ទូទាំងពិភពលោកស្ត្រីមានការងារខុសៗគ្នា អ្នកមានចំណេះអាចមានការងារល្អ

ជាទូទៅទូទាំងពិភពលោកស្ត្រីគឺមានការងារធ្វើក្នុងការរកចំណូលទទួលទានខុសៗគ្នា ស្ត្រីខ្លះដែលគេបានរៀសូត្រចេះដឹងពួកគេក៏អាចងាយនិងរកការងារល្អៗបានធ្វើ តែសំរាប់ស្ត្រីខ្លះដែលគ្នាកើតក្នុងត្រកូលគ្រួសារក្រីក្រគ្មានលទ្ធភាពរៀនសូត្របានជ្រៅជ្រះនិងគេមិនងាយរកការងារល្អៗបានធ្វើដូចគេអ្នកមានចំណេះទេ។ មិនមែនថាគ្នាមិនចង់ចេះឫចូលសាលាទេ តែជួនកាលមកពីកត្តាជីវភាពគ្រួសារដែលបណ្តាលអោយពួកគេបោះបង់ការសិក្សាទាំងខ្លួននៅក្មេង ហើយងាកមកចាប់ការងាររបររកសុីចិញ្ចឹមជីវិតនិងគ្រួសារ។ ក្នុងវីដេអូមួយនេះជាភផ្នែកខ្លះនៃសង្គមពិភពលោក ដែលស្ត្រីរូបនេះនាងត្រូវបានធ្វើការយ៉ាងលំបាកធ្ងន់ៗដែលកំរឃើញមានមនុស្រស្រីណាអាចធ្វើវាបាន។ ភាពក្រីក្រធ្វើអោយមនុស្សគ្រប់គ្នាធ្លាក់ចូលក្នុងស្ថានភាពមិនល្អច្រើនណាស់ សូមកុំរើសអុើងនាងអី!

ជំនួបលោកប្រធានាធិបតីTrumpនិងលោកគីមជុងអ៊ុននៃប្រទេសកូរ៉េខាងជើង

មកមើលពីជំនួបកន្លងទៅរវាង លោកប្រធានាធិបតី Trump និងលោកគីមជុងអ៊ុនមេដឹកនាំផ្តាច់នៃប្រទេសកូរ៉េខាងជើង ដែលបានជួបគ្នាជាលើកដំបូងមុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំមួយទល់នឹងមួយ។ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ដែលមេដឹកនាំផ្តាច់ការលោកគីមជុងអ៊ុនប្រមុខរដ្ឋកូរ៉េខាងជើង បានឡើងមកជួបចចារជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលើទឹកដីប្រទេសសិង្ហបុរី នេះចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលកំរបានជួបហើយក៏មិនដែលសង្ឃឹមថារឿងនេះវាអាចហ្នឹងកើតមានឡើងបានទេ។ បើទោះជារយៈពេលកន្លងមកប្រទេសទាំងពីរនេះមានការគំរាមកំហែងគ្នាទៅវិញទៅមកដោយសង្គ្រាមនុយក្លេអ៊ែរក៏ពិតមែន តែឥឡូវនេះពួកគេបានឡើងមកអង្គុយក្នុងតុចចារដើម្បីពិភាក្សាអំពីបញ្ហាការរុះរើនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលតែងតែចោទជាបញ្ហានោះ។ លោកគីមជុងអ៊ុនមេដឹកនៃប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនចង់ពិភាក្សាជាមួយអាមេរិកគឺដើម្បីបន្ថយភាពតានតឹងតែប៉ុណ្ណោះ។ លោកគីមជុងអ៊ុនបន្តថា ការដែលលោកឡើងមកអង្គុយក្នុងទីនេះគឺជារឿងដែលពិភពលោកមិនសង្ឃឹមថាហ្នឹងអាចកើតមានឡើងបានទេ។ លោកគីមជុងអ៊ុនបានប្រឆាំងចំពោះគំនិតដកចេញនូវអាវុធនុយក្លេអ៊ែរ ហើយមានការខ្វែងគំនិតមួយចំនួននៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែលោក Trump  បានព្យាយាមបញ្ចុះបញ្ចូលលោកគីមជុងអ៊ុនអោយលោកគីមជុងអ៊ុននេះធ្វើការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរាល់ការរុះរើរសហរដ្ឋអាមេរិកនឹងផ្តល់ជាជំនួយមួយចំនួនផងដែរ។ ក្នុងជំនួបនេះត្រូវបានពិភពលោកកត់ត្រាទុកថាគឺជារឿងដ៏អស្ចារ្យបំផុតនៃដំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Trump ។ ដកស្រង់ពី៖ The New York Times

បទនេះហើយដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានហាមមិនឲ្យចាក់តាមវិទ្យុ និងទូរទស្សន៍!

សូមលោកអ្នកជួយពិចារណានូវ​អត្ថន័យ​បទចម្រៀង «សល់តែចិត្តស្មោះ​» ផលិតកម្ម​ ខ្មែរ​អមតៈ​ (តាមលំនាំបទ​ ជីវិត​ស្វាម៉ី​ស្រី​ឡង់សេ​)ដែល​ក្រសួង​ព័ត៌មាន​ ហាម​ដាច់​ខាត​មិនឲ្យ​ចាក់ផ្សាយតាម​វិទ្យុ​ និង ទូរទស្សន៍​នោះ។ អត្ថន័យនៃបទនេះ គឺគេចង់និយាយថាមុននឹងសម្រេចចិត្តទៅធ្វើការឆ្ងាយពីគ្រួសារ ត្រូវគិតឲ្យបានច្បាស់ ក្រែងចាញ់បោកគេយកទៅលក់ ខុសពីអ្វីដែលអ្នកដែលនាំយើងទៅហ្នឹង ប្រាប់ថាការងារនោះវាអញ្ចេះ​ ការងារនោះវា​អញ្ចុះ វាមានទៅប៉ះពាល់អីដល់អ្នកធ្វើការតាមផ្ទះគេនោះ។ ប្រហែលជាមានរឿងពិតៗក្នុងសង្គមហើយ​ បានជា​គេ​និពន្ធ​រៀបរាប់​បែបនេះ​! តើហេតុអ្វីបានជា​លោកធំ​ទទួលយកមិនបាន? បទនេះចេញជាង១០ឆ្នាំ​ហើយ​! ចុះពេលចេញដំបូង ម្តេចមិនហាម? ឬមួយរវល់ពេកមិនបានពិនិត្យ? ដល់ពេលអ៊ីចឹង​ ដូចជា​ជួយ​ឡង់សេ​អ្នកនាង​ កែវ​ ច័ន្ទ​សម្ផស្ស​ ឡើង​វិញ​ផងដែរ តែវាហួសចិត្តពេក។ សូមបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ លោក​ខៀវ​ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​​​​​សួង​ព័ត៌មាន​​​​​​​​​ បាន​​​​​​​​​​ប្រកាសប្រា​​​​​​​​​​​​​​​​​ប់​ដល់​ម្ចាស់​ប្រ​​​​​​​​​ព័ន្ធ​ផ្សព្វ​​​​​​​​​ផ្សាយ​​​​​​​​​​ទាំងអ​​​​​​​​​​​​​​​​​​​​​​​ស់ ឲ្យ​បញ្ឈប់​ការចាក់​​​​​​​​​ផ្សាយ​បទ​ចម្រៀ​​​​​​​​​​ង​មាន​ចំ​​​​​​​​ណងជើ​​​​​​​​​ង​ថា ​​​​​​​​​“​សល់​តែ​​​​​​​​​​ចិត្ត​ស្មោះ​​​​​​​​​​​​​​​​​” ច្រៀង​ដោ​​​​​​​​​យ​លោ​​​​​​​​​កស្រី​កែវ​​​​​​​​​ ច័ន្ទ​ស​​​​​​​​​​​​​​​​​​​​​​​ម្ផស្ស របស់​ផលិ​​​​​​​​​តកម្ម​​​​​​​​​​​​ខ្មែរ​​​​​​​​​​​​​​​​​​​​អមតៈ​។​ រដ្ឋមន្ត្រីក្រសួង​ព័​​​​​​​​​ត៌មាន បា​​​​​​​​​​ន​ថ្លែង​​​​​​​​​ថា បទ​ច​​​​​​​​​ម្រៀង​​​​​​​​​​​​​​​​​ដែល​មាន​ចំណ​​​​​​​​​​​ងជើ​​​​​​​​​ង​ថា​​​​​​​​​ “​ស​​​​​​​​​ល់​តែ​​​​​​​​​​ចិត្ត​ស្មោះ​​​​​​​​​​” នេះ​​​​​​​​​​​ មាន​​​​​​​​​​​​​​​​​​​​​អត្ថន័យ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​តម្លៃ​កា​រងារ​របស់​អ្នកប​​​​​​​​ម្រើ​ការ​​​​​​​​​​​​​​​​ងារ តាម​ផ្ទះ​ដែល​​​​​​​​​​ច្បាប់​ស្តីពី​​​​​​​​​​​គាំពារ ​​​​​​​​​​ជាពិសេ​​​​​​​​​​​​​​​​​​ស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​​​​​​​​​ជា បាននិងកំ​​​​​​​​​​​ពុង​ផ្តោ​​​​​​​​​​​ត​កា​​​​​​​​​​រយកចិ​​​​​​​​​​ត្តទុក​​​​​​​​​​​​​​​​​​​​​ដាក់

