ពិតជាសាហាវមែន!ពួកគាត់លេងគប់ភ្លើងដាក់គ្នាយ៉ាងសប្បាយរីករាយ មិនខ្លាចក្ដៅឡើយ!

ប្រពៃណី ជំនឿសាសនា តែងតែកើតមានចំពោះមនុស្សគ្រប់ៗគ្នានៅជុំវិញពិភពលោក។ ឥណ្ឌា ជាប្រទេសមួយដែលមានប្រពៃណី និងជំនឿសាសនាច្រើនជាងគេ។ ប្រទេសឥណ្ឌាគឺជាដែនដីចម្រុះ។ ភាពចម្រុះនេះក៏អាចមើលឃើញនៅក្នុងវិស័យនៃសាសនាផងដែរ។ សាសនាសំខាន់ៗនៅឥណ្ឌាគឺសាសនាហិណ្ឌូ(Hinduism) (សាសនាភាគច្រើន) សាសនាឥស្លាម(Islam) (សាសនាភាគតិចដ៏ធំបំផុត) សាសនាស៊ីក(Sikhism) សាសនាគ្រីស្ទ(Christians) សាសនាព្រះពុទ្ធ(Buddhism) សាសនាហ្សូរារៀស(Zoroastrian) សាសនាយូដា (Judaism) និងជំនឿ Bahai ជាដើម។ ប្រទេសឥណ្ឌាគឺជាដីដែលមានប្រជាជនដែលមានជំនឿសាសនានិងវប្បធម៌ខុសៗគ្នារស់នៅក្នុងភាពសុខដុម។ ភាពសុខដុមរមនានេះត្រូវបានគេឃើញនៅក្នុងពិធីបុណ្យផ្សេងៗ។ សារលិខិតនៃសេចក្តីស្រឡាញ់និងភាពជាបងប្អូនត្រូវបានបង្ហាញដោយសាសនានិងវប្បធម៌ទាំងអស់របស់ប្រទេសឥណ្ឌា។ ពិធី Agni Keli ត្រូវបានគេស្គាល់ផងដែរថាជាការប្រយុទ្ធដោយអគ្គី (The Fire Fight) នៃប្រាសាទ Kateel Durga Parameswari នៅក្នុងទីក្រុង Mangalore ប្រទេសឥណ្ឌា គឺជាពិធីបុណ្យមួយដែលមានអ្នកគោរពរាប់រយនាក់ដែលបានដុតកំទេចដូង ហើយគប់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យព្រះនាងឌីហ្កាស្ងប់ស្ងាត់។ ជារៀងរាល់ឆ្នាំ មហោស្រព Kateel Durga Parameswari ត្រូវបានប្រារព្ធធ្វើជាង 8 ថ្ងៃនៅក្នុងខែមេសា។ វាចាប់ផ្តើមនៅពេលយប់មុនថ្ងៃ Mesha Sankramana ហើយមានលក្ខណៈជាស៊េរីនៃការសម្តែងប្រធានបទដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ Agni Keli ។

បុរសម្នាក់ត្រូវទ្វាររម៉ូធ្លាក់សង្កត់លើធ្វើអោយបាត់បងជីវិតភ្លាមៗនៅហ្នឹងកន្លែង

រឿងរ៉ាវក្នុងលោកកើតមានឡើងគ្រប់ប្រទេសគ្រប់ទីកន្លែងនិងគ្រប់រូបភាពផ្សេងៗ នេះជាករណីទ្វាររម៉ូធ្លាក់សង្កត់លើបុរសម្នាក់បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង បុរសរងគ្រោះគាត់កំពុងអូសអីវ៉ាន់ចេញមកក្រៅ ហើយមិត្តភ័ក្តរបស់គាត់ជាអ្នកបើកទ្វារអោយ តែជាអកុសលពេលបុរសរងគ្រោះដើរចញមិនទាន់ផុតទ្វារផង ស្រាប់តែទ្វារធ្លាក់មកសង្កត់លើពេញមួយទំហឹងដែលបណ្តាលអោយគាត់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង។ សូមបងប្អូនដែលកំពុងប្រើប្រាស់ទ្វាររម៉ូទាំងអស់មេត្តាប្រុងប្រយ័ត្នផងចំពោះករណីកើតឡើងជាយក្យថាហេតុនេះផង មានតែការប្រុងប្រយ័ត្នខ្ពស់ទេដែលអាចជួយដល់បងប្អូនជៀសផុតពីបញ្ហាផ្សេងៗ។ សូមបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អគ្រប់ៗគ្នាក្នុងជីវិត!

