឆ្នេរទឹកជ្រៅ សម្រាប់ការចេញចូលកប៉ាល់ ដឹកទំនិញទៅក្រៅប្រទេសនិងចូលក្នុងប្រទេស។ ចំណែកឯសម្បត្តិទេសចរណ៍អង្គរវត្ត កន្លែងទេសចរណ៍តំបន់ភ្នំ និងតំបន់ផ្សេងៗទៀតដែលខ្មែរគួរណាស់តែរកចំណូលបានច្រើនបំផុត និងអាចក្លាយជាប្រទេសអ្នកមាន ស្ទើរតែមិនចាញ់អាមេរិក ។ លោកខឹមវាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងមួយឃ្លីបនេះ ដោយទឹកចិត្តដ៏ល្អស្មោះត្រង់ចង់អោយប្រជាពលរដ្ឋខ្មែរបានដឹងពីសណ្ឋានដីប្រទេសខ្មែរ តែមិនសង្ឈឹមថាប្រជាពលរដ្ឋខ្មែរអាចយល់ពីទឹកចិត្តមួយនេះបានទេ។ ទឹកដីខ្មែរមួយចំនួនធំទាំងកោះ ទាំងសម្បត្តិដូនតាទាំងឡាយ

អាសូរពលករខ្មែរត្រូវតំរួតថៃដេញចាប់បញ្ចូនមកខ្មែរវិញ

រឿងរ៉ាវជាច្រើន ដែលយើងពិបាកពណ៌នាខ្លាំងណាស់អំពីស្ថានការណ៍របស់ប្រទេសយើង ដែលប្រជាពលរដ្ឋខ្មែរយើងទៅធ្វើការនៅប្រទេសគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុនាំ ឲ្យប្រជាពលរដ្ឋខ្មែរចោលផ្ទះសម្បែង ចោលចៅ ដើម្បីទៅធ្វើការឲ្យគេដើម្បីបានប្រាក់កម្រៃថ្លៃ។ តួយ៉ាងនៅក្នុងប្រទេសថៃដែលវីដេអូមួយបានបង្ហោះនៅលើបណ្ដាញសង្គម facebook ដែលបានកំណត់អំពីសកម្មភាពរបស់ប៉ូលីសថៃដេញចាប់ពលរដ្ឋខ្មែរដែលបានទៅធ្វើការដោយមិនស្របច្បាប់ ដើម្បីបញ្ជូនមកស្រុកខ្មែរវិញ។ កត្តាទាំងអស់នេះគឺដោយសារតែនៅប្រទេសរបស់ខ្លួនគឺមានការពិបាកក្នុងការរកការងារហើយប្រាក់កម្រៃ គឺមានតម្លៃថោកខ្លាំងណាស់ដែលមិនអាចចិញ្ចឹមជីវិតនិងគ្រួសារបានឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តទៅធ្វើការនៅប្រទេសគេទាំងពិបាកខ្លួនទាំងខុសច្បាប់ដើម្បីបានកម្រៃផ្ញើមកប្រទេសខ្លួន។ វីដេអូមួយនេះមើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ដែលប្រជាពលរដ្ឋខ្មែរដែលជាជាតិសាសន៍របស់យើងដែរគឺត្រូវបានគេចាប់ខ្លួនហើយរត់យ៉ាងវេទនាដើម្បីមិនឱ្យប៉ូលិសចាប់។ យើងពិតជាឈឺចាប់ខ្លាំងណាស់ដែលជាតិសាសន៍យើងត្រូវបានទៅធ្វើការនៅស្រុកគេហើយត្រូវវេទនា សូម្បីតែដេកក៏មិនពេញភ្នែកដែរ ក្នុងចិត្តមានតែការព្រួយបារម្មណ៍សព្វបែបយ៉ាង ទាំងនិឹកស្រុកនឹកស្រែ នឹកក្រុមគ្រួសារ ទាំងខ្លួនលំបាក ទាំងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសគេចពីការតាមចាប់ខ្លួនពីសំណាក់តំរួតថៃ ។ សូមបងប្អូនទស្សនាវីដេអូនេះដែលទាក់ទងនឹងការរត់គេចខ្លួននិងសកម្មភាពរបស់ប៉ូលីសថៃតាមចាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងការដ្ឋានមួយនៅក្នុងប្រទេសថៃ៖