ដំណឹងថ្មីៗ!​ ក្ដៅៗ! ប្រធានាធិបតី​វៀតណាម ទទួល​មរណភាព​ហើយ!

ប្រធានាធិបតី​វៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាពហើយ​ នៅអាយុ ៦១ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយ​នៅមុននេះបន្តិចនា​រសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ វិទ្យុរដ្ឋវៀតណាម​បានចេញផ្សាយទៀតថា ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅ​វេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម។ គួរបញ្ជាក់ថា លោក Tran ត្រូវបានក្រុម​គ្រូពេទ្យ​ក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យ​​ពេទ្យជាច្រើនរូប​​ ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែលោកនៅ​តែមិនអាចឆ្លងផុត​គ្រោះថ្នាក់ដដែល ខណៈគេនៅមិន​ទាន់ដឹងថា តើជំងឺធ្ងន់ធ្ងរ​របស់លោកនោះ ជាអ្វីឲ្យប្រាកដ​នោះឡើយ៕ ប្រភពអត្ថបទ៖ Fresh News

បើទោះជាសត្វក៏ត្រូវការភាពកក់ក្តៅពីម្តាយដែរ ដង្ហើយហៅម្តាយអោយត្រឡប់

សត្វស្វាមេនះនេះបានបាត់បងជីវិតដោយសារគ្រោះថ្នាក់ឡានបុកក្នុងកំឡុងរត់ឆ្លងផ្លូវ កូនស្វាមិនតូចរត់ឆ្លងតាមក្រោយគឺមិនបានគ្រោះថ្នាក់អ្វីទេ តែការបាត់បងមេស្វាធ្វើអោយកូនស្វាតូចនេះយំដង្ហើយហៅម្តាយក្នុងភាពជាសត្វដែលត្រូវការមេថែរក្សារនិងប្រលែង កូនស្វាតូចខំយំដង្ហើយហៅម្តាយខំអូសទាញម្តាយអោយភ្ញាក់ ព្រោះគ្នាមិនដឹងថាម្តាយរបស់ខ្លួនបាត់បង់ជីវិតឡើយ។ ក្នុងលោកនេះមិនថាជាមនុស្សឫសត្វទេ ពួកគេត្រូវការភាពកក់ក្តៅពីរង្វង់គ្រួសារដែលមានឪពុកម្តាយនិងសាច់ញាត្តិបងប្អូន គ្រប់គ្នាត្រូវការជំរកសំរាប់ជីវិត ត្រូវការសេចក្តីស្រលាញ់ការថ្នាក់ថ្នមការប្រលែងផ្សេងៗ ពួកគេមិនចង់បាត់បង់នរណាាម្នាក់ដែលជាទីស្រឡាញ់ឡើយ។ ព្រោះសេចក្តីស្រឡាញ់មួយនេះបានជួយអោយមនុស្សជាច្រើនរស់យ៉ាងសប្បាយក្នុងភពផែនដីដ៏កាចសាហាវមួយនេះ ទ្រព្យសម្បត្តិ កិត្តិយស កេរ្ត៍ឈ្មោះ លុយ ឡាន វិឡា អាចអោយអ្នកបាននូវសេចក្តីសុខមួយភ្លែតៗតែប៉ុណ្ណោះ គឺមានតែសេចក្តីស្រឡាញ់មួយគត់ដែលមានលក្ខណៈងំនិងជួយអោយមនុស្សគ្រប់គ្នាទទួលបានភាពកក់ក្តៅក្នុងជីវិត។

