ចង់សម្លាប់សត្វអូដ្ឋដើម្បីបូជាព្រះ តែព្រះមិនជួយត្រូវសត្វអូដ្ឋវៃដេកស្អាត

មើលឃើញស្រស់ៗមនុស្សពិតជាសាហាវខ្លាំងណាស់ គ្មានធម្មមេត្តាអីបន្តិចឡើយ ជាពិសេសអ្នកកាន់សាសនានេះដែលពួកគេគិតថាពួកគេត្រូវតែសម្លាប់សត្វណាមួយដែលគេគិតថាព្រះរបស់គេត្រូវការជាដើម ។ រឿងបែបនេះភាគច្រើនគឺបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាដែលប្រទេសនេះមានអ្នកកាន់សាសនាច្រើនខ្លាំងណាស់ គឺមានទាំងសាសនាសត្វទៀតផង តួយ៉ាង សាសនាគោ សាសនា កណ្តុរ សាសនា ស្វា ។ល។ ហើយមនុស្សបានគោរពដូចជាព្រះអញ្ចឹងដែរ ពេលខ្លះពួកគេបានធ្វើការផឹកទឹកនោមសត្វទាំងអស់នោះផងដែរ ដូចជាទឹកនោម គោ ឬទឹកនោមក្របីជាដើម ព្រោះពួកគេគិតវានឹងធ្វើអោយពួកគេមានអាយុវែងជាដើម ។ ងាកមកក្នុងអត្ថបទរបស់យើងវិញ មនុស្សមួយក្រុមនេះបាននាំគ្នាសម្លាប់សត្វអូដ្ឋ ហើយនៅលើខ្លួនសត្វអូដ្ឋឃើញមានបំពាក់ដោយកម្រងផ្កា និងការទប់តែងមួយចំនួន ដូច្នេះគឺយើងអាដឹងថាពួកគឺជាអ្នកកាន់សាសនាអ្វីមួយហើយ ។ តែអ្វីដែលគួរអោយអស់សំណើចនោះគឺ អ្នកដែលមកសម្លាប់អូដ្ឋដោយយកកាំបិតមកចាក់បំពង់កត្រូវបានសត្វអូដ្ឋភ្ញាក់រួចធាក់មួយសន្លប់ស្តូកស្តឹក តែសត្វអូដ្ឋក៏ត្រូវបានចាក់បំពង់ករួចហើយ ហើយឃើញមានឈាមជាច្រើន នៅក្រោមសត្វអូដ្ឋនេះផងដែរ ។ នេះហើយជាលទ្ធផលនៃសាសនា សាសនាគឺបានធ្វើអោយមនុស្សងប់ងល់ បាត់ការគិតត្រិះរិះពិចារណា ហើយធ្វើអ្វីៗគឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

កប់យោបល់ បន្ទាប់ពីឃើញការកន្លែងផលិតនំមួយប្រភេទនេះ

ថ្ងៃនេះសូមបង្ហាញពីការធ្វើនំដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងភោជនីយដ្ឋានមួយនៅក្នុងប្រទេសបង់ក្លាដេស។ សម្រាប់អ្នកដែលចូលចិត្តបរិភោគនំនេះមើលហើយប្រាកដជាហួសចិត្តពេលដឹងពីរូបមន្ដហេតុអ្វីបានជានំនេះមានរសជាតិឆ្ងាញ់។ ជាក់ស្ដែងយើងបានឃើញក្នុងវីដេអូស្រាប់គឺការធ្វើនំនេះគ្មានអនាម័យសោះឡើយ វាមិនសាកសមជានំដែលធ្វើឡើងសម្រាប់មនុស្សយកមកបរិភោគនោះទេ។​ នៅក្នុងកន្លែងផលិតមានទាំងរុយ មានទាំងកន្លាត សូម្បីអ្នកធ្វើការនៅក្នុងនោះក៏គ្មានអនាម័យ។ទោះបីជានំមានរសជាតិឆ្ងាញ់យ៉ាងណា តម្លៃថោកយ៉ាងណា ប្រសិនបើការផលិតគ្មានអនាម័យក៏គ្មានអ្នកណាគាំទ្រដែល។ អ្នកបរិភោគគឺតែងតែចង់បានរបស់ដែលមានទាំងអនាម័យរួមជាមួយគុណភាពផងដែរ។

