ស្ទើរតែមិនគួរឱ្យជឿ ចរាចរណ៏ផ្លូវទឹកដ៏អស្ចារ្យមួយក្នុងទីក្រុងអាំស្ទែរដាំ

មានមូលហេតុជាច្រើនដែលទីក្រុង Amsterdam គឺជាទីក្រុងដែលមានមនុស្សជាច្រើនចូលចិត្តបំផុតនៅក្នុងពិភពលោក។ តើហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តទៅទីនោះនៅរដូវក្តៅម្លេះ? Amsterdamពិតជាគួអោយចាប់អារម្មណ៍ណាស់: ផ្លូវកោងថ្មដ៏ស្រស់ស្អាតក្លិននៃនំបុ័ងថ្មីៗនៅពេលព្រឹក ហើយវាជាការពិតណាស់ដែលចរាចរណ៏ផ្លូវទេឹកមានប្រព័ន្ធឆ្លងកាត់ស្ទើរតែគ្រប់ទីក្រុងនៃប្រទេសហូឡង់ដ៏ល្អមួយនេះ ។ ការធ្វើដំណើរតាមទូកនៃទីក្រុងAmsterdamពិតជាធ្វើអោយភ្ញៀវទេសចរណ៏ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះទទួលបាននូវខ្យល់អាកាសល្អនិងភាពស្រស់ស្រាយ។ នៅទីក្រុងអាំស្ទែរដាំនារដូវក្តៅគឺជាគោលដៅភ្ញៀវទេសចរណ៍ដ៏សំខាន់លើពិភពលោក ទីក្រុងអាំស្ទែរដាំជាទីក្រុងដែលគ្មានសម្រាម មានខ្យល់អាកាសល្អត្រជាក់ភ្នែក ដែលធ្វើអោយភ្ញៀវទេសចរណ៏នានាទៅទស្សនាហើយចង់ទៅម្តងទៀត ទីក្រុងអាំស្ទែរដាំបានឈរយ៉ាងសង្ហារញញឹមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក។ នៅក្នុងវីដេអូមួយនេះអាចអោយបងប្អូនមើលឃើញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃទីក្រុងនេះ ជាពិសេសចរាចណ៍ផ្លូវទឹកដោយទូក គឺពិតជាអស្ចារ្យណាស់ ជាពលរដ្ឋដែលមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់ពួកគេមែន។

កម្ពុជាមានតំបន់ទេសចរណ៍សំខាន់3កន្លែង ដែលជាប៉ូលសេដ្ឋកិច្ចនៃឧស្សាហកម្មគ្មានផ្សែង

កម្ពុជាមានតំបន់ទេសចរណ៍សំខាន់3កន្លែង ដែលជាប៉ូលសេដ្ឋកិច្ចនៃឧស្សាហ៍កម្មគ្មានផ្សែង÷ -ឆ្នេរសមុទ្រកំពង់សោម នៅទិសនារតីប្រទេស -ប្រាសាទអង្គរវត្តសៀមរាប នៅទិសបច្ចិមប្រទេស -វាលស្មៅមណ្ឌលគិរី នៅទិសឦសានប្រទេស។ ឥឡូវនេះកំពុងសោម កំពុងតែលិចលង់ទាំងស្រុងដោយជនជាតិចិនវិនិយោគទុនរកស៊ី សណ្ឋាគារ ហាងលក់ទំនិញ និងឆ្នេរសមុទ្រ -ល-។ ពលរដ្ឋខ្មែរតែចង់ទៅលេងសមុទ្រទៀត គឺទៅលេងបានហើយព្រោះថា ឆ្នេរទឹកស្អុយ ព្រមទាំងអាហារហូបចុកនិងកន្លែងដេក គឺសុទ្ធតែថ្លៃទាំងអស់៕ ប្រភព៖ ហ្វេសប៊ុក