តើអ្នកមានគិតអាណិតដល់ក្មេងដែលមិនដឹងកំហុសទេ? ជ្រុលជាមានហើយ

គួអោយអាសូរណាស់ទារកដែលត្រូវបានគេរំលូតចោលទាំងដែលគ្នាក៏ធំគ្រាន់ដែរហើយ ក្មេងគ្នាមិនដឹងដីអីទេ នេះជាស្នាដៃឪពុកម្តាយដែលបានសាងផ្តល់អោយគ្នា នៅពេលដែលឪពុកម្តាយមិនមានការយកចិត្តទុកដាក់ក្នុងការផ្តល់ភាពកក់ក្តៅអោយទៅកូន នោះប្រាកដណាស់កូនរបស់លោកអ្នកនិងមានលទ្ធផលមិនល្អនាថ្ងៃអនាគត ដូចយ៉ាងទារកក្នុងវីដេអូនេះត្រូវគេរំលូតចោលដោយមិនខ្វល់ពីជីវិតគ្នា។ ឫមួយនេះគ្រាន់តែការសប្បាយរវាងមនុស្សប្រុសនិងមនុស្សស្រីទេ? ពេលដែលលោកពុកអ្នកម្តាយធ្វើរឿងដូច្នេះ ប្រាកដណាស់វាបានជះឥទ្ធិពលដ៏អាក្រក់ដល់អ្នកជិតខាងឫក៏ដូចជាសង្គមដែរ ព្រោះនេះជាទង្វើរដែលមនុស្សជាទូទៅជាច្រើនមិនពេញចិត្ត។ នៅក្នុងវីដេអូមួយនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់អំពីទារកដ៏កម្សត់ត្រូវបានរំលូតចោលយ៉ាងអណោចអធម្ម។ បើជ្រុលតែអោយគ្នាមានជីវិតហើយគួណាស់តែទុកអោយកើតសិនមក យកមិនយក ចិញ្ចឹមឫមិនចញ្ចឹមចាំគិតទៀត ព្រោះបើមិនចិញ្ចឹមទេគឺមិនខ្វះទេអ្នកដែលអត់កូនគេអាចយកទៅចិញ្ចឹមបាន មិនត្រូវទុកជវិតគ្នាអោយមកស្ថិតក្នុងស្ថានភាពដូច្នេះទេ គឺវាអាក្រក់ណាស់លោកលោក។ សូមឪពុកម្តាយទាំងអស់មុនហ្នឹងធ្វើរឿងដូច្នេះមេត្តាគិតផង ត្រូវចេះទទួលខុសត្រូវខ្ពស់ កុំយកជីវិតគេមកលេងសើចចឹង ព្រោះវាប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ឫក៏ប៉ះពាល់ដល់ទឹកចិត្តឪពុកម្តាយដ៏ទៃដែលគេស្រលាញ់កូន។

Vow! គ្រាន់តែម៉ាស្សាត្រចៀកសោះ បានផ្ដល់អត្ថប្រយោជន៍ដល់ម្លឹងផង!

