បើចាប់ចោរស៊េរីអញ្ចឹងៗបាន តើអ្នកគួរធ្វើអ្វីមុនគេ ដើម្បីឲ្យសាកសមនឹងទង្វើរបស់ពួកចោរ?

ចោរឆក់ ចោរប្លន់ ចោរលួច បានកើតឡើងស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក តែវាគ្រាន់តែមានតិចនិងច្រើនតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលច្បាប់មានឥទ្ធិពលខ្លាំង គឺមិនសូវមានចោរទេ អាចនិយាយបានថា ស្ទើរតែគ្មានចោរតែម្ដង តែបើប្រទេសដែលមានច្បាប់ធូររលុងវិញ សកម្មភាពឆក់ ប្លន់ តែងតែកើតមានជាញឹកញាប់។ មនុស្សយើងម្នាក់ៗ ខំរកទ្រព្យសម្បត្តិរាល់ថ្ងៃ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីសន្សំទុកពេលចាស់ទៅ គ្រាន់នឹងបានស្រណុកសុខស្រួលនឹងគេ។ ដូច្នេះ ម្នាក់ៗមិនចង់ឲ្យទ្រព្យសម្បត្តិទាំងនោះបាត់បង់ឡើយ។ បច្ចុប្បន្ននេះ សកម្មភាពចោរឆក់ ចោរប្លន់ ចោរលួច បានកើតឡើងជាច្រើនករណីក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីសមត្ថកិច្ចខំដុតដៃដុតជើងយ៉ាងណា ក៏បង្ក្រាបក្រុមចោរទាំងអស់នោះមិនអស់ដែរ។ ថ្មីៗនេះ ចោរប្លន់ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់ធនាគារ RHB Indochina នៅ​ផ្លូវ​ម៉ៅសេទុង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ដោយគ្មានការញញើតឡើយ ហើយនៅមានជាច្រើនករណីផ្សេងទៀត។ ប្រជាពលរដ្ឋគ្រប់ៗរូប តែងតែពឹងសមត្ថកិច្ច និងពឹងលើច្បាប់នៃប្រទេសរបស់ខ្លួនដើម្បីឲ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេមានសុខសន្តិភាព និងទទួលបានភាពកក់ក្ដៅពីសង្គមដែលខ្លួនកំពង់តែរស់នៅ។ ការដាក់ទោសទណ្ឌទៅលើចោរដែលបានរៀបរាប់ខាងលើ គឺជាតួនាទីរបស់សមត្ថកិច្ច តែយើងជាប្រជាពលរដ្ឋក៏ត្រូវតែសហការជាមួយសមត្ថកិច្ចផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យសមត្ថកិច្ចងាយស្រួលធ្វើការ។ បើយើងចាប់បានចោរទាំងនោះហើយ យើងប្រគល់ឲ្យទៅខាងសមត្ថកិច្ចយកទៅដោះស្រាយទៅ សូមយើងកុំប្រើអំពើហិង្សាទៅលើចោរទាំងនោះ ព្រោះវាអាចនាំឲ្យយើងមានកំហុសព្រោះការប្រើអំពើហិង្សានោះ៕ ប្រភព៖ ហ្វេសប៊ុក