តើជាកំហុសអ្នកណា? ពេលដែលអ្នកសប្បាយតើអ្នកមានធ្លាប់គិតទេ?

វាពិតជាខ្លោចចិត្ត អាណិតគ្នា​ ដែលកើតមកហើយតែមិនអាចរស់នៅធំធាត់ដូចកូនគេផ្សេងៗបាន ប្រសិនបើយើងមិនស្រឡាញ់កូនទេមុននឹងអ្នកធ្វើអ្វីៗមួយក៏គួគិតគូអោយបានច្រើនជាមុនសិន ព្រោះពេលមានបញ្ហាដូច្នេះកើតឡើងមក តើអ្នកយល់យ៉ាងណាទៅវិញ? ចំពោះក្មេងដែលគ្នាគ្មានកំហុស ព្រោះវាគឺជាស្នាដៃរបស់អ្នកផ្ទាល់ ទង្វើរដូច្នេះវាបានជះឥទ្ធិពលអាក្រក់ដល់សង្គមនិងមនុស្សជិតខាងដែលគេគិតថា ការធ្វើទង្វើរដូច្នេះគឺជារឿងមិនល្អ។ ពេលដែលឪពុកម្តាយគ្មានការទទួលខុសត្រូវអញ្ចឹង គឺវាបានធ្វើអោយមនុស្សគ្រប់គ្នាជាច្រើនមើលទៅឃើញថាជាទង្វើរមិនល្អ ជាទង្វើរអសីលធម៌ មិនសមជាឪពុកម្តាយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះកូន ទង្វើរមួយនេះជាផ្នែកមួយដែលធ្វើអោយសង្គមខ្វះភាពកក់ក្តៅ។

វៀតណាមប្រើថ្នាំបាញ់ប្រភេទគីមីសាហាវ ដែលអាចអោយអ្នករត់ទៅណាមិនរួច

សម័យបច្ចេកវិទ្យាកាន់តែទំនើប លោកសម្ភារៈក៏មានច្រើនសន្ធឹកសន្ធាប់ មិនថាជារបស់អ្វីទេគឺមានទាំងរបស់ល្អមានទាំងរបស់អាក្រក់ នេះជាវីដេអូដែលបង្ហាញពីបុរសម្នាក់ដែលត្រូវបានបាញ់ដោយថ្នាំប្រភេទគីមីសាហាវ ថ្នាំប្រភេទនេះពេលដែលនរណាម្នាក់បានត្រូវហើយ គឺវាបានជ្រាបចូលទៅដល់ក្នុងសារពាង្គកាយរត់កាត់ទៅកំទេចប្រព័ន្ធការពារសរីរាង្គរបស់យើង ដែលធ្វើអោយយើងមិនអាចគ្រប់គ្រងស្ថានការណ៍លើខ្លួនឯងបាន វាមានសភាពក្តៅរោលរាល ទន់ដៃទន់ជើងឈឺក្បាលវិលមុខអន្ទះអន្ទែងស្ទើរតែដាច់ខ្យល់ លោកអ្នកប្រាកដជាកំរនឹងបានឃើញវាណាស់ នេះជាវីដេអូមួយដែលបានបង្ហាញពីឥទ្ធិពលដ៏អាក្រក់របស់វាមកលើរូបរាង្គកាយមនុស្ស។ ដែលបុរសម្នាក់នេះត្រូវបានក្រុមសមត្ថកិច្ចវៀតណាមព្យាយាមតាមចាប់ខ្លួន ដោយបុរសម្នាក់នេះរឹងរូសមិនព្រមទៅតាមការហៅស្រួលបួលទើបត្រូវបានក្រុមសមត្ថកិច្ចបាញ់ថ្នាំគីមី គ្រាន់តែបាញ់ត្រូវភ្លាមបុរសម្នាក់នេះមិនអាចរត់ទៅណាបានឆ្ងាយទេ គឺត្រូវសារធាតុគីមីដ៏អាក្រក់ជ្រាបចូលខ្លួនធ្វើអោយដេកដួលនៅនឹងកន្លែងរត់ទៅណាមិនកើត។ សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នផង ព្រោះរឿងរ៉ាវអ្វីៗក៏វាអាចកើតមានឡើងបានដែរ បើវាត្រូវកើតគឺតែមួយប្រព្រិចភ្នែកទេ មានតែការប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណោះទើបជារឿងដ៏ល្អសំរាប់ជីវិត។