ទីបំផុត ឆ្នេរដ៏ស្រស់ស្អាត«ព្រែកត្រែង» ត្រូវបានសង្គ្រោះឲ្យមានសេរីភាពវិញហើយ

លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ សកម្មភាព ​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​សមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​។ ដំណើរ​ចុះ​ទៅ​របស់​លោក ជា សុផារ៉ា ធ្វើ​ឡើង តាម​បទ​បញ្ជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ។ លោក នាយក​រដ្ឋ​មន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​កាយ​យក​ដី​ដែល​ចាក់​បំពេញ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ ព្រែក​ត្រែង​ឲ្យ​ដូច​ដើម​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែន​ដី​។ នៅ​ទី​បំផុត​ឆ្នេរ​ព្រែក​ត្រែង ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រមុខ​រដ្ឋា​ភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​នេះ​។ ការ​រំដោះ​ឆ្នេរ​ព្រែក​ត្រែង ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ជា​ឲ្យ​កាយ​ដី​ចេញ ដែល​ពី​មុន​មក មាន​ការ​ចាក់​បំពេញ​ក្រោម​លេស​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯក​ជន​។ បន្ថែម​ពី​លើ​បទ​បញ្ជា​ឲ្យ​កាយ​ដី ដែល​ចាក់​បំពេញ​ក្នុង​សមុទ្រ​ចេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អភិរក្ស និង​រក្សា​ឆ្នេរ ធម្មជាតិ​ព្រែក​ត្រែង​ឲ្យ​ដូច​ដើម​។ ទន្ទឹម​នឹង​នេះ ក្រសួង​ដែន​ដី ក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​ដី នៅ​តាម​ឆ្នេរ​សមុទ្រ​ចៀស​វាង នូវ​សកម្មភាព​ចាក់​ដី រំលោភ​ចូល​ឆ្នេរ​សមុទ្រ​ដូច ករណី​ឆ្នេរ​ព្រែក​ត្រែង​នេះ​។ សូម​បញ្ជាក់​ថា អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រដ្ឋា​ភិបាល​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បី រួម​មាន ក្រសួង​ដែន​ដី

ចុម! មិននឹកស្មានថា លោកខឹម វាសនា ពូកែសំដែងរឿងបានល្អយ៉ាងនេះសោះ! តើលោកអ្នកធ្លាប់មើលរឿងនេះទេ?