សូមប្រយ័ត្នក្រុមចោរវៀតណាម ចំពោះករណីចោរចង់ធ្វើសុីយើងស្រស់ៗ

ល្បិចថ្មីរបស់ចោរដែលជំនាញខាងលួចម៉ូតូឬរបស់របរអ្វីផ្សេងទៀតរបស់យើងគឺបានកើតថ្មីៗជារហូត ដោយពួកគេរិះរកនឹកវិធីដើម្បីលួចរបស់យើងជាដើម ។ នៅក្នុងវីដេអូនេះគឺចោរនៅប្រទេសវៀតណាមដែលបានចាប់ដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះរបស់ប្រជាជនគេ ហើយល្បិចទាំងនេះវាអាចនឹងរាលដាលដល់ប្រទេសផ្សេងឬប្រទេសកម្ពុជាយើងផងដែរ ។ សូមបងប្អូនមានការត្រូវប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិផ្សេងៗ ដូចជាម៉ូតូ ឡាន ឬអ្វីៗផ្សេងទៀត។ បច្ចុប្បន្ននេះចោរគឺមានការឆ្លាតខ្លាំងណាស់ក្នុងការនឹកគិតរកវិធីលួចរបស់យើង ពួកគេតែងតែមានគំនិតថ្មីៗជាច្រើនដើម្បីងាយស្រួលលួចអ្វីៗរបស់យើងបានយ៉ាងងាយ ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងជានិច្ច ករណីនេះអាចកើតឡើងនៅក្នុងប្រទេសយើង សូមចងចាំវីដេអូនេះទុកជាមេរៀន ទៅថ្ងៃក្រោយ ជាពិសេសអ្នកដែលរស់នៅរាជធានីភ្នំពេញតែម្តង ដែលតែងតែជួបប្រទះនឹងការលួច ឆក់ ប្លន់ជាដើម ។ល។ បច្ចុប្បន្នជនជាតិវៀតណាមក៏បានមករស់នៅលើទឹកដីរបស់យើងច្រើនណាស់មកហើយ ហើយចំណេះដឹងផ្នែកនេះក៏អាចចូលមកប្រទេសយើបានដែរ បើយើងមិនបានប្រុងប្រយ័ត្ននោះ ។ សូមទស្សនាពីសកម្មភាពរបស់ចោរក្នុងវីដេអូខាងលើនេះ ទុកជាបទពិសោធន៍រួចធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាផង។

A DOG WAS LYING IN SEWAGE WATER AND HE COULDN’T MOVE OR GET OUT

By #Animal Aid Unlimited: We got a call on our helpline that a dog was lying in sewage water and he couldn’t move or get out. Our rescuers found a skeletal dog lying in the waste water with flies swarming around his eyes. He was sitting upright, but was disoriented from his illness and clearly