​មាន​អារម្មណ៍​នឿយ​ហត់​ ​ល្ហិត​ល្ហៃ​ ​អ្នក​អាច​ម៉ាស្សា​ផ្នែក​រាង​កាយ​ ​ដៃ​ ​និង​ជើង​ ហើយ​អ្នក​នឹង​ទទួល​លទ្ធផល​វិជ្ជមាន​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​នៃ​រាង​កាយ​។​ ​ម៉ាស្សាត្រចៀក​របស់​អ្នក​ដើម្បីទទួលបាននូវ​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​។ ​ ម៉ាស្សា​ត្រចៀក​​ ​ជា​វិធី​សាស្ដ្រ​មួយ​នៃ​ការ​ធ្វើសរសៃ​ដោយ​អ្នក​ជំនាញ​ ​ដើម្បី​ជួយ​សម្រួល​សរសៃឈាម​ ​សម្រួល​សុខភាព​ពី​ការ​ឈឺ​ស្ពឹក​ស្រពន់​ និង​ជួយ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ជា​ដើម​។​ ​នៅ​ក្នុង​សៀវភៅ​វេជ្ជសាស្រ្ត​បាន​បញ្ជាក់​ថា​ ​ការ​ព្យាបាល​ដោយ​ការ​ម៉ាស្សា​ ជា​ផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​សុខភាព​។​ ​ម៉ាស្សា​មិន​មែន​ត្រឹម​តែ​​ជា​វិធី​សាស្ត្រ​ព្យាបាល​មួយ​ដែល​រាប់​បញ្ចូល​ដល់ការ​សម្រួល​ដល់​រាងកាយ​ និង​បញ្ហា​ស្ពឹក​ស្រពន់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែម​ទាំង​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ ​និង​ធ្វើ​ឱ្យ​ជាតិ​ពុល​ចេញ​មក​ក្រៅ​ផង​ដែរ​។​​ ​ការ​ម៉ាស្សា​មួយ​ក្នុង​ចំណោម​ការម៉ាស្សា​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​នោះ​ ​គឺ​ការ​ម៉ាស្សា​ត្រចៀក​​។​ នៅត្រង់ស្លឹកត្រចៀក ​មាន​ការ​ទាក់​ទង​នឹង​រាង​កាយ​ផ្សេងៗ​គ្នាទៀត​។ បើ​យោង​តាមការបកស្រាយរបស់«Neary Korea នារីកូរ៉េ»​ម្នាក់ បាន​ប្រាប់អំពី​តាកទិច​ដ៏អស្ចារ្យ​ចំនួន៥ចំណុច ដែល​ធ្វើឱ្យ​រាងកាយរបស់យើងមានភាពល្អប្រសើរ។ ដោយនាងបានណែនាំអំពីវិធីម៉ាស្សាត្រចៀកងាយៗ ដែលល្អសម្រាប់សុខភាព មិនអស់ថវិការ ហើយលោកអ្នកក៏អាចធ្វើវាបានដោយខ្លួនឯងថែមទៀតផង។ តាកទិចទាំង៥នោះគឺ៖ ១. ការចាប់ទាញទងត្រចៀក៖ នៅពេលដែលអ្នកមានអារម្មណ៍ថាងងុយគេងឬអស់កំលាំង ប្រសិនបើយើងម៉ាស្សាត្រចៀកដោយការចាប់ទាញទងត្រចៀកប្រហែល២០ដងនោះវានឹងជួយឲ្យស្វាងពីងងុយគេង ហើយអាចជួយឲ្យយើងផ្ចង់អារម្មណ៍បានផងដែរ។ ២. ការចាប់បត់ស្លឹកត្រចៀក៖ ល្អសម្រាប់ឆ្អឹកខ្នងនិងស្មារ ប្រសិនបើយើងធ្វើការបត់ស្លឺកត្រចៀងទាំងខាងលើនិងខាងក្រោមស្មើគ្នាប្រហែល៣០ដង នោះវានឹងជួយឲ្យចរន្តឈាមដែលចូលទៅកាន់ស្មារនិងឆ្អឹងខ្នងដើរស្រួលល្អ។ នេះជាការម៉ាស្សាដ៏ល្អសម្រាប់សិស្សានុសិស្ស និងអ្នកធ្វើការដែលចំណាយពេលអង្គុយយូរ។ ៣. ការត្រដុសត្រចៀក៖ ល្អសម្រាប់អ្នកដែលអស់កំលាំង និងចាញ់ត្រជាក់ ប្រសិនបើយើងយកម្រាមដៃត្រដុសត្រចៀក នោះត្រចៀកយើងនឹងកក់ក្តៅហើយខ្លួនប្រាណរបស់យើងក៏កក់ក្តៅ និងមានកម្លាំងផងដែរ។ សូមធ្វើការម៉ាស្សានៅពេលដែលអ្នកមានអារម្មណ៍ថាត្រជាក់ និងអស់កម្លាំង នេះជាវិធីម៉ាស្សាដ៏ល្អមួយ។ ៤. ការទាញត្រចៀកទៅចំហៀង៖ ធ្វើឲ្យស្បែកភ្លឺរលោង