រឿង «ស្នាកស្នាមអនុស្សាវរីយ៍» ដែលនិពន្ធនិងដឹកនាំសម្តែងដោយលោក ខឹម វាសនា លោក ទេព រិនដារ៉ូ អម្ពរទេវី រួមទាំងតារាជើងចាស់ជាច្រើនអ្នកទៀត ដែលថតក្នុងកំឡុងឆ្នាំ1990។ លោកខឹម វាសនា ដែលជាអ្នកដឹកនាំរឿងនេះ បានសរសេរពាក្យក្នុងចិត្តរបស់លោកនៅគណនីហ្វេសប៊ុកថា៖ ជីវិតជាតិនេះ​ មិនដែលមានអ្វីធ្វើអោយខ្ញុំវង្វេងបានម្តងឡើយ។​ អាយុ២៤ឆ្នាំ​ ខ្ញុំធ្វើជាអ្នកផលិតវីដេអូ​ ខ្ញុំចេះតែសំឡឹងជីវិតតួកុនទាំងឡាយ​ ខ្ញុំបានគិតថាបើមានតែសម្រស់ ខ្វះខ្លឹមខាងក្នុង​ ពួកគេជាមនុស្សគ្មានតំលៃទេ។ បដិវត្តន៍ដែលដុះក្នុងចិត្តខ្ញុំមុនគេនៅពេលខ្ញុំជាអ្នកផលិតរឿងបញ្ចាំងតាមរោងកុននៅពេលនោះគឺ​ ខ្ញុំជំទាស់ដាច់អហង្កាគឺ​ ខ្ញុំមិនព្រមយកតួកំប្លែងមកលេងលាយឡំនឹងរឿងស្នេហាអន្លង់អន្លោចជាដាច់ខាត។​ អ្នកទិញរឿងទៅបញ្ចាំងតាមរោង​ តម្រូវដាច់ខាតអោយអ្នកផលិតរឿងត្រូវតែមានតួកំប្លែងដោយខានមិនបាន​ ទោះរឿងមនោសញ្ចេតនាក៏ដោយ​ ជាពិសេសគេតម្រូវអោយយកតួនាយក្រឹម។​ ខ្ញុំប្រឆាំងដាច់ខាតមិនយកតួកំប្លែងមកដាក់ក្នុងរឿងមនោសញ្ចេតនាទេ។​ ខ្ញុំផលិតរឿងបួនរឿង​ មិនដែលទាល់តែសោះយកតួកំប្លែងនាយក្រឹមតាមតម្រូវការអ្នកទិញរឿងយកទៅបញ្ចាំងនៅតាមរោង។​ ខ្ញុំប្រកែកហើយប្រកែកទៀត​ មិនយកតួកំប្លែងដាច់ខាតក្នុងរឿង​មនោសញ្ចេតនា​ ដែលជំនាន់នោះ​ តាមខ្ញុំចាំគ្មានអ្នកផលិតរឿងមួយណាដែលក្នុងរឿងពួកគេមិនមានតួកំប្លែងទេ​ ជាពិសេសគឺតួនាយក្រឹម។​ ទីបំផុតរឿងរបស់ខ្ញុំលក់អោយអ្នកទទួលទិញបញ្ចាំងនៅតាមរោងបានថ្លៃជាងរឿងដែលមានតួកំប្លែងទៅទៀត។​ ជាធម្មជាតិខ្ញុំ​ តែអ្វីដែលខ្ញុំយល់ថាមិនត្រូវ​ ខ្ញុំមិនព្រមជាដាច់ខាត​។​ ប្រវត្តិក្នុងបក្សសមរង្ស៊ី ក៏ខ្ញុំនៅតែមានចរិតដដែល​ ខ្ញុំជំទាស់នឹងរបៀបធ្វើនយោបាយកេងចំណេញរបស់បក្សខ្លួន​ ខ្ញុំទាស់នឹងអង្គការសង្គមនានា​ ខ្ញុំទាស់នឹងវិទ្យុអាស៊ីសេរី​តាំងពីខ្ញុំនៅក្នុងបក្សនោះម្ល៉េះ។​ ខ្ញុំទ្រាំមិនបាននឹងសម្ពាធរបស់បក្សខ្លួន​ ខ្ញុំសំរេចចិត្តថាចេញមកបើកបក្សថ្មីដើម្បីបំរើអោយមនោសញ្ចេតនាខ្លួនផង​ និងបំរើទស្សនៈរបស់ខ្លួនផង។​ ខ្ញុំចាប់ផ្តើមបើកកកាយរឿងការមើលឃើញរបស់ខ្ញុំចំពោះអង្គការសង្គមនានា ខ្ញុំបើកកកាយរឿងវិទ្យុអាស៊ីសេរី​ និងក្រុមអ្នកសាសនាដែលពេលនោះ​ មនុស្សទូទៅជាពិសេសពួកមាននិន្នាការប្រឆាំង​ ចាត់ទុកពួកអង្គការសង្គម​