ជនជាតិវៀតណាមលួចចូលកាប់និងដឹកឈើក្នុងដីខ្មែរ

នៅចំងាយដីពីផ្លូវជាតិ ប្រមាណប្រាំគីឡូម៉ែត បានប្រទះឃើញអ្នកបើកឡានដឹកឈើគគីរជាច្រើនដែលមានទំហំធំធំ ហើយអ្នកបើកឡានដឹកឈើទាំងនោះគឺសុទ្ធតែជនជាតិវៀតណាម ហើយឈើទាំងអ់សនោះនឹងដឹកបន្តរទៅប្រទេសវៀតណាមដើម្បីលក់ទៅតឱ្យឈ្មួញវៀតណាមធំធំ ។ ជនជាតិវៀតណាមដែលបើកដឹកឈើទាំងអស់នោះគឺបានរត់គេចខ្លួនទៅហើយ នៅពេលដែលកងកម្លាំងប្រដាប់អាវុធចុះប្រតិបត្តិការចាប់អ្នក ដែលបានដឹកឈើខុសច្បាប់អស់ទាំងនោះ។ តែយ៉ាងណាក៏នៅមានឈើជាច្រើនទៀតដែលត្រូវបានគេកាប់បំផ្លាញដើម្បីយកទៅលក់ឱ្យឈ្មួញជាច្រើនជាពិសេសឈ្មួញជនជាតិវៀតណាមនិងឈ្មួញជនជាតិចិន ដោយពួកគេទទួលទិញឈើដែលកាប់បំផ្លាញពីប្រទេសខ្មែរទៅ ។ បច្ចុប្បន្ននេះព្រៃឈើនៅក្នុងប្រទេសខ្មែរមានតិចតួចខ្លាំងណាស់គឺបានក្លាយជាវាលលំហទៅហើយពីមុនព្រៃឈើនៅក្នុងប្រទេសខ្មែរគឺមានច្រើនខ្លាំងណាស់រហូតមាន ទៅដល់ជាង 75% នៃផ្ទៃប្រទេស តែបច្ចុប្បន្នត្រូវអ្នកមានអំណាចនិងឈ្មួញធំធំនៅក្នុងប្រទេសខ្មែរនិងវៀតណាមជាច្រើនបានចូលមកកាប់បំផ្លាញស្ទើរតែទាំងស្រុងទៅហើយ ។ ប្រជាពលរដ្ឋខ្មែរជាច្រើននៅក្នុងប្រទេសពិតជាមានការសោកស្តាយខ្លាំងណាស់ដែលត្រូវបានបាត់បង់ព្រៃឈើជាច្រើនហិចតា ដែលជាសម្បត្តិធម្មជាតិដ៏កម្រមិនងាយនឹងដុះឡើងមកទេ ទាល់តែរាប់រយឆ្នាំបានដុះឡើងបានច្រើន ពីព្រោះឈើទាំងអស់នោះមួយដើមមួយដើមគឺមានទំហំធំធំណាស់ ដែលមានអាយុកាលជាង 100 ឆ្នាំ ដើមឈើខ្លះមានអាយុកាលស្មើនឹងជីវិតមនុស្សម្នាក់ វាជាសម្បត្តិធម្មជាតិយ៉ាងកម្របំផុតនៅក្នុងពិភពលោក តែនៅពេលនេះគេបំផ្លាញវាអស់ហើយ។ ប្រទេសណាដែលបានបំផ្លាញសម្បត្តិនេះ គឺស្មើនឹងបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង ព្រោះនៅពេលមានព្រៃឈើគឺយើងអាចធ្វើជាតំបន់ទេសចរណ៍ ដើម្បីទទួលលុយពីភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនាំអោយប្រទេសក្លាយជាប្រទេសអ្នកមាន តួយ៉ាងប្រទេសសិង្ហបុរីគ្រាន់តែចូលទស្សនាដើមឈើក៏ត្រូវបង់លុយដែរ។ វីដេអូខាងលើនេះវាជាផ្នែកតូចមួយប៉ុណ្ណោះដែលបានបែកធ្លាយនៃការលួចកាប់ព្រៃឈើកម្ពុជា ហើយត្រូវបានចែកចាយលើបណ្តាញសង្គមជាសាធារណៈ។ សូមជួយស៊ែរអោយបានច្រើនៗផង !  ប្រភព៖ ហ្វេសបុក

សាច់ប្រហិតវៀតណាមលាយដោយទឹកថ្នាំគីមីរាប់តោន…

សាច់ប្រហិតវៀតណាមដែលលាយដោយសារធាតុទឹកថ្នាំគីមីជាច្រើនតោនត្រូវបានរកឃើញ។ បើនិយាយដល់សាច់ប្រហិតគឺមានបងប្អូនជាច្រើនណាស់ដែលចូលចិត្តនូវសាច់ប្រហិតស្វិត ព្រោះសាច់ប្រហិតស្វិតមានរស់ជាតិឆ្ងាញ់ តែបងប្អូនប្រហែលជាមិនបានដឹងទេថា តើសាច់ប្រហិតស្វិតអស់ទាំងនោះមានប្រភពមកពីណាច្បាស់លាស់។ មានប្រជាពលរដ្ឋជាច្រើនក្នុងមួយថ្ងៃៗដែលតែងតែទិញប្រហិតមកទទួលទាន មិនថាជាប្រហិតអ្វីទេ​ ទាំងប្រហិតសាច់គោ ប្រហិតសាច់ជ្រូក មាន់ ទា ឫក៏ជាប្រហិតត្រីជាដើម…ល តែពួកគាត់មិនបានដឹងច្បាស់ពីប្រភពនាំចូលនូវចំណីអាហារអស់ទាំងនេោះទេ។ ក្នុងវីដេអូនេះ បងប្អូនអាចមើលឃើញបានយ៉ាងច្បាស់ពីការផលិតប្រហិតខុសច្បាប់មួយកន្លែងក្នុងប្រទេសវៀតណាម វាគឺជាកន្លែងផលិតនូវសាច់ប្រហិតស្វិតគ្រប់បែបយ៉ាងដោយប្រើប្រាស់នូវសារធាតុទឹកថ្នាំគីមី ក្នុងបំណងធ្វើសាច់ប្រហិតអស់ទាំងនោះអោយស្វិតហើយរក្សារទុកបានយូរ។ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុភាពមនុស្សជាតិសោះឡើយ នេះហើយជាសារជាតិមនុស្សអាក្រក់ ម្ងៃបង្ករតែទុក្ខបុកម្នេញដល់អ្នកដែលនៅជុំវិញខ្លួន…ល។ ក្នុងនោះប្រទេសកម្ពុជាគឺជាទិសដៅសំខាន់របស់ពួកគេនៃការចែកចាយមកលើទីផ្សារសេរី សូមចែករំលែកដល់មិត្តរបស់អ្នកអោយបានដឹងផង!  ប្រភព៖ ហ្វេសបុក