ករណីបើកទ្វារឡានមិនប្រយ័ត្ន បណ្តាលអោយអ្នកបើកបរម៉ូតូត្រូវឡានកិន

មនុស្សជាច្រើនមានការប្រុងប្រយ័ត្នណាស់ចំពោះគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះខ្លួនដោយចៃដន្យ តែគ្រោះវាមិនអាចមើលឃើញបានឡើយ ទោះបីយើងខំប្រយ័ត្នយ៉ាងណាក៏ដោយ វាអាចកើតឡើងដោយសារមនុស្សផ្សេងទៀតគេមិនបានប្រុងប្រយ័ត្ន ដែលនាំអោយគ្រោះថ្នាក់ទាំងយើងបានដែរ ។ យើងគិតថាចង់ប្រុងប្រយ័ត្នខ្លាំងណាស់តែក៏ភ្លេចខ្លួនបន្តិចស្រាប់តែគ្រោះថ្នាក់ក៏បានកើតឡើងដោយចៃដន្យ។ ដូចក្នុងវីដេអូនេះជាដើម យើងមើលហើយយើងមិននឹកស្មានថាម្ចាស់ឡាននឹងបើកទ្វាមកក្រៅវិញឡើយ មិនដឹងថាជាចេតនាឫក៏អចេតនាទេ  ស្រាប់តែការបើកទ្វានោះគ្រោះថ្នាក់ក៏កើតឡើងភ្លាមមួយរំពេចទៅ ។ ជាចុងក្រោយក្រៅពីការប្រុងប្រយ័ត្នទាំងអស់គ្នា គឺគ្មានអី្វទៀតទេមិនថាអ្នកណាឡើយសូមធ្វើការប្រុងប្រយ័ត្នអោយបានខ្លាំងក្លាបំផុត ពិពេសអ្នកដែលមានរថយន្តសូមជួយប្រយ័ត្ននៅពេលដែលបើកឡានចេញមកក្រៅម្តងៗ ហើយក្នុងនាមយើងជាអ្នកបើបរម៉ូតូយើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរពេលដែលយើងជិះមកដល់ក្បែរឡានដែរ។ បើមានឡានធំឬតូចក៏ដោយ ចូរបង្អន់លឿនចាំឡានទៅបាត់ចាំបើកមក បង្ការការមានគ្រោះដល់ខ្លួនយើង ។ សូមមើលវីដេអូខាងលើហើយ មានការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះថាបើយើងប្រយ័ត្នតែម្ខាងក៏មិនសូវជាមានសុវត្ថិភាពខ្ពស់ដែរ ព្រោះម្ខាងទៀតគេជាបង្ករដដែល ដូច្នេះត្រូវចូរប្រុងប្រយ័ត្នចំពោះហេតុការណ៍ចរាចរណ៍ទាំងអស់គ្នា មានតែការប្រុងប្រយ័ត្នទេដែលអាចជួយអោយបងប្អូនទទួលបាននូវសេចក្តីសុខក្នុងគ្រួសារ និងជៀសផុតពីគ្រោះមហន្តរាយផ្សេងៗបាន។

បើស្អប់អំពើអយុត្តិធម៌នានា សូមចែករំលែងដំណឹងនេះផង ពលរដ្ឋខ្មែរចាប់ផ្ដើមយំទៀតហើយ

សម្រែកទ្រហ៊ោយំ របស់ប្រជាពលរដ្ឋរងគ្រោះបញ្ហារំលោភដីធ្លី អង្វរ ស្វែងរកភាពយុត្តិធម៌…..! នៅរសៀលថ្ងៃទី03 ខែតុលា ឆ្នាំ2018 ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានចេញសាលក្រមសម្រេច យ៉ាងអយុត្តិធម៌បំផុត ដោយធ្វើការផ្ដន្ទាទោសដល់អ្នកស្រីឡុច ទូច និងពលរដ្ឋ3នាក់ទៀត នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ4 ឃុំអូត្រេះ ស្រុកស្ទឹងហាវ អោយជាប់ពន្ធ័ធានាគា ចំនួនមួយឆ្នាំ និងបង្គាប់អោយសងលុយជួសជុលការខូចខាត ម្ភៃលានរៀល ដល់ឈ្មោះតាន់ តាត់ ជាដើមបណ្តឹង។ គួរបញ្ជាក់ថាក្នុងខេត្តព្រះសីហនុ ពលរដ្ឋស្លូតត្រង់ ជាម្ចាស់ដីពិតប្រាកដ ស្ទើគ្រប់សហគមន៍ត្រូវបានឈ្មួញ ឧកញ្ញា មន្ត្រីដែលមានខ្នងបង្អែកធំៗ ក្នុងជួរ រដ្ឋាភិបាល បានឃុបឃិតគ្នា តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ធ្វើបណ្ណ័កម្មសិទ្ធិ រំលោភយកដីប្រជាពលរដ្ឋ ហើយប្រើប្រាស់ប្រពន្ធតុលាការ ចោទប្រកាន់ ចាប់ចង ដាក់ពន្ធធាគា ដោយមិនដែលមាន ស្ថាប័នរដ្ឋណា មានយន្តការ ដោះស្រាយ និងផ្តល់នូវភាពយុត្តិធម៌ ជូនពលរដ្ឋឡើយ ភាពអសកម្មរបស់មន្ត្រីខិលខូច ទាំងនេះ វាផ្ទុយស្រឡះទាំងស្រុង ទៅនិងការខិតខំប្រែងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជាប្រមុខដឹកនាំ។ នៅមុខសាលាដំបូងខែត្រព្រះសីហនុ ក្មេងៗស្រែកទ្រហោយំ សុំឱ្យដោះលែងឪពុក

ភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបញ្ចេញរថយន្តក្រុងចំនួន២១៥គ្រឿង ដើម្បីដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់

ករណីផ្ទុះទូរស័ព្ទiphoneទៀតហើយ ផ្ទុះiphoneឆេះក្នុងឡាន សូមប្រយ័ត្ន!

បច្ចុប្បន្ននេះទូរស័ព្ទIphone បានក្លាយជាប្រធានបទយ៉ាងក្តៅហើយ ពីមូលហេតុផ្ទុះឬឆេះទូរស័ព្ទពេលកំពុងប្រើឬកំពុងសាកថ្មទូរស័ព្ទ ។ Iphnoe គឺជាទូរស័ព្ទដែលបានផលិតផលរបស់ប្រទេសអាមេរិច របស់ក្រុមហ៊ុនApple មានវីដេអូច្រើនណាស់ហើយដែលបានថតបង្ហាញពីទូរស័ព្ទIphone ដែលផ្ទុះ ដោយសារវា ហើយក៏មានគ្រោះថ្នាក់មិនតិចណាសដែរពីទូរស័ព្ទមួយប្រភេទនេះ ។ បើតាមវីដេអូខាងលើនេះគឺបានថតដោយCamera តាមរថយន្តរបស់ម្ចាស់ទូរស័ព្ទគឺផ្ទុះដោយចៃដន្យហើយដូចជាមិនបានសាកថ្មនោះឡើយ ។ នេះជាអ្វីដែលអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទនេះគួរមានការប្រុងប្រយ័ត្នដូចជាកុំអោយត្រូវថ្ងៃជាដើម ហើយកាន់តែប្រយ័ត្ននោះពេលសាកថ្ម គឺយើងមិនត្រូវលេងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់បានដោយចៃដន្យ។ បើវីដេអូខាងលើនេះគឺអាចមកពីចំណាំងផ្លាតពីកញ្ចក់មកប៉ះទូរស័ព្ទបណ្តាលអោយឡើងកម្តៅហើយក៏ផ្ទុះឆេះតែម្តង ។ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះផង!

និមន្តបិណ្ឌបាតលើផ្លូវជាមួយគ្នា មិនដឹងទាស់គ្នារឿងអ្វី ដាក់គ្នាមួយប្រាវរបូតស្បង់ចីវរ

លោកសង្ឃបរទេសពីរអង្គ(ប្រភពមិនច្បាស់លាស់) និមន្តបិណ្ឌបាតលើផ្លូវជាមួយគ្នា មិនដឹងទាស់គ្នារឿងអ្វី វាយតប់គ្នាមួយប្រាវ បង្កការហួសចិត្តមួយដល់អ្នកលេងបណ្តាញសង្គម។

បទ«ភ្ជុំបិណ្ឌនឹកស្រុក»ច្រៀងដោយ ម៉ៅ ហាជី ត្រូវក្រសួងហាមចាក់តាមវិទ្យុ និងទូរទស្សន៍

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន។ បើតាម លោករដ្ឋមន្រ្តីក្រសួងការងារ បទចម្រៀងមួយបទនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត។ ឃ្លាមួយក្នុងបទចម្រៀងនេះដែលធ្វើប៉ះពាល់ដល់គោលនយោបាយ គឺមានខ្លឹមសារដូចជា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមតែស្រុកទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»៕ ប្រភពអត្ថបទ៖ Fresh News