សត្វសារិកាកែវវ៉ងប្រមូលសំរាមដាក់ចូលធុងសម្រាម ឯមនុស្សបោះចោលសំរាម

សត្វសារិកាកែវវ៉ងមួយនេះបានព្យាយាមប្រមូលសំរាមដែលមនុស្សបានបោះចោលឥតសណ្តាប់ធ្នាប់ ពិតជាគួអោយសរសើនូវអ្វីដែលសត្វសារិកាកែវមួយនេះមានណាស់ ព្យាយាមចិករើសម្តងមួយៗយកមកដាក់ក្នុងធុងសម្រាមដោយភាពអំណត់របស់សត្វ។ មិនដឹងថាមានកម្មអ្វីទេដែលបណ្តាលអោយសត្វសារិកាកែវមកយល់នូវភាពកខ្វក់មួយនេះ ដែលមានមនុស្សជាច្រើនណាស់មិនអាចធ្វើនូវរឿងមួយនេះបាន។ សូមកោតសរសើរចំពោះសត្វសារិកាកែវនេះណាស់ ព្រោះនេះជាសត្វគំរូដ៏ល្អមួយដែលអាចជួយពញ្ញាក់ស្មារតីពលរដ្ឋទូទៅមួយចំនួនធំអោយភ្ញាក់បានខ្លះ។ ការសម្អាតប្រទេសគឺជារឿងដែលពលរដ្ឋម្នាក់ៗត្រូវតែធ្វើវាអោយបាន បើម្នាក់ៗសំអាតបន្តិចនោះប្រទេសយើងនឹងមានភាពស្រស់បំព្រង តែបើម្នាក់ៗគិតតែចោលសម្រាមពេញទឹកពេញដីនោះ មិនត្រឹមតែខ្លួនយើងផ្ទាល់ឫក៏គ្រួសារយើងផ្ទាល់ទេដែលរងឥទ្ធិពលដ៏អាក្រក់មួយនេះ វាថែមទាំងស្អុយសុសសាយពេញពិភពលោកទៀតផង។ សូមពលរដ្ឋគ្រប់គ្នាយកគំរូតាមសត្វសារិកាកែវនេះផង ដើម្បីភាពស្អាតទាំងអស់គ្នា កុំអោយអ្នកជិតខាងគេមើលងាយ។ ស្រលាញ់សុខភាពអ្នក ស្រលាញ់គ្រួសារអ្នកនិងមនុស្សជិតខាងអ្នក សូមកុំចោលសម្រាមតាមទីសាធារណៈផ្តេសផ្តាសខុសទីកន្លែង សូម្បីតែនៅជុំវិញខ្លួនអ្នកក៏ត្រូវសម្អាតអោយស្អាតដែរ។  

លោកគឹម សុខ វីវរហើយពេលនេះ! ទើបតែចេញពីគុកបានប៉ុន្មានថ្ងៃសោះ ត្រូវបានដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនវិញ

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ពីបទ៖ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍, បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧» ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជាទៅលើលោក គឹម សុខ។ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ករណីប្តឹងលោក គឹម សុខ កាលពីឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ដោយសារលោក គឹម សុខ បានគេចវេសមិនព្រមចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ»។ លោក គី តិច បានបញ្ជាក់ថា សំណុំរឿងនេះពាក់ព័ន្ធនឹងលោក គឹម សុខ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧

តោះ! មកស្គាល់ពីប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុនទាំងអស់គ្នា! ហេតុអីបានជាជប៉ុនខ្លាំងម្ល៉េះ!

