ខេត្តបាត់ដំបងនឹងបង្កើតកម្មវិធី «សង្ក្រាន្ដបាត់ដំបង» ទៀតហើយ នៅឆ្នាំនេះ

បើយោងទៅតាមការ ដាក់ស្លាកនៅចុងស្ពានផ្លូវជាតិលេខ ៥ ដែលជាស្ពានមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបងនឹងរៀបចំឲ្យមានសង្ក្រាន្ដនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ដែលប្រារពនៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។

ស្លាកប៉ាណូធំៗនៅក្នុងខេត្តបាត់ដំបង នៅចុងស្ពានត្រើយខាងលិចបានដាក់ស្លាកធំៗ និងបង្ហាញពីរូបភាពស្រស់ស្អាតរំលេចដោយភ្លើងពណ៌នាពេលរាត្រីបានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកធ្វើដំណើរឆ្លងកាត់ ដោយសរសេរដាក់ថា សង្ក្រាន្ដបាត់ដំបង ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធផងដែរ ក្នុងការរៀបចំនេះ ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តគំរូដែលឋិតក្នុងចំណោមរំដួល៣ទង ដែលជាខេត្តស្អាតផងដែរ និងមានសភាពស្ងប់ស្ងាត់ ព្រមទាំងការធ្វើចរាចរណ៍ ប្រកបដោយផ្លូវទូលាយផងដែរ ដែលពុំសូវមានអ្នកលក់បង្កភាពអាណាធិបតេយ្យដូចកាលកន្លងទៅនោះទេ មិនតែប៉ុណ្ណោះ ការរៀបចំសួន និងការចាក់ផ្លូវកៅស៊ូត្រង់ផ្នែកខ្លះនៃក្រុងបាត់ដំបង ក៏បានធ្វើឲ្យមនុស្សម្នា បានស្ងើចសរសើរផងដែរ ពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ៕

បញ្ចេញមតិយោបល់អ្នក