ក្មេងម្នាក់នេះមើលទៅពិតជាគួអោយណិតណាស់ គ្នាញញឹមបែបជីវិតជាក្មេង

មានកុមារប្រហែល 150 លាននាក់នៅលើពិភពលោករស់នៅជាមួយពិការភាព។ 80% នៃពួកគេរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជាញឹកញាប់កុមារទាំងនេះមិនសូវទទួលការព្យាបាលដិតដកល់ឡើយ ហើយភាគច្រើននៃពួកគេត្រូវបានគេរើសអើង។ ស្ថានភាពកុមារដែលពិការគឺមានភាពខុសប្លែកគ្នាជាច្រើន ខ្លះពិការដៃ ខ្លះពិការជើង ខ្លះពិការទាំងដៃទាំងជើង…ល​ មានច្រើនសណ្ឋានណាស់។​ អនុសញ្ញាសិទ្ធិកុមារ (CRC) ដែលបានអនុម័តក្នុងឆ្នាំ 1989 គឺជាសន្ធិសញ្ញាអន្តរជាតិដំបូងដែលមានសេចក្ដីយោងជាក់លាក់អំពីពិការភាព។ មាត្រាទី 2 ត្រូវបានកំណត់យកការមិនរើសអើងកុមារពិការ។ ក៏មានជំពូកនិងមាត្រាដាច់ដោយឡែកមួយទៀតគឺលេខ 23 ផងដែរ ដែលផ្តោតចំពោះការយកចិត្តទុកដាក់លើកុមារពិការ។ មានមូលហេតុជាច្រើនណាស់នៃការពិការភាព ក្នុងករណីពិការភាពគឺបណ្តាលមកពី: បញ្ហាហ្សែន ជំងឺ (ឧទាហរណ៍ជំងឺស្វិតដៃជើង) កង្វះអាហារូបត្ថម្ភ សង្គ្រាម (ជាពិសេសតាមរយៈមីនប្រឆាំងមនុស្ស) ការបាត់បង់អនាម័យ ភាពក្រីក្រ (ដែលជារឿយៗត្រូវបានមានបន្តបន្ទាប់ដោយមូលហេតុជាផ្សេងៗ) ។ ពិភពលោកសព្វថ្ងៃបានកំពុងយកចិត្តទុកដាក់ផ្តល់ជាកំលាំងចិត្តដល់ក្រុមមនុស្សពិការណាស់ ព្រោះមនុស្សពិការងាយរងសម្ពាធឥទ្ធិពលផ្លូវចិត្តខ្លាំង ដូចជាការរើសអើងមិនសូវយកចិត្តទុកដាក់ជាដើម…។ ក្នុងវីដេអូនេះបានបង្ហាញយ៉ាងច្បាស់ពីស្នាមញញឹមកុមារពិការម្នាក់ ដែលមើលទៅគឺពិតជាគួអោយអាណិតនិងស្រលាញ់ណាស់។

ចង់សួរប្រិយមិត្តថា បើគេចែកទានឲ្យប្រិយមិត្តដូចក្នុងវិឌីអូនេះ តើប្រិយមិត្តយកទេ?