ពស់ធំណាស់ ក្នុងខោប៉ាៗ មិនជឿស្ទាបមើល កូនប៉ះម៉ិញឡើងភ្ញាក់

កូនប្រុសរបស់តារាចម្រៀងថៃ Lydia Sarunrat បានធ្វើការបង្ហោះនូវខ្សែវីដេអូដ៏គួរឲ្យអស់សំណើចដែលកំពុងល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយកូនរបស់នាងបាននិយាយទៅកាន់ប៉ារបស់គេ នៅពេលដែលគេងប៉ះពស់របស់ប៉ានៅក្នុងខោ ។ តារាចម្រៀងស្រីដែលជាអ្នកថតវីដេអូដ៏គួរឲ្យអស់សំណើចនេះ បានបញ្ជាក់ទៅកាន់កូនប្រុសខ្លួនថាជាពស់តូចឬពស់ធំ ហើយកូនប្រុសក៏បានធ្វើការតបវិញថា ពស់ធំ ដោយនិយាយជាភាសាអង់គ្លេសថា BIG SNAKE (ពស់ធំ) ។ កូនប្រុសតូចដដែលនោះ បានប្រាប់ទៅប៉ារបស់គេជារឿយៗថា ពស់ ហើយព្យាយាមចង់លេងពស់តែត្រូវបានប៉ារបស់គេប្រាប់ថា ពស់នោះកំពុងដេក កុំរំខាន ៕  

រឿង «2+2=5» ពិតជាមានន័យជ្រៅខ្លាំងណាស់ បើមិនបានមើលមិនដឹងទេ

រឿង «2+2=5» ជារឿងមួយដែលនិយាយអំពីការពិតមួយដែលមនុស្សជាច្រើនក្នុងពិភពលោកដឹង តែពេលខ្លះមិនអាចបញ្ចេញមតិថា នោះគឺជារឿងពិតបាន ព្រោះតែពេលវេលា(ពិត មានប្រយោជន៍ តែមិនត្រូវកាល)  និងទីកន្លែងមិនទាន់អំណោយផលល្អសម្រាប់ការបើកបង្ហាញការពិតនោះ។ ក្នុងការរស់នៅបច្ចុប្បន្នរបស់យើងម្នាក់ៗក៏ដូចគ្នាដែរ។ យើងបានឃើញភាពអយុត្តិធម៌ ការគាបសង្កត់នានាពីសំណាក់អ្នកដទៃមកលើយើង និងក្រុមគ្រួសាររបស់យើង តែពេលខ្លះយើងមិនអាចតវ៉ា ឬទាមទាររកយុត្តិធម៌បានឡើយ។ នៅក្នុងវីឌីអូអប់រំនេះ គឺគេនិយាយអំពីមនុស្ស៤ពួកគឺ៖ មនុស្សពួកទី ១ និយាយតវ៉ាប្រឆាំងការពិត­_Those who exposed the truth. មនុស្សពួកទី ២ ស្លាប់ព្រោះការពិត_Those who died for the truth. មនុស្សពួកទី ៣ រស់ដោយលាក់បាំងការពិត ដើម្បីសុវត្ថិភាពខ្លួន និង_Those who knew the truth but kept it for their safety. មនុស្សពួកទី ៤ មនុស្សដែលប្រឆាំងនឹងការពិត_Those who doesn’t stand for what