វិស័យអប់រំផ្លូវការ​នៅប្រទេសជប៉ុនកើតឡើងបន្ទាប់ពីមានការ​នាំចូល​នូវវប្បធម៌ចិននាសតវត្សរ៍ទី៦។ ធម៌ព្រះពុទ្ឋសាសនា​ និង សាសនាខុងជឺ ក៏ដូចជា​វិទ្យាសាស្ត្រ អក្សរផ្ចង់ (ស្សុដូ) និង អក្សរសាស្ត្រ ត្រូវបានគេយកមកបង្រៀន។ មន្ត្រីអប់រំត្រូវបានជ្រើសរើសដោយ​កាប្រលង។ ផ្ទុយពីប្រទេសចិន ប្រព័ន្ឋនេះមិនត្រូវបានគេរក្សាទុកបានយូរអង្វែងទេ ហើយទីបំផុតវាបានក្លាយជាការផ្ទេរដំនែងពីឪពុកទៅកូនទៅវិញ។ ជារឿយៗ គេតែងតែនិយាយពីប្រធានបទជាច្រើនដែលទាក់ទងនឹងចំនុចល្អៗរបស់ប្រទេសជប៉ុនមកដើម្បីយកមកប្រាប់កូនសិស្សនានានៅតាមសាលា។ តើប្រព័ន្ធអប់រំរបស់ប្រទេសនេះយ៉ាងម៉េចដែរ ទើបបានជាគេចាត់ទុកប្រទេសនេះជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាគេបំផុតមួយនៅលើពិភពលោក? ក្នុងនាមប្រទេសមួយដែលចាញ់សង្គ្រាមលោកលើកទី២ ជប៉ុនមិនមែនត្រឹមតែជាប្រទេសដែលអាចងើបចេញពីមហន្តរាយដែលខ្លួនបានរងគ្រោះពីគ្រាប់បែកបរិមាណូរបស់អាមេរិចដោយជោគជ័យនោះទេ ជប៉ុនថែមទាំងអាចអភិវឌ្ឍន៍ខ្លួនឯងរហូតក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំនោមប្រទេសជិត២០០ប្រទេសទូទាំងពិភពលោក។ សមិទ្ធិផលនេះត្រូវបានចូលរួមមួយផ្នែកធំដោយសារតែប្រព័ន្ធអប់រំរបស់ប្រទេសមួយនេះ។ ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនត្រូវបានប្រទេសនេះចាត់ទុកជាមោទនភាពជាតិរបស់ខ្លួនមួយ ដោយសារប្រព័ន្ធអប់រំរបស់គេបានធ្វើអោយប្រជាជនរបស់ខ្លួនមានសមត្ថភាពដែលមនុស្សជុំវិញពិភពលោកទទួលស្គាល់។ នៅប្រទេសជប៉ុន ប្រព័ន្ធអប់រំត្រូវបានគេបែងចែកជា៤ផ្នែកធំៗ ដែលរួមមាន៖ ១. ៦ឆ្នាំសម្រាប់ថ្នាក់បឋមសិក្សា ២. ៣ឆ្នាំសម្រាប់ថ្នាក់អនុវិទ្យាល័យ ៣. ៣ឆ្នាំសម្រាប់ថ្នាក់វិទ្យាល័យ ៤. ៤ឆ្នាំសម្រាប់ថ្នាក់មហាវិទ្យាល័យ ប្រជាជននៅប្រទេសនេះគឺសុទ្ធតែអាចអាន និងសរសេរបានយ៉ាងល្អដោយសារតែប្រជាជនគ្រប់រូបត្រូវបានរដ្ឋាភិបាលតម្រូវអោយរៀនយ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់អនុវិទ្យាល័យដែរ ពោលគឺ៩ឆ្នាំយ៉ាងតិចបំផុត។ នៅក្នុងថ្នាក់ សិស្សម្នាក់ៗត្រូវរៀនជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ ដែលរយៈពេលនេះត្រូវបានគេចាត់ទុកជាម៉ោងសិក្សាដែលយូរជាងគេបំផុតនៅក្នុងប្រព័ន្ធសិក្សាជុំវិញពិភពលោក។ សិស្សនៅប្រទេសជប៉ុនត្រូវរៀនច្រើនណាស់ ព្រោះពួកគេមិនត្រឹមតែរៀននៅក្នុងថ្នាក់នោះទេ ប៉ុន្តែពួកគេនៅត្រូវធ្វើការងារផ្ទះជាប្រចាំទៀតផង។ នៅក្នុងថ្នាក់ ពួកគេត្រូវរៀនតាំងពីគណិតវិទ្យា ភាសា រូបវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ សិល្បៈ និងជំនាញក្នុងផ្ទះជាដើម។ នៅក្នុងសាលាពួកគេសុទ្ធតែត្រូវពាក់ឯកសណ្ឋានសាលាដើម្បីជាការហ្វឹកហាត់ដល់ការគោរពវិន័យ។ សិស្សនឹងគ្រូតែងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងថ្នាក់រៀន ដែលនេះធ្វើអោយទំនាក់ទំនងរបស់ពួកគេល្អ ដូច្នេះសិស្សម្នាក់ៗមិនសូវជាធុញនៅពេលដែលរៀនជាមួយគ្រូរបស់ខ្លួន។ ទង្វើនេះក៏ជួយអោយពួកគេមានភាពស្និទស្នាលនឹងសាលារៀនរបស់ខ្លួនផងដែរ ដូច្នេះពួកគេកម្រនឹងគិតថាការមករៀនគឺជាភារកិច្ចរបស់ពួកគេណាស់។ ផ្ទុយទៅវិញ

