រូបថតចេញចរិតលក្ខណៈប៉ុណ្ណឹងហើយ នៅមិនមែនបែកស្លុយទៀតឬ?

រូបភាពមួយចំនួនរបស់ក្មេងៗដែលបង្ហាញថា កូនខ្មែរបានងាកចេញពីភាពត្រឹមត្រូវ ចូលទៅក្នុងសង្គមមួយដែលមនុស្សក្នុងសង្គមមិនពេញចិត្ត ដែលក្មេងៗតែងនិយាយថា សង្គមបែកស្លុយ ដែលការដែលធ្វើនេះ ក្រុមពួកគេនៅខេត្តបន្ទាយមានជ័យដែលគេហៅក្រុមគេថា TM ISO ហើយគេបង្ហោះរូបមួយចំនួន និងបាននិយាយថាពួកគេមិនមែនក្រុមបែកស្លុយឡើយ ។

តើអ្វីទៅជាការ «បែកស្លុយ»?

«បែក» បើគិតក្នុងន័យពិភពមនុស្សគឺបានន័យថា មនុស្សដែលមានខួរក្បាលខុសប្រក្រតី ។ រីឯពាក្យ «ស្លុយ» គឺបានន័យថា ធ្វើរឿងប្លែកៗដូចជាការស្លៀកពាក់ ដែលស្រីៗគឺខើចលើខើចក្រោមជាដើម ប៉ុន្តែមនុស្សមួយចំនួនបាននិយាយថា ពាក្យ «បែកស្លុយ» គឺសំដៅទៅលើក្មេងៗជក់ថ្នាំញៀន ហើយវង្វេងធ្វើរឿងមួយចំនួនដែលសង្គមមិនពេញចិត្ត ដូចជារាំតាមផ្លូវ បបួលគ្នាផឹកស៊ី ទៅណាជាក្រុមៗ បង្កើតបក្សពួកជាដើម ។ល។

ខាងក្រោមនេះជារូបភាពមួយចំនួនរបស់គណនី facebook ដែលមានឈ្មោះថា លួច នឹក ដែលបង្ហោះថាក្រុមពួកគេបង្កើតគឺមិនមែនជាក្រុមបែកស្លុយឡើយ ប៉ុន្តែការស្លៀកពាក់ ក៏ដូចជាចរិតលក្ខណៈនៃរូបថតភាគច្រើន គឺចាត់ចូលជាក្រុមបែកស្លុយរួចទៅហើយ ៖