មហាសេដ្ឋីចិន លោក Jack Ma នឹងលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba នៅពេលខាងមុខនេះហើយ

Jack Ma ដែលប្រធានក្រុមហ៊ុន Alibaba Group Holding បានប្រកាសនៅសប្តាហ៍នេះថាលោកគ្រោងនឹងចូលនិវត្តន៍នៅឆ្នាំក្រោយនេះហើយ ក្នុងអាយុ ៥៥ឆ្នាំ។ ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Valdivostok លោកប្រធានាធិបតីរុស្ស៊ី Putin បាននិយាយថា៖ «ខ្ញុំចង់សួរថាបុរសវ័យក្មេងដែលកំពុងអង្គុយនៅទីនេះថា៖ Jack Ma អ្នកនៅក្មេងនៅឡើយ ចុះហេតុអ្វីបានជាអ្នកចូលនិវត្តន៍?» វេទិកាសេដ្ឋកិច្ចនេះគឺជាលើកទីបួនហើយដែល Jack Ma និងលោក Putin បានជួបគ្នា Jack Ma បានភ្ញាក់ផ្អើលនៅពេលឮសំនួរមួយនេះ!! ទោះបីជាយ៉ាងនេះក្តី លោកបានប្រាប់លោក ពូទីន វិញ ថាគាត់លែងជា ក្មេងទៀតហើយ។ «ខ្ញុំបានចំណាយពេលខួបកំណើតរបស់ខ្ញុំ ៥៤ឆ្នាំនៅរុស្ស៊ីកាលពីម្សិលមិញនេះ» ហើយខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba អស់រយៈពេល ១៩ ឆ្នាំមកហើយ ហើយខ្ញុំក៏បានសម្រេចនូវការកសាងវាដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើបន្តនោះគឺ ខ្ញុំសង្ឃឹមថានឹងអាចសម្រេចបាន នូវការងារអប់រំនិងមនុស្សធម៌។ លោកពូទីនសើចហើយនិយាយថា «អ្នកមានអាយុតិចជាងខ្ញុំ ខ្ញុំមាន ៦៦ឆ្នាំ ហើយ!» គួរបញ្ជាក់ផងដែរថា៖ លោកមានគម្រោងប្រគល់តួនាទីជាប្រធានប្រតិបត្តិនេះទៅឱ្យលោក Daniel Zhang  នៅខែកញ្ញាឆ្នាំ ២០១៩ខាងមុខនេះ។ ដើម្បីឱ្យលោកមានពេលដើម្បីផ្តោតលើការបង្រៀន និងការអប់រំវិញ។ ទោះបីជាយ៉ាងនេះក្តី លោកក៏នៅតែជាសមាជិកនៃក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០២០ ហើយនឹងនៅតែជាសមាជិកអចិន្ត្រៃយ៍នៃភាពជាដៃគូរបស់ក្រុមហ៊ុន Alibaba ដដែល៕ ប្រភពអត្ថបទ៖ Dr. Business Cambodia  