ផ្ទុះទូរស័ព្ទពេលកំពុងសាកថ្មបណ្ដើរលេងបណ្ដើរ សូមប្រយ័ត្នពេលទូរស័ព្ទ…

នៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទកំពុងតែសាកថ្ម​ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជាការឆក់ ឬអាចផ្ទុះក៏មានដែរ វាគឺជារឿងធម្មតាទៅហើយ ដែលទូរស័ព្ទ​របស់​យើង នឹងឡើងកម្តៅ​នៅ​ពេល​យើងកំពុងតែ​បើក​វាប្រើ។ បញ្ហាផ្ទុះទូរស័ព្ទមិនមែនកើតឡើងដោយសារ ការលាយជាតិរំសេវអ្វីចូលក្នុងថ្មទូរស័ព្ទទេ ឬបង្កប់ដោយសារធាតុផ្ទុះណាមួយឡើយ តែវាជាបញ្ហាកម្តៅកើនឡើងលើសប្រមាណទៅវិញទេ ដែលបណ្តាលឲ្យថ្មក្តៅឡើងខ្លាំង ហើយប៉ោង និងចុងក្រោយរហូតដល់ផ្ទុះយ៉ាងដូច្នេះ។ មិនថាឡើយតែ Samsung សូម្បីតែ iPhone ក៏ធ្លាប់មានផ្ទុះដែរ តែគឺបណ្តាលមកពីកត្តាប្រើប្រាស់ខុសបច្ចេកទេសដោយខ្លួនឯងហ្នឹងឯង។ បងប្អូនគួជៀសវាងការសាកបណ្តើរលេងបណ្តើរ ជៀសវាងការសាកបណ្តើរដាក់លើខ្លួនបណ្តើរ ពេលដែលទូរ័ព្ទបងប្អូនសល់ភាគរយនៃថ្មតិចក៏គួកុំប្រើវាកំឡុងពេលនោះព្រោះការនិយាយទូរស័ព្ទដែលថាមពលភាគរយនៃថ្មតិចគឺវាមានសារធាតុវិទ្យុសកម្មខ្ពស់ ដែលបណ្តាលអោយប៉ះពាល់ខួរក្បាលរបស់បងប្អូនយ៉ាងខ្លាំង គួជៀសវាងអោយបាន ទី១សាកបណ្តើរលេងបណ្តើរ ទី២សាកបណ្តើរដាក់លើខ្លួនបណ្តើរ ទី៣កុំព្យាយាមខលពេលដែលថាមពលថ្មទូរស័្ទសល់ភាគរយតិច(10%)។ ប្រុងប្រយ័ត្នខ្ពស់អាចជួយជាសុភមង្គលដល់បងប្អូន!

បងប្អូនខ្មែរយើងសូមប្រុងប្រយ័ត្នចំពោះសាច់ជ្រូក ព្រោះជ្រូក​នៅវៀតណាមងាប់រាប់ពាន់ក្បាល!

សូមពូមីងបងប្អូនទាំងអស់គ្នាកុំទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះពីព្រោះសត្វជ្រូក 4,000 ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម។ សូមមេត្តាលោក កាំកុងត្រូល តាមព្រំដែនជួយទប់ស្កាត់ និងបង្រ្កាបផងពីព្រោះអាណិតប្រជាជន និងគ្រួសារយើងទាំងអស់គ្នាក៏ហូបដែរពេលទៅបាយក្រៅ រឺ នៅសាលារៀន៕ ប្រភព៖ ហ្វេសប៊ុក  

ពេលធ្វើដំណើរសូមរក្សាការប្រុងប្រយ័ត្នទាំងអស់គ្នា មួយប្រព្រិចភ្នែកធ្វើអោយ

មានមូលហេតុច្រើនណាស់ដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចៃដន្យមួយបានកើតឡើងនៅផ្លូវបំបែកជា៣ ម៉ូតូ១បានជិះក្នុងល្បឿនមួយដ៏គួសម ដោយសារតែបាំងឡានក្រុងមើលមិនឃើញឡានតូចដែលបើក្រោយឡានក្រុង ម៉ូតូត្រូវបានប៉ះគ្នាជាមួយឡានតូចធ្វើអោយអ្នកជិះម៉ូតូខ្ទាតបុើងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងខ្លាំង។ ​គ្រោះថ្នាក់​ចរាចរណ៍​មិនថាស្រុកណាប្រទេសណាទេគឺកើតមានឡើងគ្រប់ទីកន្លែង កើតឡើងតិចឫក៏ច្រើនអាស្រ័យលើប្រទេសនោះដែរ បើប្រទេសនោះមានការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្លាំងគ្រោះថ្នាក់ក៏មានតិចតួច បើប្រទេសណាមិនសូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រោះថ្នាក់ក៏កើតមានឡើងច្រើន។ តួយ៉ាងប្រទេសកម្ពុជាយើង យ៉ាងហោចណាស់​មនុស្ស​ចំនួន​១,៧៨០​នាក់​បាន​ស្លាប់ និង​រងរបួស​ចំនួន​១,០៦៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧។ បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ជាពិសេសនៅរាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ គឺ​រហូតដល់ ៤៤៨​ករណី មាន​អ្នកស្លាប់​១៦៨​នាក់ និង​របួស​៦០០​នាក់​។ ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរណ៍​ច្រើន​បន្ទាប់ពី​រាជធានី​ភ្នំពេញ គឺ​ខេត្តបន្ទាយមានជ័យ  ចំណែកឯ​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​តិចជាងគេ​គឺ​ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើតាម​របាយការណ៍​រប​ស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ សំរាប់របាយការណ៍។ វីដេអូមួយនេះអាចអោយបងប្អូនឃើញច្បាស់ពីឧប្បទ្ទវហេតុមួយនេះ ថាវាបានកើតឡើងដោយរបៀបណា។