ស្ត្រីម្នាក់បានលោតពីជាន់ទី១១ដើម្បីបញ្ចប់ជីវិត ព្រោះបំណុលឡានមួយគ្រឿង

យោងតាមរបាយការណ៍មួយពីកាសែត Asia Times បុរសជនជាតិវៀតណាមអាយុ 27 ឆ្នាំម្នាក់បានព្យាយាមសង្គ្រោះស្រ្តីម្នាក់ដែលព្យាយាមលោតពីជាន់ទី 11 នៃអគារមួយនៅទីក្រុងគីងស៊ីងកោះតៃវ៉ាន់។ ។ អ្នកទាំងពីរត្រូវបានកំណត់អត្តសញ្ញាណនៅកន្លែងកើតហេតុ។ នៅពេលនោះស្ត្រីរូបនេះឈរនៅគែមបង្អួច អ្នកយាមដែលឈរនៅទីនោះបានឃើញនាង ហើយបានស្រែកប្រាប់នាងថាកុំឱ្យលោត ទោះអ្នកយាមនៅទីនោះស្រែកប្រាប់យ៉ាងណានាងមិនខ្វល់ហើយកំសំរេចលោត អ្នកយាមមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញស្ត្រីនេះលោតចុះមក អ្នកយាមក៏ស្ទុះទៅចាប់ទ្រនាង។ តែដោយសារការប៉ះទង្គិចគ្នានេះមានភាពខ្លាំងពេក ទើបធ្វើអោយបោកស្លាប់នៅហ្នឹងកន្លែងទាំងពីរនាក់តែម្តង។ មិនមែនថាមិនចង់ជួយទេ តែត្រូវមើលទៅលើស្ថានការណ៍អោយច្បាស់ផង ត្រូវជួយបានគឺជួយហើយ តែបើមើលទៅជួយមិនបានទេក៏គួកុំអីល្អជាង ទុកជីវិតគ្រាន់នៅមើលក្រុមគ្រួសារជាជាងស្លាប់ឥតប្រយោជន៍ ព្រោះបើអ្នកបាត់បង់ទៅហើយចុះប្រពន្ធកូនអ្នកទៅជាយ៉ាងណា? មិនទៅជាមេម៉ាយនិងកូនក៏ត្រូវកំព្រាទៅហើយ។ មើលផងបងប្អូន បើត្រូវជួយបានក៏ជួយ តែបើមើលទៅមិនកើតទេគឺកុំល្អជាង។