ជំនឿបែបសាសនាមួយនេះមើលទៅហាក់ដូចជាទង្វើរប្រល័យពូជសាស្ត្រចឹង

សាសនាលើលោកទាំងឡាយមានច្រើនអនេក គ្រប់ប្រទេសទូទាំងពិភពលោកគឹមិនថាប្រទេសណាណាទេ គឺតែងតែមានសាសនារបស់ពួកគេ ហើយពលរដ្ឋភាគច្រើននៃប្រទេសនីមួយៗគឺគេជឿលើសាសនារបស់ពួកគេ ហើយក៏មានមនុស្សជាច្រើនដែរ ដែលពួកគេមិនជឿលើសាសនា មានមួយភាគតូចមិនជឿលើសាសនាដែរ តែជាអ្នកដែលជឿលើការពិចារណារកហេតុផលដ៏ត្រឹមត្រូវដោយមិនប្រកាន់ពូជសាស្រ្តឫប្រកាន់សាសនា។ សាសនាលើលោកមានច្រើនណាស់ រហូតអ្នកខ្លះមានជំនឿលើព្រះរបស់ពួកគេខ្លាំងពេក ហ៊ានសម្លាប់ឪពុកម្តាយឫសំលាប់សាច់ញាត្តិរបស់ខ្លួនដើម្បីបូជាព្រះរបស់ពួកគេ។ ហើយក្នុងវីដេអូនេះក៏ជាការធ្វើពិធីបែបសាសនារបស់ពួកគេដែរ គឺមើលទៅមានលក្ខណៈសាហាវគួអោយខ្លាច តែដោយសាពួកគេមានជំនឿលើព្រះរបស់ពួកគេថាធ្វើចឹងទៅព្រះគេនឹងជួយអោយបានអ្វីមួយ ដូច្នេះហើយទើបពួកគេហ៊ានធ្វើទង្វើរដ៏ឆ្កួតលីលាមួយនេះ។ ខុសពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដាច់ស្រឡះ ដែលព្រះអង្គបានផ្តល់មេរៀនត្រាស់ដឹងសំរាប់ជីវិត គឺជាមេរៀនរួចរំដោះទុក្ខ ជាមេរៀនមានលក្ខណៈពិសេសដែលផ្អែកលើហេតុផលដ៏សមរម្យ សំរាប់យកមកត្រិះរិះពិចារណាបាន ជាមេរៀនមានប្រយោជន៍ក្នុងបច្ចុប្បន្ននិងអនាគត ព្រះអង្គជាកំពូលមនុស្សលើមនុស្ស។