មនុស្សអាក្រក់ឬជនពាល តែងសន្សំចិត្តគំនិតបៀតបៀនឥតឈប់ឈរ

មនុស្សអាក្រក់ឬជនពាល តែងសន្សំចិត្តគំនិតបៀតបៀនឥតឈប់ឈរ ចំពោះជីវិតអ្នកដទៃ ដោយការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញ ការកេងប្រវ័ញ្ចឆរបោក ពុករលួយ ការគំរាមកំហែង អំពើផិតក្បត់ ពង្រាត់ពង្រាស់កូនប្រពន្ធប្តីសីគេ ការកុហក បោកប្រាស់ ពាក្យសម្តីបញ្ឈឺផ្លែផ្កាធ្វើឲ្យខូច កិតិ្តយស និងកេរិ៍្តឈ្មោះអ្នកដទៃ ការញុះញង់ ចាក់ចុចឆ្កឹះឆ្កៀល ធ្វើឲ្យបែកបាក់សាមគ្គី និង ការប្រព្រឹត្តអំពើឃោរឃៅ ដោយចងអាឃាត ព្យាបាទ ចង់ឲ្យអ្នដទៃវិនាសអន្តរាយ ។ ផ្ទុយទៅវិញ មនុស្សល្អ ឬបណ្ឌិត លោកតែងអប់រំចិត្តគំនិតរបស់លោកឲ្យរួចផុតពី សេចក្តីបៀតបៀនព្យាបាទទាំងនេះ ដោយមេត្តា ករុណាធម៌ ។ វាសនាប្រទេសជាតិ​ សំរេចដោយប្រជាពលរដ្ឋហើយ​ គ្មានអ្នកម្នាក់ណាអាចសំរេចវាសនាប្រទេសជាតិនេះ​ ជួសពលរដ្ឋបានឡើយ។ បើខ្មែរតែម្នាក់ឯងមិនអាចជួយប្រទេសជាតិយើងបានទេ​ ត្រូវតែខ្មែរទាំងអស់គ្នាទូទាំងប្រទេសក្រោកទាំងអស់គ្នាទើបអាចស្រោស្រង់ប្រទេសនេះបាន មានតែយកអំណាចមកក្នុងដៃប្រជាពលរដ្ឋប្រជាពលរដ្ឋវិញប៉ុណ្ណោះ ទើបប្រទេសមួយនេះបានសុខទាំងអស់គ្នា តែបើបងប្អូនមិនខ្វាយខ្វល់មិនគិតគូរ ប្រគល់ការគិតទៅអោយគេគិតជំនួសគឺគេគិតចឹងឯង គេគិតយកតែប្រយោជន៏ផ្ទាល់ខ្លួនជាធំ ហើយបងប្អូនគឺរស់ទាំងវេទនាចឹង។

