អ្នកស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នក នេះជាលក្ខខណ្ឌនៃក្តីស្នេហាពិត

ការរស់នៅឆ្ងាយពីគ្នាវាពិតណាស់ មានចិត្តមួយគឺនឹកគ្នាខ្លាំងសម្រាប់ស្នេហា មិនថាស្នេហាប្តីប្រពន្ធ ឬឪពុកម្តាយ គ្រប់មនុស្សដែលមានស្នេហាគឺតែងតែមានមនោសញ្ចេតនាជាមួយគ្នាហើយ។ នៅក្នុងវីដេអូនេះគឺបានបង្ហាញពីការនឹករលឹករបស់ពលទាហានរបស់អាមេរិច ដែលប្តីបានចេញទៅធ្វើទាហាន ត្រូវបានចាកឆ្ងាយពីប្រពន្ធនិងកូនជាទីស្រលាញ់ តែយូរៗបានជួបគ្នាម្តងធ្វើអោយពួកគេមានចិត្តរំភើបខ្លាំងបំផុត ។ ពេលទស្សនាវីដេអូនេះហើយអ្នកអាចនឹងស្រក់ទឹកភ្នែកតាមវីដេអូនេះបានដែរ ព្រោះមើលទៅហាក់ដូចជាកម្សត់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាពិបាកនឹកស្មានសម្រាប់ស្នេហារបស់ពួកគេ ។

មនុស្សជាច្រើនខ្លាចបំផុតគឺការព្រាត់ប្រាស់និរាសពីមនុស្សជាទីស្រលាញ់របស់ខ្លួន ចិត្តពួកគេមិនដែលចង់បែកគ្នាឡើយ តែស្ថានភាពវាបានតម្រូវអោយពួកគេបែកគ្នាមួយរយៈ ហើយយូរៗបានជួបគ្នាម្តង ធ្វើអោយចិត្តឈួលបណ្តាលអោយទឹកភ្នែកហូរចុះមក អោបប្រពន្ធនឹងកូនជាទីស្រលាញ់ វាសុទ្ធតែអារម្មណ៍ដែលស្មានមិនត្រូវចំពោះមនុស្សគ្រប់រូបនៅលើលោកយើងនេះ ។ ស្រលាញ់គឺលះបង់ ស្រលាញ់គឺផ្តល់អោយ !

លក្ខខណ្ឌនៃក្តីស្នេហាពិតៈ -អ្នកស្រឡាញ់ខ្ញុំ -ខ្ញុំស្រឡាញ់អ្នក -អ្នកមានតំលៃគួរអោយខ្ញុំផ្តល់អោយនូវក្តីស្រឡាញ់។  -ខ្ញុំក៏ត្រវតែមានតំលៃទទួលបានការស្រឡាញ់ពីអ្នកដែរ។ -ស្នេហាត្រូវតែមានការហួងហែង តែមិនមែនអាត្មានិយមទេ។ អ្វីទៅជាការហួងហែងដែលផ្តល់អោយបាននូវភាពកក់ក្តៅ ហើយអ្វីទៅជាភាពអាត្មានិយមដែលបង្កើតអោយទៅជាការឈឺចាប់ក្នុងទំនាក់ទំនងគូ។