តើប្រិយមិត្តធ្លាប់ឃើញកសិដ្ឋានចិញ្ចឹមឱម៉ាល់ដែរឬទេ? នេះជាការចិញ្ចឹមឱម៉ាល់!

យើងធ្លាប់តែដឹងនិងឃើញអំពីរបៀបនៃការចិញ្ចឹមសត្វឃ្មុំដើម្បីយកទឹករបស់វាមកលក់ ឬប្រើប្រាស់ទៅតាមតម្រូវការប្រចាំថ្ងៃ។ នរណាៗក៏ស្គាល់ទឹកឃ្មុំដែរ ហើយស្គាល់យ៉ាងច្បាស់ថែមទៀត ព្រោះវាជាអាហារធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ មិនតែប៉ុណ្ណោះ ទឹកឃ្មុំ ត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺរាប់មិនអស់តាំងពីសម័យបុរាណមកម្ល៉េះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ វីតាមីន អង់ទីស៊ីដង់ អង់ស៊ីម និងសារធាតុជាច្រើនទៀត។ ទឹកឃ្មុំគឺសម្បូរសារធាតុចិញ្ចឹម សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម រីឯអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកឃ្មុំវិញគឺ ព្យាបាលជំងឺក្អក បង្កើនថាមពល គ្រប់គ្រងជាតិស្ករក្នុងឈាម បង្កើនការចង់ចាំ និងជួយសម្រកទម្ងន់ជាដើម។ បើយើងងាកមកមើលសត្វឱម៉ាល់វិញ សត្វនេះមិនមានផលិតទឹក ដូចជាសត្វឃ្មុំនោះទេ។ តែអ្វីដែលសត្វនេះមានគឺមានតែកូនរបស់របស់វាតែប៉ុណ្ណោះដែលអាចយកមកធ្វម្ហូបបាន ព្រោះកូនរបស់វាធំៗជាងកូនឃ្មុំ។ វីឌីអូនេះ យើងមិនដឹងពីប្រភពដើមរបស់វាទេ គឺគ្រាន់តែឃើញប្រិយមិត្តចែកចាយតៗគ្នាពីមួយទៅមួយ ហើយក៏មិនដឹងថាកសិដ្ឋានចិញ្ចឹមឱម៉ាល់នេះស្ថិតនៅប្រទេសណាដែរ៕ ប្រភព៖ ហ្វេសប៊ុក  

