លោក ខឹម វាសនា ចេញវីដេអូជាភាសាអង់គ្លេសទី២ របស់ខ្លួនទៅកាន់ពិភពលោក

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមនុស្សជាច្រើនបានស្គាល់ថាប្រមុខបក្សជួង ឬ LDP បានបង្កើតបក្ស និងធ្វើនយោបាយអស់រយៈពេល ១៣ ឆ្នាំ មកទល់នឹងពេលនេះ ហើយសកម្មភាពនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនាពេលនេះក៏ទំនងជាស្ងប់ស្ងៀមសម្រាប់លោកផងដែរ ដែលទុកឲ្យសមាជិកតាមមូលដ្ឋានអ្នកធ្វើជំនួស ។

នាពេលនេះលោកបានធ្វើការចាប់ផ្ដើមផ្សព្វផ្សាយគំនិតរបស់លោកទៅកាន់ពិភពលោក ដោយលោកបានបង្កើតជាកម្មវិធី KVR Talk Show ( Khem Veasna Revolution Talk Show) ដែលលោកជាវាគ្មិនផ្ទាល់ជាមួយនឹងពិធីករដែលជាសហការីរបស់លោកម្នាក់របស់លោក ដោយថ្មីៗនេះជាវីដេអូទី២ ហើយ ដែលលោកនិយាយជាភាសាអង់គ្លេស និងបង្ហោះទៅលើបណ្ដាញសង្គមវីដេអូដ៏ល្បីឈ្មោះ YouTube ។

បំណងលោក ខឹម វាសនា បានកំពុងចាប់ផ្ដើមបន្ដការងាររបស់លោក បើទោះបីជារយៈពេល ១៣ ឆ្នាំមកនេះ លោកបានធ្វើនយោបាយទៅលើទឹកដីខ្មែរ ប៉ុន្តែសារសម្លេងរបស់អ្នកនយោបាយវ័យ ៥០ឆ្នាំរូបនេះពុំបានដល់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយនៅឡើយទេ តែលោកសម្លឹងមើលទៅពិភពខាងក្រៅ ក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីធ្វើការចែករំលែកចំណេះដឹងដែលលោកបានរកឃើញ ពាល់ត្រូវ ក៏ដូចជាគិតឃើញ ទៅកាន់មនុស្សឯទៀតក្នុងពិភពលោក ។ នេះបើតាមសំណេររបស់លោក ដែលបានបង្ហោះនាពេលកន្លងទៅ ចំពោះការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebook ។

នេះជាវីដេអូទី១របស់លោក ដែលបានបង្ហោះនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ៖

នេះជាវីដេអូទី២ របស់លោក ខឹម វាសនា ជាភាសាអង់គ្លេសបង្ហោះនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ ៖

បញ្ចេញមតិយោបល់អ្នក