តើប្រិយមិត្តណាដែលមានស្នេហាបែបនេះ? (ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពីទំនាក់ទំនងស្នេហា)

ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពី ទំនាក់ទំនងស្នេហានោះគឺ កាលណាអ្នកទទួល បានការផ្ដល់ឲ្យរបស់ដៃគូរជីវិតអ្នក ក៏អ្នកមានក្ដីសុខ និងនៅពេលដែលអ្នកផ្ដល់ឲ្យ ដៃគូជីវិតអ្នលវិញក៏មានអារម្មណ៍ពេញចិត្ត។ ទាំងបានទទួលនិងឲ្យសុទ្ធតែផ្ដល់ក្ដីសុខដល់អ្នកទាំងអស់ តើនៅមានអ្វីទៀតដែលថាមិនមានភាពកក់ក្ដៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកនោះ?

តែរឿងនោះមានជម្រៅណាស់ ជាពិសេសក្ដីសុខណាដែលកើតពីការពេញចិត្តក្នុងការផ្ដល់ឲ្យវាជារឿងល្អិតសុខុមដែលអ្នកត្រូវតែយល់ដោយសីុជម្រៅថា ការផ្ដល់ឲ្យឬការលះបង់ដ៏ពិតប្រាកដមិនមែនជាការអស់ទៅឡើយ តែវាជាចិត្តដែលទទួលបានទៅវិញទេ ហើយនិងតើដៃគូជិវិត អ្នកត្រូវមានលក្ខខណ្ឌ អ្វីខ្លះទើបអាចទាញចិត្តអ្នកឲ្យមានចិត្តលះបង់ ឫចិត្តផ្ដល់ឲ្យនោះ។

ការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌជាភាពឆោតល្ងង់មួយដែលការពិតវាមិនមែនជាតំលៃទេ។ មនុស្សច្រើនណាស់ដែលសុខតែក្នុងករណីទទួលបានទេ តែការផ្ដល់ឲ្យវិញគឺ ជាការរតឹងតែង ក្នុងផ្លូវចិត្ត៕

 

ប្រភពអត្ថបទ៖ ហ្វេសប៊ុកលោកខឹម វាសនាImage may contain: text

No automatic alt text available.Image may contain: 2 people, people standing, ocean, outdoor, nature and water

Image may contain: one or more people and people standingImage result for អោបImage result for អោបImage may contain: one or more people, sky and nightImage may contain: 1 person, standing and outdoor

បញ្ចេញមតិយោបល់អ្នក