កសិកម្ម៖ វិធីសាស្ត្រដាំកូនដូងឲ្យបានតឿនិង៣ឆ្នាំចេញផ្លែ

1-ត្រូវភ្ជួរដីសំលាប់ស្មៅអោយបានស្អាតល្អ។ លើករងជីកប្រឡាយ បើសិនជាដីលិចទឹកជ្រៅ។ កូនដូងអាយុក្រោម៣ឆ្នាំវាលិចទឹកលើសពី៣ខែគឺងាប់។ បើវាធំលើសពី៣ឆ្នាំឡើងទៅ លិចទឹកមិនងាប់ឡើយ។ 2-ត្រូវរៀបចំបណ្ដុះកូនដូងអោយបានធំមានអាយុ៣ខែឡើងទៅនិងមានស្លឹក១២សន្លឹកឡើងទៅ។ 3- មានជីកំប៉ុសឬហោចណាស់មានលាមកសត្វស្ងួតគ្រប់គ្រាន់សំរាប់ទ្រាប់បាតរណ្តៅ។ 4-ជីករណ្តៅកន្លះម៉ែត្រ៤ជ្រុង ជំរៅស្មើនឹងផ្លែដូងឬស្មើនឹងកំពស់នៃថង់ផ្សាំ។ ជីករណ្តៅអោយបានមានមាត់រណ្តៅទេរ(ជំរេល)មុំ៤៥ដឺក្រេ បែរមុខទៅរកទិសខាងកើត។ »ពន្យល់ : ដើម្បីអោយវាមានគល់ធំល្អ បង្រួញពេលវេលាអោយវាឆាប់ចេញផ្លែ។ ការដាក់ដាំឲ្យផ្តេកគឺវានឹងងើបត្រង់មកវិញនៅ៤ទៅ៥សប្តាហ៍បន្ទាប់ពីដាំ។ ការដាក់ដាំអោយចុងស្លឹកបែរទៅទិសខាងកើតគឺដើម្បីអោយវាទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់មកចិញ្ចឹមដើម។ ហាមដាច់ខាតមិនអោយកាត់ឬកាប់ស្លឹកដូងទោះបីស្លឹកងាប់ក៏ដោយ គឺត្រូវទុកអោយវាជ្រុះដោយខ្លួនឯង។ 5-ថែទាំកំចាត់សត្វបំផ្លាញមានដូចជា ដង្កូវឌួង ខ្ញុង កញ្ចែ កណ្តុរ ដោយប្រើថ្នាំកំចាត់សត្វល្អិតបំផ្លាញដូងផ្សំពី EM។ (ស្វែងរកវិធីផលិតនៅលើផេក IMan-KH) 6- ចាប់ពីកូនដូងមានអាយុ៣ឆ្នាំឡើងទៅត្រូវដាក់អំបិលនៅគល់របស់វា អោយបាន១ក្តាប់ដៃ ពីរដងក្នុង១ឆ្នាំ។ ដាក់កប់ឆ្ងាយពីគល់ចំងាយ១ម៉ែត្រ។ 7-ត្រូវចេះវិធីផ្សំលំអងកេសរដូងដោយខ្លួនឯងដើម្បីអោយវាកាន់ផ្លែបានច្រើន។ 8- មិនគួរប្រើជីគីមីសំរាប់ដាក់ជំនួយវាឡើយ គួរព្យាយាមប្រើជីធម្មជាតិអោយបានច្រើន។ ដូងជាដំណាំដែលគ្មានរដូវឡើយ បើមានទឹកនិងជីគ្រប់រដូវវាចេញផ្លែគ្រប់ពេលវេលា។ *** ឯកសារអំពីវិធីកំចាត់សត្វបំផ្លាញដំណាំដូង មាននៅទីនេះ https://goo.gl/BkKhZ2 – យកថ្នាំដេញក្រឡាតដែលគេដាក់ក្នុងទូរខោអាវមកបុក២គ្រាប់លាយដីខ្សាច់១កំប៉ុង ដាក់ទ្រាប់បាតរណ្តៅដើម្បីបណ្តេញដង្កូវឌូងនិងកណ្តៀរ ។ ដំណាំដូងត្រូវការជី 16-16-16 សំរាប់ធ្វើអោយវាផ្លែច្រើន។ ត្រូវការអំបិលសំរាប់បំប៉នដើមនិងធ្វើអោយទឹករបស់វាផ្អែម។ – កំចាត់ខ្ញុងស៊ីដូង

ភ្លៀងមិនអាណិតផ្លូវនៅស្រុកអភិវឌ្ឈន៍សោះ! ស្រុកខ្មែរយើងហ្នឹង

ផ្លូវនេះស្ថិតនៅ ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ចំណុច អន្លង់កែវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បាន១២៥ហើយទោះចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន ស្រុកខ្មែរបើប្រជាពលរដ្ឋមិនងើបទេ គឺនៅតែប៉ុណ្ណឹង នេះគ្រាន់តែរឿងតូចតាចមួយទេ នៅមានរឿងជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវដឹង បងប្អូនអើយ.. ស្រុកខ្មែរលិចលង់ជ្រៅណាស់។ មានតែប្រជាពលរដ្ឋប្រទេសមួយនេះទេ​ ដែលអាចសំរេចជោគវាសនាប្រទេសមួយនេះបាន គេធ្វើបាបសព្វគ្រប់បែបយ៉ាង ជិះជាន់ គេងប្រវ័ញ ប្លន់យកដី កាប់ព្រៃឈើ…ខ្ទេចខ្ទីអស់សម្បត្តិធម្មជាតិ។ ងាកមកមើលប្រជាពលរដ្ឋខ្មែរទៅធ្វើពលកស្រុកគេ ព្រាត់ប្រាសនិរាស្រ្តចោលកូនចៅ ចោលគ្រួសារសាច់ញាត្តិ។ ហើយពួកគេសប្បាយចិត្តនិឹងភាពក្រីក្ររបស់បងប្អូន គេសប្បាយចិត្តនិងការនិវត្ត៍ចាកចេញពីប្រទេសរបស់ប្រជាពលរដ្ឋទៅធ្វើការស្រុកគេ។ ឈឺចាប់ណាស់បងប្អូន…!!