វិស្វករជប៉ុនម្នាក់រិះគន់ជនជាតិវៀតណាម ធ្វើអោយជនជាតិវៀតណាម…

ពាក្យរិះគន់របស់វិស្វករជនជាតិជប៉ុនចំណាស់ម្នាក់ទៅលើកម្មករវៀតណាម។ វិស្វករចំណាស់ជនជាតិជប៉ុនម្នាក់ ក្រោយបានបញ្ចប់ការងាររបស់ខ្លួននៅវៀតណាម គាត់មានការអាក់អន់ស្រពោនចិត្តជាចំពោះកម្មករជនជាតិវៀតណាមជាខ្លាំង គាត់បាននិយាយទៅកាន់កម្មករវៀតណាមដោយគ្មានរអែងចិត្តថា៖ ”ជនជាតិវៀតណាមអ្នកឯង នៅមុឺនឆ្នាំទៅមុខទៀត ក៏នៅតែវេទនាដដែល” ព្រោះអស់លោកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក មិនចេះគិតដល់ផលប្រយោជន៍ធំរបស់សង្គមឡើយ។ គាត់បាននិយាយទៅកាន់កម្មករថា៖ ខ្ចៅខ្ចងមួយដែលខ្ញុំត្រូវនាំចូលមកពីជប៉ុនក្នុងតំលៃ2$បានធ្លាក់ចុះទៅដី ហើយកម្មករវៀតណាមបានដើរជាន់លើទាត់ចោលយ៉ាងរំភើយ ដោយហេតុថាវាមិនមែនជារបស់លោក។ ផ្ទុយទៅវិញពេលដែលអស់លោកធ្វើអោយធ្លាក់កន្ទុយបារីដែលកំពុងជក់ តំលៃត្រឹមតែ 0,025 USD តែប៉ុណ្ណោះ តែអស់លោកបែរជាហ៊ានឪនរើសវាយកមកវិញ រួចបន្តជក់ទោះវាគគ្រិចយ៉ាងណាក៏ដោយ ព្រោះគិតថាវាជារបស់អស់លោក ខ្សែកាបអគ្គិសនីដែលខ្ញុំនាំចូលក្នុងតំលៃ​ ៥ លានដុង/ម៉ែត្រ ប៉ុន្តែអស់លោកលួចកាត់យកទៅលក់ក្នុងតំលៃ ២ឫ៣មុឺនដុងតែប៉ុណ្ណោះ។ ចំណែកឯអ្នកបើកបររថយន្តជូនវិស្វករនោះវិញ ត្រូវបានគាត់ជូនកាដូមានតំលៃមួយព្រមជាមួយពាក្យដាស់តឿនខ្លះៗថា៖ ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ ដែលបានផ្តល់សុវត្ថិភាពបើកបររយៈពេល៥ឆ្នាំនេះ ព្រោះលោកជាអ្នកធានាជីវិតខ្ញុំ ហេតុនេះលោកចង់បានអ្វីខ្ញុំក៏ព្រម ប៉ុន្តែកុំច្រឡំថាលោកបានធ្វើអ្វីខុសខ្លះហើយខ្ញុំមិនដឹង ព្រោះនៅពេលដែលទៅទទួលឫជូនដំណើរខ្ញុំឡើងយន្តហោះម្តងៗ ដែលមានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ន្តែលោកបានដាក់របាយការណ៍របស់លោកដល់ទៅជាង១០០គីឡូម៉ែត្រឯណោះ ក៏ខ្ញុំនៅតែចុះហត្ថលេខា សូម្បីរឿងទិញសាំងប្តូរប្រេងក៏ខ្ញុំចុះហត្ថលេខាដែរ ហើយហេតុផលដែលខ្ញុំចុះហត្ថលេខាក៏ព្រោះលោកសប្បាយចិត្តក្នុងការផ្តល់សុវត្ថិភាពក្នុងការបើកបរដល់ខ្ញុំ ប៉ុន្តែលោកជាអ្នកបើកបរនិងកម្មករវៀតណាមកុំនឹកស្មានអោយសោះថាបោកប្រាស់ជនជាតិជប៉ុនរបស់ខ្ញុំបានអោយសោះ ខ្ញុំបានតម្លើងប្រាក់ខែប្រហែលជិត១០ដុល្លារតែប៉ុណ្ណោះ តែតាមពិតខ្ញុំអាចតម្លើងរហូតដល់២៥ដុល្លាឯណោះ។ អ្នកមានដឹងទេថាខ្ញុំបានទុកប្រាក់៣០មុឺនដុង ដើម្បីបង្គ្រប់ចំណាយរបាយការណ៍ផ្តេសផ្តាស់និងល្បិចកលផ្សេងៗរបស់អស់ពួកលោក ដូច្នេះអ្នកបាននាំអន្តរាយដល់ខ្លួនឯងនិងជនជាតិរបស់អ្នកឯងទេ ចំណែកខ្ញុំគ្មានបាត់បង់អ្វីឡើយ។