ចង់សួរប្រិយមិត្តថា បើគេចែកទានឲ្យប្រិយមិត្តដូចក្នុងវិឌីអូនេះ តើប្រិយមិត្តយកទេ? អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ថា «ការ​ឲ្យ​ទាន» ឬ​ការ​ចែក​រំលែក គឺ​ជា​គុណធម៌​មួយ​យ៉ាង​សំខាន់​បំផុត​របស់​មនុស្ស​ជាតិពីព្រោះ​អាច​ជួយ​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​អ្នក​ធ្វើ​ទាន​ផ្ទាល់​ផង និង​ផ្ដល់​សុខ​សន្តិភាព​ក្នុង​សង្គម​មនុស្ស​ទូទៅ​ផង។ សម្រាប់​សង្គម​ជាតិ​ខ្មែរ ចំពោះ​ការ​ធ្វើ​ទាន​នេះ គេ​កត់​សម្គាល់​ឃើញ​ថា នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដោយសារ​មិន​សូវ​មាន​ការ​ស្វែង​យល់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ធ្វើ​ទាន។ នៅ​ក្នុង​សង្គម​មនុស្ស​តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​បច្ចុប្បន្ន គឺ​តែង​តែ​ត្រូវ​ការ​យ៉ាង​ចាំបាច់​បំផុត​នូវ​សម្បត្តិ​ពីរ​យ៉ាង គឺ​ទ្រព្យ​សម្បត្តិ និង​បញ្ញា​សម្បត្តិ ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់​នៅ​របស់​ខ្លួន​ឲ្យ​ប្រកប​ទៅ​ដោយ​សេចក្តី​សុខ​សម្បូរ​សប្បាយ។ សម្បត្តិ​ទាំង​ពីរ​យ៉ាង​នេះ គេ​ឃើញ​មនុស្ស​ខ្លះ​អាច​ស្វែង​រក​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត មិន​មាន​លទ្ធភាព​ទេ ដោយ​អ្នក​ខ្លះ​មាន​ទ្រព្យ តែ​ខ្វះ​បញ្ញា​សម្បត្តិ ហើយ​អ្នក​ខ្លះ​ទៀត​មាន​បញ្ញា​សម្បត្តិ ប៉ុន្តែ​ខ្សត់​ទ្រព្យ​ធន ហើយ​មួយ​ចំនួន​ទៀត ខ្វះ​ទាំង​បញ្ញា​សម្បត្តិ និង​ទ្រព្យ​សម្បត្តិ។ ប្រការ​ដែល​នាំ​ឲ្យ​មនុស្ស​មាន​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា​យ៉ាង​ដូច្នោះ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា គឺ​បណ្ដាល​មក​ពី «កម្ម» ឬ​ការ​ធ្វើ​អំពើ​ផ្សេងៗ​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី គឺ​គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នោះ​បាន​ខ្លះៗ​ដែរ គឺ​ជួយ​ទៅ​តាម​រយៈ​នៃ​ការ​ធ្វើ «ទាន» ឬ​ការ​ចែក​រំលែក។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនាបាន​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ «ទាន» ដើម្បី​ជួយ​ដល់​ជន​ខ្វះខាត​បាន​ទទួល​ផល​ល្អ​នោះ គឺ​គេ​ធ្វើ​ទាន​មាន ៣​យ៉ាង ដែល​ហៅ​តាម​ភាសា​បាលី និង​ភាសា​ខ្មែរ​ថា «អាមិសទាន» ឬ​ការ​ឲ្យ​វត្ថុ។ «ធម្មទាន» ឬ​ការ​ឲ្យ​ធម៌ និង

