ក្តីស្រលាញ់ដ៏ស្មោះត្រង់របស់សត្វឆ្កែជាមួយម្ចាស់! ក្មេងតូចនិងសត្វឆ្កែ

ជីវិតក្នុងពិភពលោកនេះគឺពោរពេញទៅភាពឯកា មានតែបើកចិត្តបើកគំនិតដើម្បីទទួលការពិតតែប៉ុណ្ណោះ ដែលអាចធ្វើអោយជីវិតមានភាពប្រសើរ។ វីដេអូមួយនេះដេែលក្មេងតូចម្នាក់កំពុងអង្គុយជាមួយសត្វឆ្កែមួយក្បាល បានធ្វើអោយមនុស្សជាច្រើនក្នុងពិភពលោកឃើញហើយមានការរំជួលចិត្តជាខ្លាំង។ សត្វឆ្កែបានផ្តល់នូវភក្តីភាពចំពោះក្មេងតូចម្នាក់នេះយ៉ាងស្មោះត្រង់បំផុត តាមរបៀបចិត្តរបស់សត្វដែលមានភក្តីភាពចំពោះម្ចាស់។ ក្នងលោកនេះមានមនុស្សជាច្រើនណាស់ដែលរស់នៅជាមួយភាពឯកា រស់នៅខ្វះភាពកក់ក្តៅក្នុងជីវិត រស់ដូចឯកអង្គគ្មានអ្នកយល់ចិត្ត រស់ទាំងគ្រាំគ្រាស្ទើរពេញមួយជីវិត។

ក្នងសង្គមមិនថាសង្គមស្រុកខ្មែរឫសង្គមបរទេសទេ ទំនាក់ទំនងស្នេហារៀងមនុស្សប្រុសនិងមនុស្សស្រី ពួកគេជាទូទៅភាគច្រើនមិនទាន់បានជួបស្នេហាពិតនៅឡើយទេ។ នៅក្នុងភពផែនដីនេះពិតជាមានលក្ខណៈកាចសាហាវណាស់ គ្មានអ្វីអាចជួយអោយមនុស្សបានសេចក្តីសុខក្រៅពីសេចក្តីស្រលាញ់ឡើយ មានតែសេចក្តីស្រលាញ់តែមួយគត់ដែលអាចអោយមនុស្សរស់នៅយ៉ាងមានភាពកក់ក្តៅក្នុងភពផែនដីនេះ។ ទ្រព្យសម្បត្តិ កេរ្ត៍ឈ្មោះ កិត្តិយស លុយ ឡាន  វិឡា មិនជួយអោយជីវិតក្នុងភពផែនដីនេះមានភាពកក់ក្តៅឡើយ មានតែសេចក្តីស្រលាញ់មួយគត់ពេលដែលអ្នកពាល់ត្រូវនូវសេចក្តីស្រលាញ់នោះពួកគេមានអារម្មណ៍ថាកក់ក្តៅ។

ឡាន ម៉ូតូ កិត្តិយស កេរ្ត៍ឈ្មោះ ដែលអ្នកទទួលបានៅខាងក្រៅផ្តល់អោយអ្នកនូវភាពសប្បាយតែមួយភ្លែតៗតែប៉ុណ្ណោះ។ ជួនកាលពេលដែលអ្នកមានពេក ទ្រព្យសម្បត្តិដែលអ្នកមាននោះបណ្តាលអោយអ្នកមានភាពអផ្សុកនៅក្នុងជីវិតទៅវិញ ប៉ុន្តែចំពោះសេចក្តីស្រលាញ់វិញគឺមានលក្ខណៈងំមានលក្ខណៈឆ្អែតដែលមនុស្សក្នុងពិភពលោកគួតែមាន ពីព្រោះនៅក្នុងភពផែនដីនេះជីវិតគឺមានភាពរហែករហោកមានភាពឯកោណាស់ណាស់។ កុំថាឡើយស្រុកខ្មែរជាប្រទេសក្រីក្រ សូម្បីតែប្រទេសលោកខាងលិចដែលសម្បូរដោយលោកសម្ភារៈក៏ជីវិតរបស់ពួកគេភាគច្រើនគ្មានភាពកក់ក្តៅដែរ។ នៅពេលដែលអ្នកមានជីវិតរស់នៅតើអ្នកគួធ្វើអ្វីខ្លះចំពោះគ្នានិងគ្នា?