ម្ចាស់ក្រុមហ៊ុនFacebook ប្រាប់ពីហេតុផលដែលលោកពាក់អាវម៉ូតដូចៗគ្នារាល់ថ្ងៃ

លោក Mark Zuckerberg គឺជាម្ចាស់ក្រុមហ៊ុនយក្ស Facebook ដែលមនុស្សស្ទើគ្រប់គ្នាសុទ្ធតែស្គាល់ឈ្មោះ និងពេញនិយមខ្លាំងបំផុតក្នុងស្រទាប់យុវវ័យ ដែលរាល់ថ្ងៃមានមនុស្សរាប់ពាន់លាននាក់ចូលលេងលើបណ្តាញសង្គមមួយនេះ។ រឿងមួយដែលមនុស្សគ្រប់គ្នាធ្លាប់តែឆ្ងល់នោះគឺ ហេតុអ្វីលោក Mark Zuckerberg តែងតែពាក់អាវពណ៌ប្រផេះ ម៉ូតដដែលស្ទើរាល់ថ្ងៃមិនលួសពេល អីចឹង? នឹងមានការបកស្រាយពីហេតុផល ៣យ៉ាងដែលលោកធ្លាប់បានឆ្លើយទៅកាន់អ្នកសួរសំណួរនេះ។ ក្នុងជំនួបទីសាធារណៈមួយកន្លែងដែលលោកបានបើកឱ្យមានការសួរសំណួរទៅកាន់លោកដោយសេរី មានសំណួរជាច្រើនដែលបានចោទសួរទៅកាន់លោក ក្នុងនោះមានសំណួរមួយពាក់ព័ន្ធនឹងការស្លៀកពាក់ឈុត ឬអាវដដែលៗរាល់ថ្ងៃបែបនេះ។ សំណួរនេះត្រូវបានលោកឆ្លើយត្រលប់ទៅវិញដោយហេតុផល ៣យ៉ាងដូចតទៅ៖ ហេតុផលទី១ មូលហេតុដែលខ្ញុំពាក់អាវម៉ូតដដែលៗរាល់ថ្ងៃគឺដោយសារ ខ្ញុំចង់ឱ្យជីវិតខ្ញុំចៀសផុតពីការគិតបែបស្មុគស្មាញ ខ្ញុំមិនត្រូវការឱ្យការសម្រេចចិត្តក្នុងរឿងតូចតាចរំខានដល់ការធ្វើរឿងធំៗជាច្រើនរបស់ខ្ញុំនោះទេ ខ្ញុំធុញនឹងការសម្រេចចិត្តរឿងតូចតាច ខ្ញុំទុកខួរក្បាលរបស់ខ្ញុំទៅគិតរឿងអភិវឌ្ឍន៍Facebookរបស់ខ្ញុំវិញប្រសើជាង។ ហេតុផលទី២ គ្រាន់តែរឿងថាតើថ្ងៃនេះខ្ញុំត្រូវស្លៀកអ្វី? តើខ្ញុំព្រឹកនេះគួរញាំអ្វី? ខ្ញុំធុញនឹងសំណួរបែបនេះ វាធ្វើឱ្យខ្ញុំហត់នឿយ ប៉ះពាល់ដល់ថាមពលរបស់ខ្ញុំសម្រាប់ធ្វើរឿងសំខាន់ៗ។ ហេតុផលទី៣ ខ្ញុំជាម្ចាស់ក្រុមហ៊ុនយក្សទាំងមូល មានមនុស្សរាប់ពាន់លាននាក់លើពិភពលោកកំពុងរងចាំខ្ញុំ ខ្ញុំមិនត្រូវចំណាយពេលវេលាលើរឿងស្លៀកពាក់នោះទេ ជាពិសេសពេលព្រឹកខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនឱ្យលឿនទៅកន្លែងធ្វើការ ពេលវេលា១នាទី ២នាទីរបស់ខ្ញុំវាសំខាន់ណាស់។ គូរបញ្ជាក់ផងដែរថា គេតែសង្កេតឃើញលោកតែងពាក់អាវពណ៌ប្រផេះដៃខ្លី ខោខាវប៊យ និងអាវប្រផេះដៃវែងមានមួក ខោខាវប៊យ លើកលែងម្តងម្កាលនៅពេលមានកម្មវិធីសំខាន់ៗជាផ្លូវការណ៍ទើបលោកពាក់ឈុតអាវធំ។ រូបភាពអាវដៃវែងដៃខ្លីរបស់លោក ព្យូនៅនឹងដែកកាង

កោះឋានសួគ៌ជាច្រើនក្នុងខេត្តកោះកុងរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគទៅ

កោះឋានសួគ៌ជាច្រើនក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដោយស្ងាត់ៗ អោយទៅក្រុមហ៊ុនឯកជនស្ទើតែគ្រប់កោះទាំងអស់ទៅហើយ។ នៅក្នុងប្រទេសកម្ពុជាយើងគឺជាប្រទេសហៅថាប្រទេសដីសណ្តរ ដែលសំបូរទៅដោយធនធានរ៉ែនិងសម្បត្តិធម្មជាតិជាច្រើន គឺជាទឹកដីមាសទឹកដីពេជ្រ ជាប្រទេសដែលមានភាពអស្ចារ្យលើលោកដែលដូនតាយើងបានចាប់យកទីនេះមកធ្វើជាកន្លែងជំរក។ ប្រទេសកម្ពុជានេះមានសព្វគ្រប់មិនខ្វះ អាកាសធាតុក៏ល្អ ធនធានធម្មជាតិសម្បូរបែប។ តែពេលនេះប្រទេសមួយនេះមានលិចលង់ជ្រៅណាស់ ត្រូវបានមនោគម៏វិជ្ជាពួកបរទេសដាក់ថ្នាំសណ្តំប៉ុនប៉ងលេបយកទៅ សព្វថ្ងៃផែនការលេបយកទឹកដីខ្មែរកាន់តែលូកចូលមកជ្រៅមែនទែនហើយ ប្រជាពលរដ្ឋខ្មែរស្ទើរតែពេញប្រទេសបានកំពុងត្រូវថ្នាំសណ្តំមួយនេះ ពលរដ្ឋខ្មែរងើបមុខមិនរួចក្នុងការឈោងចាប់យកភាពជាម្ចាស់ប្រទេសត្រលប់មកវិញ។   ស្ថានការណ៏ពេលនេះមានសភាពធ្ងន់ធ្ងរណាស់ ពលរដ្ឋខ្មែរមានតែទ្រាំរស់នៅទាំងវេទនាតែប៉ុណ្ណឹង គ្មានសិទ្ធសំរេចអីបានលើប្រទេសមួយនេះទេ ព្រោះបានបាត់បងភាពជាម្ចាស់ទៅហើយ ពលរដ្ឋខ្មែរម្នាក់ៗពេលនេះត្រូវបានកំពុងតែមុជមុខចុះក្នុងការរកចំណូលទទួលទាន ដោយមិនបានមានពេលវេលាឯណាគ្រប់គ្រាន់មកគិតគូពីស្ថានភាពនយោបាយស្រុកទេសទេ មានពលរដ្ឋជាច្រើននៃប្រទេសនេះបានកំពុងចំណាកស្រុកទៅធ្វើការស្រុកគេយ៉ាងខ្លោចផ្សារចិត្ត ព្រោះត្រូវព្រាត់ប្រាសនិរាស្រ្តចោលក្រុមគ្រួសារ។ វាពិតជាគួអោយសង្វេកអាណិតពេកហើយ ដែលមនុស្សគ្រប់គ្នាក្នុងលោកត្រូវមានសិទ្ធសេរីភាពពេញលេញក្នុងការសំរេចជោគវាសនាប្រទេសជាតិ ដើម្បីសេចក្តីសុខទាំងអស់គ្នា តែប្រទេសកម្ពុជាពេលនេះគឺរដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋសព្វគ្រប់ ជិះជាន់កិបកេញប្រវ័ញ បំផ្លាញសម្បត្តិធម្មជាតិសព្វបែបយ៉ាង។ ពេលឃើញប្រជាពលរដ្ឋទៅធ្វើពលកស្រុកគេ ពួកគេមានភាពសប្បាយចិត្តខ្លាំងណាស់ ដែលខុសពីមេដឹកនាំដ៏ទៃផ្សេងទៀតលើលោក ដោយគ្រាន់តែដឹងថាប្រជាពលរដ្ឋខ្លួនទៅធ្វើពលករស្រុកគេភ្លាមគឺទឹកភ្នែកហូរដោយក្តីអាណិតពលរដ្ឋខ្លួន។ ក្នុងវីដេអូរបស់នេះបានផ្តិតយកទិដ្ឋភាពស្អាតៗរបស់ប្រជុំកោះឋានសួគ៌ជាច្រើនក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដោយស្ងាត់ៗ អោយទៅក្រុមហ៊ុនឯកជនស្ទើតែគ្រប់កោះទាំងអស់ទៅហើយ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសជាតិបាន ក្រោកឡើងខ្មែរអើយ ភ្ញាក់ឡើងខ្មែរទាំងឡាយអើយ!