សាច់គោវៀតណាមទោះខូចស្អុយយ៉ាងណា ប្រើថ្នាំតែបន្តិចគឺស្រស់ញញឹម

សាច់គោខូចគុណភាពជាច្រើនត្រូវបានរកឃើញដោយមន្ត្រីកាំកុងត្រូលនិងប៉ូលីសជំនាញវៀតណាម ជាសាច់គោដែលខូចគុណភាពផ្អាប់ទុកចោលយូរខែប៉ុណ្ណាក៏ដោយ តែពួកអ្នកជំនាញប្រើប្រាស់សារធាតុថ្នាំគីមី អាចធ្វើអោយសាច់ដែលខូចគុណភាពទៅជាមានលក្ខណៈស្រស់ដូចដើមបាន ដែលភ្នែកមហាជនជាច្រើនមើលមិនដឹងមិនយល់។ សាច់ដែលបានប្រើប្រាស់សារធាតុគីមីអស់ទាំងនេះ គឺវាជះឥទ្ធិពលដ៏អាក្រក់ដល់សុខភាពមនុស្សទូទៅគ្រប់គ្នា ធ្វើអោយសរីរាង្គកាយចុះខ្សោយ កើតជំងឺហឺត ប៉ះពាល់ដល់ក្រពះ សួត ប្រព័ន្ធរំលាយអាហារ…ជាពិសេសធ្វើអោយអាយុខ្លី ហើយមិនងាយរកថ្នាំអ្វីដាក់ដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីសារធាតុពុលអស់ទាំងនេះអោយជាសះស្បើយបានទេ។ បងប្អូនមើលចុះ នេះជាវីដេអូពិតៗដែលក្រុមមន្ត្រីប៉ូលីសវៀតបានចុះទៅទប់ស្កាត់ផ្ទាល់ៗ ហើយពួកគេបានធ្វើការពិសោធន៏យ៉ាងជាក់ស្តែង ដើម្បីអោយមហាជនទូទាំងពិភពលោកបានដឹងបានឃើញ ថាតើឥទ្ធិពលនៃសារធាតុគីមីដែលពួកក្រុមមនុស្សខូចៗមិនគិតគូពីសុខទុក្ខអ្នកដ៏ទៃវាខ្លាំងកំរិតណា បងប្អូនមើលចុះសាច់ត្រូវបានផ្អាប់ទុកជាច្រើនខែ ស្អុយក៏ស្អុយលើកចេញមករ៉ុយរោមអែ គ្រាន់តែលាបថ្នាំដែលគេផ្សំតែបន្តិចគឺធានាថាស្រស់ញញឹមដូចសាច់ថ្មីៗស្រស់ៗចឹង។ នេះហើយលទ្ធផលបានពីមនុស្សមានគំនិតអាក្រក់ ពួកគេមិនដែលគិតគូពីសុខទុក្ខរបស់បងប្អូនទេ។ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបរដ៏យូរអង្វែង។

បែកធ្លាយចៅអធិការវត្តលួចរួមសង្វាសជាមួយស្រីស្នេហ៍ និងប្រើប្រាស់គ្រឿងញៀន នៅភ្នំពេញ

ព្រះចៅអធិការវត្តរតនតេជៈ ហៅវត្តកំពង់ក្ដុល មានទីតាំងនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីព្រះអង្គបានទ្រុស្តសីលទៅលួចរួមមេត្រី ជាមួយនារីនៅក្រៅវត្តទាំងកណ្តាលរាត្រី។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បានឲ្យដឹងថា ចៅអធិការវត្តកំពង់ក្ដុល បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋចាប់បានហើយនោះ ត្រូវបានអនុគណវត្តស្លែង ចាប់ផ្សឹកភ្លាមៗតែម្ដង។ ក្រៅពីចាប់ផ្សឹកហើយនោះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បានលើកគ្នាមកតវ៉ាឲ្យដកអាចារ្យចំនួន២នាក់ផ្សេងទៀត ដោយបានចោទថាអាចារ្យទាំងពីរនាក់នេះ បានសមគំនិតគ្នាជាមួយចៅអធិការ ដែលពាក់ព័ន្ធរឿងស្រីញី។ បន្ទាប់ពីចាប់ផ្សឹករួចរាល់អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្ដរបស់នគរបាល ដើម្បីដឹកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោផងដែរ។ ក្រោយសួរនាំ និងពិនិត្យទឹកនោម កម្លាំងសមត្ថកិច្ចរកឃើញថា អតីតសង្ឈនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងថា ព្រះចៅអធិការរូបនេះតែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររៀងរាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បងជីវចេញ ហើយស្លៀកខោអាវដូចប្រជាពលរដ្ឋ ទៅស្នាក់នៅផ្ទះរបស់ស្រីស្នេហ៍ លុះដល់ម៉ោង៣ទាបភ្លឺ ទើបត្រឡប់ចូលមកវត្តវិញ និងគ្រងស្បងជីវដូចធម្មតា៕ ប្រភពអត្ថបទ៖ Sophy Svayrieng

មួយខ្លីបនេះចាក់ដោតណាស់ ដោយលោកគ្រូ ដួង សុគា រឿងសម្រាម

លោកគ្រូ ដួង សុគា ដាក់មួយខ្លីបនេះប្រហែលប៉ះខ្លះហើយ គឹថាសម្រាមហេតុអីក៏ឯងនៅទីនេះមិនព្រមលោតចូលក្នុងធុងទៅ សង្ឃឹមថាអាចឲអ្នកខ្លះបានដឹងពីអ្វីដែលគាត់បានធ្វើវីដេអូបង្ហាញពេលនេះ គាត់ថាេហតុអី? ហេតុអី? ឆ្ងល់នោះឆ្ងល់? ឆ្ងល់ស្ទើរប្រេះឪរ៉ាហេតុអី? តើបងប្អូនឆ្ងល់អត់? ហេតុអីបានជាលោកស​ម្រាមអស់ទាំងនេះគាត់មិនព្រមលោតចូលទៅក្នុងធុង?​ ហើយធុងសម្រាមមាននៅឆ្ងាយឯណា? នៅជិតគ្នាសោះហ្នឹង! ម៉េចក៏លោកសម្រាមមិនព្រមចូលទៅ? ឫក៏លោកសម្រាមមិនដឹងថាគាត់ហ្នឹងជាសម្រាមទេ? នែប្រាប់អោយហើយណា ថាលោកសម្រាមគឺជាសម្រាម ចឹងកន្លែងដែលលោកសម្រាមត្រូវនៅគឺនៅក្នុងធុងសម្រាម មិនមែននៅតាមស្មៅនៅតាមសួនចឹងទេ។ ទស្សនាវីដេអូខ្លីបនេះហើយសូមបងប្អូនគិតនិងពិចារណាតាមការគួ ព្រោះបើម្នាក់ៗគិតតែចោលសម្រាមតាពីសតាពាសចឹងទេ គឺថាជាសម្រាមហ្នឹងហើយ។ ចូលរួមថែរក្សារបរិស្ថានទាំងអស់គ្នា ស្រលាញ់ប្រទេសអ្នកសូមកុំចោលសម្រាមផ្តេសផ្តាសខុសទីកន្លែង។  

ពិតជាល្អមើល ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលជក់ភ្នែក

ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលណាស់ មើលហើយគួអោយចង់សើច សប្បាយភ្នែកប្លែកអារម្មណ៏ ជាការការប្រណាំងមួយលំដាប់ពិភពលោក ដែលការប្រណាំងនេះស្ថិតនៅប៉ែកអឺរ៉ុប វាជាការប្រណាំងដ៏អស្ចារ្យមួយក្នុងចំណោមប្រភេទការប្រណាំងផ្សេងៗ ទាំងអ្នកបើកទាំងអ្នកទាំងជំនួយការគឹមានសភាពស្វាហាប់ស្ទាត់ជំនាញ ដែលម្នាក់ៗគឺមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតមួយនេះ។ ប្រសិនបើគ្មានភាពជំនាញគ្មានភាពក្លាហានទេ ប្រាកដណាស់អ្មកមិនអាចធ្វើវាបានល្អទេ ម្នាក់ប្រឹងហ្វឹកហាត់ណាស់ដើម្បីឈានចូលដល់វគ្គនេះ។ សហគមន៏អឺរ៉ុបក៏ដូចប្រទេសដែលជឿនលឿន ពួកគេអោយតំលៃលើកីឡាផ្សេងៗណាស់ មិនថាវាជាកីឡាអ្វីទេគឺត្រូវបានរដ្ឋនិងពលរដ្ឋគេអោយតំលៃជាខ្លាំង ហើយកីឡាករម្នាក់ៗមានទឹកចិត្តក្នុងការធ្វើរឿងអ្វីប្លែកៗយ៉ាងយកចិត្តទុកដាក់បំផុត។ ពួកគេអោយតំលៃលើសមត្ថភាពចំណេះដឹងនិងសមត្ថភាពអស្ចារ្យផ្សេងៗណាស់ ខុសពីប្រទេសពុករលួយគឺមិនមានការរីកចំរើនអ្វីទាំងអស់ មានតែការកិបគេញនិងជិះជាន់។